ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ាឡេស៊ី​នឹង​អនុញ្ញាត​ឲ្យ​ពលករ​បរទេស​ធ្វើ​ការ​បាន​តែ​ក្នុង​វិស័យ​៣​ប៉ុណ្ណោះ


រូបឯកសារ៖ សំណង់អគារស្នាក់នៅក្នុងក្រុង Johor ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
រូបឯកសារ៖ សំណង់អគារស្នាក់នៅក្នុងក្រុង Johor ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

ប្រទេស​ម៉ាឡេស៊ី​នឹង​រឹតត្បិត​ពលករ​បរទេស​ឲ្យ​ធ្វើ​ការ​តែ​ក្នុង​វិស័យ​៣​ប៉ុណ្ណោះនៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​បង្កើន​ឱកាស​ការងារ​សម្រាប់​ពលរដ្ឋ​ម៉ាឡេស៊ី​ដែល​ត្រូវ​ប៉ះពាល់​ដោយ​វិបត្តិ​ជំងឺ​រាតត្បាតកូវីដ១៩ នេះ​បើ​តាមការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​កាល​ពី​ថ្ងៃ​ពុធ។​

អនុរដ្ឋមន្ត្រី​ក្រសួង​ធនធាន​មនុស្ស​ម៉ាឡេស៊ី​លោក Awang Hashim ថ្លែង​ប្រាប់​សភា​ថា វិស័យ​ទាំង​បី​នោះ​រួម​មាន​វិស័យ សំណង់ កសិកម្ម និង​កសិដ្ឋាន ហើយ​វិស័យ​ដទៃ​ទៀត​ត្រូវ​តែ​រើស​អ្នក​ធ្វើ​ការ​ជា​ពលរដ្ឋ​ម៉ាឡេស៊ី។

លោក​បន្ត​ថា ​ម៉ាឡេស៊ី​នៅ​ពេល​នេះ​មាន​ពលករ​បរទេស​ចំនួន​២,១​លាន​នាក់។ ប៉ុន្តែ​តូលេខ​ចុងក្រោយ​បង្ហាញ​ថា​អត្រា​អត់ការងារ​បាន​កើន​ដល់​៥,៣% ខណៈ​ដែល​អាជីវកម្ម​នានា​ត្រូវ​បង្ខំ​ឲ្យ​បិទ​ទ្វា​អស់​ជិត​បី​ខែ​ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​នៃ​កូវីដ១៩។

ក្នុងប៉ុន្មាន​ខែ​ចុងក្រោយ​នេះ អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ចាប់​ខ្លួន​ពលករ​បរទេសនិង​ជន​ភៀស​ខ្លួន​រាប់​រយ​នាក់ ហើយ​ការ​រឹតត្បិតនានា​ក៏​បាន​ធ្វើ​ឲ្យ​សាធារណមតិ​ប្រឆាំង​នឹង​ពលករ​បរទេស​ផង​ដែរ។

ម៉ាឡេស៊ី​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​៣​នៅ​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​បាន​កើន​ត្រឹម​០,៧%​នៅ​ត្រីមាស​ទី​១​ឆ្នាំ​នេះ ដោយ​សារ​វិបត្តិ​កូវីដ១៩ និង​ការ​ធ្លាក់​ថ្ងៃ​ប្រេងកាត​នៅ​ជុំវិញ​ពិភពលោក៕

XS
SM
MD
LG