ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុរស​​ដែល​ប៉ុនប៉ង​បើក​រថយន្ត​បុក​ទម្លាយ​កន្លែង​លក់​ដូរ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប៉ុន​ប៉ង​ឃាតុកម្ម


មន្ត្រី​ប៉ូលិស​យាម​ល្បាត​នៅ​ស្ថានីយ​កណ្ដាល​ក្នុង​ទីក្រុង​ Antwerp ប្រទេស​ប៊ែលហ្ស៊ិក។
មន្ត្រី​ប៉ូលិស​យាម​ល្បាត​នៅ​ស្ថានីយ​កណ្ដាល​ក្នុង​ទីក្រុង​ Antwerp ប្រទេស​ប៊ែលហ្ស៊ិក។

រដ្ឋអាជ្ញា​ប៊ែលហ្ស៊ិក ​បាន​ចោទ​ប្រកាន់​បុរស​ម្នាក់​ដែល​ប៉ុនប៉ង​បើក​រថយនុ្ត​ក្នុង​ល្បឿន​លឿន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បុក​ទម្លាយ​មជ្ឈមណ្ឌល​លក់​ដូរ​នៅ​ក្នុង​ក្រុង​ Antwerp ​ពី​បទវាយ​ប្រហារ​ភេរវកម្ម ​រួម​មាន​ការ​ប៉ុនប៉ង​ឃាតុកម្ម​ផង​ដែរ។

ពលរដ្ឋ​ជន​ជាតិ​បារាំង​ម្នាក់ ​អាយុ​៣៩​ឆ្នាំ ​ដែល​មាន​ឈ្មោះ​ថា Mohamed R. ​បាន​រងការ​ចោទ​ប្រកាន់​ពី​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាតុកម្ម​ក្នុង​របៀប​ភេរវកម្ម ជា​ការ​ប៉ុន​ប៉ង​មួយ​ដើម្បី​បុក​និង​ធ្វើឲ្យ​មនុស្ស​របួស​តាម​របៀប​ភេរវកម្ម។​ នេះ​តាម​ការ​បញ្ជាក់​របស់​ការិយាល័យ​រដ្ឋ​អាជ្ញា​សហព័ន្ធ​កាល​ពី​ថ្ងៃ​សុក្រ។

ប៉ូលិស​បាន​រក​ឃើញ​កាំបិទ​និង​កាំ​ភ្លើង​នៅ​ក្នុង​រថយន្តរ​បស់​ Mohamed។

ជន​នោះ​ក៏​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​អ្វី​មួយ​នៅ​ពេល​ដែល​ជន​នោះ​បាន​ត្រូវ​ចាប់​ខ្លួន​ ហើយ​មាន​សេចក្តី​រាយការណ៍​ថា ​ជន​នោះ​បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិន​អាច​និយាយ​ជាមួយ​ប៉ូលិស​បាន​រហូត​ទាល់​ថ្ងៃ​បន្ទាប់ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គេ​មិន​បាន​ដឹង​ពី​សារធាតុ​នោះ​ពិ​ត​ប្រាកដ​ទេ។

ប្រភព​ប៉ូលិស​បារាំង ​បាន​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌មាន​ Reuters ​ថា​ជន​សង្ស័យ​នោះ​មិន​អាច​ព្យាយាម​បុក​មនុស្ស​ណា​ទេ ក៏ប៉ុន្តែ ​ផ្ទុយ​ទៅ​វិញ ​បាន​បើក​រថយន្ត​យ៉ាង​លឿន​ដើម្បី​បញ្ចៀស​ចំណុច​ឆែកឆេរ​របស់​ប៉ូលិស ព្រោះ​តែ​ជន​នោះ​ត្រូវ​ថ្នាំពុល។

មិន​មាន​មនុស្ស​រង​របួស​នៅ​ក្នុង​ឧបទ្ទវហេតុនេះ​ទេ។ ប៉ុន្តែ​ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​រថយន្ត​មួយ​គ្រឿង​ដែល​បាន​បើក​ក្នុង​ល្បឿន​លឿន​ហើយ​បាន​សម្លាប់​មនុស្ស​នៅជិត​សភា​អង់គ្លេស​នៅ​លើស្ពាន​ Westminster​ នៃ​ទីក្រុង​ឡុងដ៍ ហើយ​ក៏​មួយ​ថ្ងៃ ​បន្ទាប់​ពី​ខួប​នៃ​ការវាយ​ប្រហារ​២​កន្លែង​នៅ​ក្នុង​រដ្ឋ​ធានី​ប្រ៊ុចសែល​ នៃ​ប្រទេស​ប៊ែលហ្ស៊ិក​ដែល​បាន​សម្លាប់​មនុស្ស​៣២​នាក់​កាល​ពី​ឆ្នាំ​ទៅ​ផង​ដែរ៕

XS
SM
MD
LG