ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅក្រុងឡូវែលមានវិធានការតឹងរ៉ឹងបង្ការកូវីដ១៩
នៅទីក្រុងឡូវែលការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ថ្ងៃទី៣ ខែវិច្ឆិកានេះមានវិធានការតឹងរ៉ឹងបង្ការការរាតត្បាតជំងឺកូវីដ១៩ និងមានអ្នកមកបោះឆ្នោតតិចជាងរាល់ឆ្នាំ ដោយសារអ្នកបោះឆ្នោតជាង៤៤%បានបោះមុនថ្ងៃកំណត់ ទាំងបោះឆ្នោតដោយផ្ទាល់ និងបោះតាមប្រៃសណីយ៍។ ក្នុងការបោះឆ្នោតនៅរដ្ឋម៉ាស្សាឈូសេតមានបេក្ខជនបេក្ខនារីប្រធានាធិបតីមកពីគណបក្សចំនួន ៤ គឺគណបក្សប្រជាធិបតេយ្យ គណបក្សសាធារណរដ្ឋ គណបក្ស Greenrainbow និងគណបក្ស Libertarian។ បេក្ខជនដែលទទួលបានការគាំទ្រច្រើននៅរដ្ឋម៉ាស្សាឈូសេតគឺលោក Joe Biden មកពីគណបក្សប្រជាធិបតេយ្យ និងបន្ទាប់មកពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ។ ក្នុងការបោះឆ្នោតនេះ អ្នកបោះឆ្នោតក៏ត្រូវជ្រើសរើសតំណាងរាស្ត្រសមាជិកសភាថ្នាក់ជាតិ និងថ្នាក់រដ្ឋព្រមទាំងបេក្ខជនសម្រាប់តំណែងផ្សេងទៀតដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យជនជាតិខ្មែរយើងចាប់អារម្មណ៍គឺមានបេក្ខជនដែលមានដើមកំណើតខ្មែរពីរនាក់ជាប់ជាអ្នកតំណាងរាស្ត្រថ្នាក់រដ្ឋគឺអ្នកស្រីវណ្ណា ហាវឺដ (Vanna Howard) និងលោករ៉ាឌី មុំ ( Rady Mom) ។ លោក ពិន ស៊ីសុវណ្ណ នឹងរាយការណ៍លំអិតអំពីរឿងនេះតំណាងរាស្ត្រដើមកំណើតខ្មែរនេះ៕