ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​និង​ក្រសួង​មហាផ្ទៃ​នៅ​អឺរ៉ុប​កំពុង​បើក​កិច្ចប្រជុំ​ពិភាក្សា​អំពី​បញ្ហា​សន្តិសុខ


កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ទាហាន​ និង​ប៉ូលិស​របស់​បែលហ្ស៊ិក​ដើរ​ល្បាត​នៅ​វិមាន​ Brussels Grand បន្ទាប់​ពី​សន្តិសុខ​ត្រូវ​បាន​គេ​រឹតបន្តឹង​នៅ​ក្នុង​ប្រទេស​បែលហ្ស៊ិក នៅ​ក្រោយ​ការ​វាយ​ប្រហារ​នោ​ក្នុង​ក្រុង​ប៉ារីស​កាលពី​សប្តាហ៍​មុន។
កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ទាហាន​ និង​ប៉ូលិស​របស់​បែលហ្ស៊ិក​ដើរ​ល្បាត​នៅ​វិមាន​ Brussels Grand បន្ទាប់​ពី​សន្តិសុខ​ត្រូវ​បាន​គេ​រឹតបន្តឹង​នៅ​ក្នុង​ប្រទេស​បែលហ្ស៊ិក នៅ​ក្រោយ​ការ​វាយ​ប្រហារ​នោ​ក្នុង​ក្រុង​ប៉ារីស​កាលពី​សប្តាហ៍​មុន។

រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌ ​និង​ក្រសួង​មហាផ្ទៃ​នៅ​អឺរ៉ុប​កំពុង​បើក​កិច្ចប្រជុំ​ពិភាក្សា​អំពី​វិបត្តិ​នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​ទីក្រុង​ព្រុចសែល (Brussels) ដើម្បី​រក​មធ្យោបាយ​សម្របសម្រួល​និង​ពង្រឹង​ការ​ត្រួតពិនិត្យ​សន្តិសុខ​នៅ​តាម​ព្រំដែន​ប្រទេស​ជា​សមាជិក​ ដែល​នេះ​ជា​ការ​ចាត់​វិធាន​ការ​បន្ទាន់​ក្រោយ​ពី​មាន​ការ​វាយប្រហារ​នៅ​ទីក្រុង​ប៉ារីស​កន្លង​មក​នេះ។

ជំហាន​នានា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយសារ​មាន​ការ​បង្ហាញ​ថា មេដឹកនាំ​ការ​វាយប្រហារឈ្មោះ Abdelhamid Abaaoud ដែល​ត្រូវ​បាន​សម្លាប់​នោះ​បាន​ចូល​មក​ក្នុង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប។

រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​បារាំង​ គឺ​លោក Bernard Cazeneuve បាន​មាន​ប្រសាសន៍​ថា៖ «ពុំ​មាន​ព័ត៌មាន​បញ្ជាក់​ពី​ប្រទេស​ណា​មួយ​នៅ​អឺរ៉ុប​អំពី​ថា​តើ​មេដឹកនាំ​អំពើ​ភេរវកម្ម​រូប​នោះ​បាន​ចូល​មក​ក្នុង​ប្រទេស​ណា​មុន​ពេល​ដែល​គេ​បាន​មកដល់​ប្រទេស​បារាំង​នោះ​ទេ។ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​ បន្ទាប់​ពី​មាន​ការ​វាយប្រហារ​នៅ​ទីក្រុង​ប៉ារីស​ ទើប​មាន​ក្រុម​ការងារ​ស៊ើបការ​សម្ងាត់​របស់​ប្រទេស​ផ្សេង​ដែល​មិន​មែន​ជា​ប្រទេស​នៅ​អឺរ៉ុប​រាយការណ៍​មក​ថា​ មេដឹកនាំ​ភេរវកម្ម​រូប​នេះ​បាន​មាន​វត្តមាន​នៅប្រទេស​ក្រិក»។​

ក្រុម​ប៉ូលិស​នៅ​តែ​បន្ត​ស្វែងរក​ចាប់ខ្លួន​ជន​សង្ស័យ​ភេរវកម្ម​យ៉ាង​ហោច​ណាស់​ក៏​ម្នាក់​ទៀត​ដែរ​ដែល​បាន​រត់​គេច​ខ្លួន ចាប់តាំង​ពី​មាន​ការ​វាយប្រហារ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ជា​ច្រើន​ស្លាប់​នៅ​ទីក្រុង​ប៉ារីស​កាល​ពី​សប្តាហ៍​មុន​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG