ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​ម៉ាលី​ធ្វើការ​កាន់ទុក្ខ​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ទៅលើ​សណ្ឋាគារ​របស់​ខ្លួន


កងទាហាន​ឆ្មាំ​របស់​ប្រធានាធិបតី​ល្បាត​បរិវេណ​ខាងក្រៅ​​សណ្ឋាគារ​​ Radisson Blu នៅ Bamako​​ ប្រទេស​ម៉ាលី​ ដែល​នឹង​មាន​ដំនើរ​ទស្សនៈកិច្ច​របស់ប្រធានាធិបតី​​ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥

ប្រទេស​ម៉ាលី​បាន​ចាប់ផ្តើម​ធ្វើការ​កាន់ទុក្ខ​រយៈពេល​បី​ថ្ងៃ​ នៅ​ថ្ងៃ​ច័ន្ទនេះ ចំពោះ​ជន​រងគ្រោះទាំង​១៩​នាក់ដែល​ត្រូវបាន​សម្លាប់​កាល​ពី​ថ្ងៃ​សុក្រ​ ក្នុងការវាយប្រហារ​នៅ​សណ្ឋាគារ​ដ៏​ប្រណិត​មួយ​ក្នុង​រដ្ឋធានីបាម៉ាកូ​ (Bamako)។

ប្រទេស​ជិតខាង​ដូចជា​ប្រទេសសេណេហ្កាល់ (Senegal) ​ម៉ូរីតានី( Mauritania) និង​ប្រទេស​ហ្គី​ណេ (Guinea) ក៏កំពុង​ចូលរួមរំលែក​ទុក្ខដែរ។​

ខ្មាន់កាំភ្លើង​២នាក់​ត្រូវ​បាន​សម្លាប់​ ហើយ​អាជ្ញាធរ​ម៉ាលី​កំពុង​តែ​ស្វែងរក​ចាប់ខ្លួន​ជន​សង្ស័យ​យ៉ាង​ហោចណាស់​ចំនួន​៣នាក់​ ដែល​គេ​ជឿថាមាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការវាយ​ប្រហារ​នេះ។

មន្រ្តី​ប៉ូលិស​ម្នាក់​បាន​និយាយថា អ្នកស៊ើបអង្កេត​កំពុង​តែ​តាមដាន​តម្រុយ​មួយ​ចំនួនលើ​ករណីនេះហើយបាន​រកឃើញ​មក​វិញ​នៅភស្តុតាងក្នុង​សណ្ឋាគារ​ពី​ការឡោមព័ទ្ធរយៈ​ពេល​ជាង​៧​ម៉ោង​នោះ​។

អ្នកតំណាង​របស់ក្រុម​បំបែកខ្លួន​នៅ​ប្រទេស​ម៉ាលី​ភាគខាងជើង​បាន​និយាយថា ការវាយប្រហារ​ទៅលើ​សណ្ឋាគារ​នោះ​ គឺ​ជា​ការ​ប៉ុនប៉ង​ធ្វើឲ្យកិច្ចព្រមព្រៀង​សន្តិភាពងាយ​នឹង​ប្រេះស្រាំរបស់ខ្លួនដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែ​មិថុនា​ជាមួយ​នឹង​រដ្ឋាភិបាលបាម៉ាកូ​កាន់តែមានភាព​ប្រេះឆា។

ក្រុម​សកម្មប្រយុទ្ធ​ចំនួន​២នៅ​អាហ្រ្វិកខាងលិច ដែលជាពួក al-Qaida ក្នុង​ក្រុម Islamic Maghreb (AQIM) និង​សម្ព័ន្ធ​មិត្ត​ឈ្មោះ El Mourabitoune បាន​អះអាង​ទទួល​ខុស​ត្រូវ​រួមគ្នា​លើ​ការ​វាយ​ប្រហារ​នេះ។ មន្រ្តី​ក្រសួង​ការពារ​ជាតិម្នាក់​របស់សហរដ្ឋ​អាមេរិក​បាន ថ្លែង​ថា​ពួក AQIM ជា​ក្រុម​សង្ស័យ​នាំ​មុខ​គេ ក្នុង​ការ​វាយ​ប្រហារ​នោះ៕

XS
SM
MD
LG