រូបភាពជុំវិញពិភពលោក ១៨ មីនា ២០១៩ មកពីប្រទេសហូឡង់នូវែលសេឡង់ បារាំង អង់គ្លេស ស្រីលង្កា ស៊ីរីតួកគី ស៊ីមបាវ៉េ អៀរឡង់ និងម៉ិចស៊ិក។
រូបភាពជុំវិញពិភពលោក ១៨ មីនា ២០១៩
- VOA English

១
ប៉ូលិសប្រឆាំងភេរវកម្មដាក់កាម៉េរាលើសុនខហិតក្លិន ខណៈពេលពួកគេត្រៀមចូលផ្ទះមួយ បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារនៅក្រុង Utrecht ប្រទេសហូឡង់។

២
មនុស្សម្នាមកមើលកន្លែងរំឭកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះពីការបាញ់ប្រហារកាលពីថ្ងៃសុក្រសប្តាហ៍មុននៅខាងវិហារឥស្លាម Masjid Al Noor នៅក្រុង Christchurch ប្រទេសនូវែលសេឡង់។

៣
បុរសមួយក្រុមកំពុងលើកមឈូសនៅក្រុង Chimanimani ខេត្ត Manicaland ភាគខាងជើងប្រទេសស៊ីមបាវ៉េ បន្ទាប់ពីមានព្យុះកំបុតត្បូង Idai។

៤
ផ្សែងផុលចេញទៅលើនៅភូមិBaghouz បន្ទាប់ពីការប្រយុទ្ធគ្នាដើម្បីបំបែកទីតាំងឈរជើងចុងក្រោយរបស់ក្រុមរដ្ឋឥស្លាមនៅប្រទេសស៊ីរី។

៥
បំបែកបាតុកម្មតួកគីបាញ់ទឹកដើម្បីបំបែកបាតុករ ខណៈដែលពួកគេធ្វើការតវ៉ាប្រឆាំងនឹងការស្លាប់របស់អ្នកទោសជនជាតិដើមឃឺដ នៅក្រុង Diyarbakir។

៦
រូបចម្លាក់ធ្វើពីថ្មសំរិទ្ធឈ្មោះថា «Messenger» ត្រូវបានដឹកបញ្ជូនទៅមហោស្រព Plymouth Theatre Royal នៅក្រុង Plymouth ប្រទេសអង់គ្លេស។

៧
កម្មករធ្វើការនៅលើដំបូលតង់សម្រាប់ពិធីមួយនៅក្រុងកូឡុំបូ ប្រទេសស្រីលង្កា។

៨
បុរសម្នាក់ស្លៀកពាក់ជា St. Patrick ឈរថតជាមួយប៉ូលិសអំឡុងពេលដង្ហែក្បួនមួយនៅក្រុង Dublin ប្រទេសអៀរឡង់ កាលពីថ្ងៃទី១៧ខែមីនា ឆ្នាំ២០១៩។

៩
មនុស្សម្នាចូលរួមដើម្បីបំបែកឯកទគ្គកម្មសម្រាប់តុវែងជាងគេបំផុតមួយដើម្បីអបអរសាទរខួបទី៥០នៃផ្សារអាហារអន្តរជាតិ Rungis កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅជាយក្រុងប៉ារីស ប្រទេសបារាំង។

១០
អ្នកចូលរួមក្នុងពិធីបុណ្យតន្រ្តីឡាទីន Vive Latino នៅក្រុង Mexico City កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។