តម្លៃស្រូវទាបនាំឱ្យកសិករមួយចំនួនក្នុងខេត្តបាត់ដំបងចេញមុខតវ៉ា
កាលពីថ្ងៃចន្ទ ប្រជាកសិករធ្វើស្រែមួយចំនួនក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ចេញមុខតវ៉ាទាមទារឱ្យរដ្ឋាភិបាលជួយដំឡើងតម្លៃស្រូវ ខណៈពួកគេថា តម្លៃបច្ចុប្បន្នទាប។ រដ្ឋមន្រ្តីកសិកម្មបានលើកឡើងថា កន្លងទៅ ក្រសួងធ្លាប់បានអំពាវនាវឱ្យប្រជាពលរដ្ឋដាំស្រូវក្រអូប ជាជាងស្រូវដែលពឹងផ្អែកលើទីផ្សារវៀតណាម។ លោក ស៊ុន ណារិន រាយការណ៍ឱ្យវីអូអេពីរាជធានីភ្នំពេញ៕