ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​រៀប​ចំ​ផែនការ​ ក្រោយ​ពី​ការ​វាយ​បង្រ្កាប


មេធាវី ​Ambiga ​Sreenevasan  ជា​ប្រធាន​ក្រុម​ចម្រុះ​ដើម្បី​ឲ្យ​មាន​​​ការ​បោះឆ្នោត​ត្រឹមត្រូវ​​និង​យុត្ដិធម៌​ដែល​ជា​អ្នក​រៀចំ​ការ​ដើរ​តវ៉ា​និង​ជួប​ជុំគ្នា​នៅ​ Bersih និយាយ​ទៅ​កាន់​កិច្ចប្រជុំ​មួយ​នៅ​ទី​ក្រុង​កូឡា​លុមពួរ​ នៅ​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១១។
មេធាវី ​Ambiga ​Sreenevasan  ជា​ប្រធាន​ក្រុម​ចម្រុះ​ដើម្បី​ឲ្យ​មាន​​​ការ​បោះឆ្នោត​ត្រឹមត្រូវ​​និង​យុត្ដិធម៌​ដែល​ជា​អ្នក​រៀចំ​ការ​ដើរ​តវ៉ា​និង​ជួប​ជុំគ្នា​នៅ​ Bersih និយាយ​ទៅ​កាន់​កិច្ចប្រជុំ​មួយ​នៅ​ទី​ក្រុង​កូឡា​លុមពួរ​ នៅ​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១១។

ក្រុម​អ្នក​រៀប​ចំ​បាតុកម្ម​ដ៏​ធំធេង​នៅ​ថ្ងៃសៅរ៍​ ដែល​ជា​ការ​ដើរ​តវ៉ា​ដ៏​ធំ​បំផុត​ ក្នុង​ប្រទេស​ម៉ាឡេស៊ី ​ទិតៀន​រដ្ឋាភិបាល​ជា​ច្រើន​ឆ្នាំ​ កំពុង​ទាមទារ​ឲ្យ​រដ្ឋាភិបាល ​ដោះ​លែង​មនុស្ស​៦​នាក់ ​ដែល​កំពុង​ជាប់​ឃុំ ​ហើយ​ឆ្លើយ​តប​ទៅ​នឹង​ការ​ត្អូញត្អែរ​ររបស់​ខ្លួន​មួយ​ចំនួន។ ​ក្រុម​អ្នក​រៀបចំ​បាតុកម្ម​មិន​រៀបចំ​ធ្វើការ​តវ៉ា​នៅ​តាម​ផ្លូវ​ទៀត​ទេ​ នៅ​ពេល​នេះ។

ផល​លំបាក​ចេញ​ពី​ការ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ឲ្យ​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ ដែល​ទាក់ទាញ​មនុស្ស​រាប់​ពាន់​ម៉ឺន​នាក់​ ឲ្យ​មក​ដើរ​តវ៉ា​តាម​ផ្លូវ​នៃ​រដ្ឋធានី​មិន​បាន​អន់​ខ្សោយ​ទេ​ នៅ​ពេល​ដែល​រដ្ឋាភិបាល​ការពារ​សកម្មភាព​របស់​ខ្លួន​ដែល​ប្រើ​កង​កម្លាំង​ប៉ូលិស​ រួច​បាន​និយាយ​ប្រកែក​ថា​ ចលនា​នោះ​មិនមាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ទេ។

មេធាវី ​Ambiga ​Sreenevasan ជា​ប្រធាន​ក្រុម​ចម្រុះ​ដើម្បី​ឲ្យ​មានការ​បោះឆ្នោត​ត្រឹមត្រូវនិង​យុត្ដិធម៌​ដែល​ជា​អ្នក​រៀចំ​ការ​ដើរតវ៉ា​ និង​ជួប​ជុំគ្នា​នៅ​ Bersih​ និយាយ​ថា​ គេ​ឈប់​ធ្វើការ​ប្រមូល​ផ្ដុំ​គ្នា​ទៀត​ លុះត្រា​តែ​អាជ្ញាធរ​ដោះស្រាយ​ការ​ទាមទារ​របស់​ខ្លួន​ឲ្យ​ប្រព័ន្ធ​បោះឆ្នោត​មាន​តម្លាភាព​ប្រសើរ​ឡើង។

«ទីមួយ​គឺ​បោស​សម្អាត​តួនាទី​ទាក់ទង​នឹង​ការ​បោះឆ្នោត។ យើង​បាន​ទទួល​សេចក្ដី​រាយ​ការណ៍​ជាច្រើន​និយាយ​អំពី​អ្នក​បោះឆ្នោត​ខ្មោច។​យើង​ក៏​ស្នើ​សុំ​ឲ្យ​ប្រើ​ទឹកខ្មៅ​ដែល​មិន​ជ្រះ។​ យើង​ក៏​បាន​ស្នើ​ឲ្យ​គណបក្ស​ទាំងអស់​មាន​សេរីភាព​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​ព័ត៌មាន។ យើង​បាន​ស្នើ​ឲ្យ​មាន​ការ​បង្រ្កាប​បទល្មើស​ គឺ​ថា​ ស្ថាប័ន​របស់​យើង​មិនមាន​អំពើ​ពុក​រលួយ​ ហើយ​ចាត់​វិធាន​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​ការ​បោះឆ្នោត។

រដ្ឋាភិបាល​ប្រកែក​ថា​ ការ​បោះឆ្នោត​បច្ចុប្បន្ន​ ជា​យន្ដការ​សេរី ​និង​យុត្ដិធម៌តែ​ក្រុម​អ្នក​រៀបចំ​ការ​ប្រមូល​ផ្ដុំ​គ្នា​នៅ​Bersih​ និយាយ​ថា​ គេ​ចង់​ឲ្យ​មាន​ ការ​វាយ​តម្លៃ​ដោយ​ឯករាជ្យ​អំពី​ដំណើរ​ការ​បោះឆ្នោត​ទាំងស្រុង។

Sreennevasan ​និយាយ​ថា​ ក្រុម​ស៊ើប​អង្កេត​មួយ​ គេស្គាល់​ឈ្មោះ​នៅ​ទីនោះ​ថា​ គណៈ​កម្មការ​ឯករាជ្យ​ នឹង​មាន​ការ​លំបាក​ក្នុង​ការ​កាត់​បន្ថយ​ការ​បន្លំ​សន្លឹក​ឆ្នោត​ ទោះ​ជា​អាណត្ដិ​របស់​ក្រុម​នោះ​បាន​ត្រូវ​កំណត់​ដោយ​នាយក​រដ្ឋមន្ដ្រី​បច្ចុប្បន្ន​ លោក​ Najib Razak ​ដែល​គណបក្ស​ United Malays​ National Organization​ របស់​លោក​បាន​កាន់​អំណាច​គ្រប់គ្រង​ប្រទេស​ជាង​៥៤​ឆ្នាំ​មក​ហើយ​នោះ។

អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ប្រកាស​ថា​ ការ​ប្រមូល​ផ្ដុំ​នៅ​ថ្ងៃសៅរ៍​នោះ​ មិន​ស្រប​ច្បាប់​តាំង​តែ​ពី​មុន​ការ​ដើរ​តវ៉ា​ម៉្លេះ​ ដោយ​និយាយ​ថា​ វា​ជា​ការ​គំរាម​ដល់សន្ដិសុខ​ជាតិ​ ហើយ​មាន​គោល​ដៅ​រំលំ​រដ្ឋាភិបាល។​ មន្ដ្រី​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ អ.ស.ប.​ក្រោយ​មក​ និយាយ​ថា​ មិន​មាន​ភ័ស្ដុតាង​គួរ​ឲ្យ​ជឿ​ដើម្បី​គាំទ្រ​ការ​ប្រកាស​របស់​រដ្ឋាភិបាល នោះ​ទេ។

អង្គការ​សហ​ប្រជាជាតិ​ អង្គការ​ Amnesty International​និង​អង្គការ Human Right​ Watch​ ទាំងអស់​សុទ្ធ​តែ​បាន​ស្ដី​បន្ទោស​ថា​ ប្រទេស​ម៉ាឡេស៊ី​ប្រើ​កលល្បិច​ប៉ូលិស​ដ៏​ធ្ងន់ដៃ​ប្រឆាំង​ក្រុម​បាតុករ។​ ក្រុម​អ្នក​រៀបចំ​ការ​ប្រមូល​ផ្ដុំ​នៅ ​Bersih​ ចង់​ឃើញ​គណៈ​កម្មការ​ការពារសិទ្ធិ​មនុស្ស​ម៉ាឡេស៊ី​ធ្វើការ​ស៊ើប​អង្កេត​វិធានការ​របស់​ប៉ូលិស​ដែលក្រុម​នេះ​និយាយ​ថា​ មាន​ការ​ប្រើប្រាស់​ដំបង​ឆក់​ និង​ការ​វាយដំ ​និង​ បាញ់គ្រាប់​ផ្សែង​ឧស្ម័ន​ចេញ​ទឹក​ភ្នែក​មក​លើ​ក្រុម​បាតុករ។

រដ្ឋាភិបាល​ម៉ាឡេស៊ី​ និយាយ​ថា​ ការ​បង្ហាញ​រូបភាព​នៃ​អំពើ​ឃោរឃៅ​ក្នុង​បាតុកម្ម​នេះ​គឺ​បង្ហាញ​ភាព​លំអៀង​របស់​បណ្ដាញសារ​ព័ត៌មាន​អន្ដរ​ជាតិ​ ទៅរក​បាតុករ។ ​វា​មិន​បង្ហាញ​ សកម្ម​ភាព​ពិតប្រាកដ​របស់​ប៉ូលិស​ទេ។ ​អាជ្ញាធរ​គាំទ្រ​វិធានការ​របស់​កម្លាំង​ សន្ដិសុខ ​ដោយ​និយាយ​ថា ​ប៉ូលិស​រៀបចំ​ឲ្យ​មាន​សន្ដិសុខ។

ប្រែសម្រួល​ដោយ អ៊ូ​ ធួក

XS
SM
MD
LG