ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាងរាស្ត្រ​​យូរ​អង្វែង​ពី​​រដ្ឋ Iowa ចាញ់​ក្នុង​ការ​បោះឆ្នោត​បឋម​របស់​គណបក្ស​សាធារណរដ្ឋ​


រូបឯកសារ៖ សមាជិក​សភា​​​ជា​យូរ​មក​ហើយ​របស់​រដ្ឋ Iowa លោក Steve King ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានមួយនៅក្រុង Des Moines រដ្ឋ Iowa។
រូបឯកសារ៖ សមាជិក​សភា​​​ជា​យូរ​មក​ហើយ​របស់​រដ្ឋ Iowa លោក Steve King ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានមួយនៅក្រុង Des Moines រដ្ឋ Iowa។

សមាជិក​សភា​ជា​យូរ​មក​ហើយ​របស់​រដ្ឋ Iowa លោក Steve King ដែល​ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សាធារណរដ្ឋ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោនដកអំណាច ក្រោយ​ពី​លោកបានមាន​ប្រសាសន៍​ជា​ច្រើនដែល​មាន​លក្ខណៈរើស​អើង​ជាតិ​សាសន៍​និង​ប្រឆាំង​នឹង​ជន​អន្តោប្រវេសន៍បាន​ចាញ់​នៅ​ក្នុង​ការ​ក្នុង​ការ​បោះឆ្នោត​បឋម​កាល​ពី​ថ្ងៃ​អង្គារ។

អ្នក​បោះឆ្នោត​គណបក្ស​សាធារណរដ្ឋ​នៅ​ជនបទ​រដ្ឋ Iowa បាន​ទម្លាក់​លោក King ដោយ​បោះឆ្នោត​ឲ្យគួ​ប្រជែង​លោក​គឺ​លោក Randy Feenstra សមាជិក​នៃព្រឹទ្ធសភារដ្ឋ Iowa ធ្វើ​ជា​បេក្ខជន​គណបក្ស​ដើម្បី​ប្រកួត​ដណ្តើម​កៅអី​របស់​រដ្ឋ​នេះ​ជាមួយ​គូ​ប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យនៅ​ក្នុង​សភា​សហរដ្ឋ​អាមេរិក​នៅ​ខែ​វិច្ឆិកា។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ពុធ​បាន​សរសេរ​សារ​តាម Twitter អបអរ​ជ័យជម្នះ​បេក្ខភាព​របស់​លោក Randy Feenstra ដែរ។

កាល​ពី​ថ្ងៃ​អង្គារ​ អ្នក​បោះឆ្នោត​បាន​ចូលរួម​បោះឆ្នោត​បឋម​របស់​គណបក្សក្នុង​រដ្ឋ​ចំនួន​៨​ព្រម​ទាំង​រដ្ឋធានី​វ៉ាស៊ីនតោន​ ដោយ​ក្នុង​នោះ​រដ្ឋ​៤​បាន​ពន្យារ​ការ​បោះឆ្នោត​ក្នុង​ពេល​កន្លង​មក​ដោយ​សារ​ការ​គំរាម​ពី​ជំងឺ​រាតត្បាត​កូវីដ១៩។ ការ​បោះឆ្នោតបឋម​នេះ​ក៏​បាន​ប្រព្រឹត្ត​ធ្វើ​ក្នុង​អំឡុង​មាន​អត្រា​អត់ការងារ​ខ្ពស់​នៅ​សហរដ្ឋ​អាមេរិក​ដោយ​សារ​វិបត្តិ​កូវីដ១៩​និង​បាតុកម្ម​ដោយ​សារ​ការ​ស្លាប់​របស់​ពលរដ្ឋ​ស្បែក​ខ្មៅ​លោក George Floyd ក្នុង​សមត្ថកិច្ច​ប៉ូលិស​ស្បែក​ស៕

XS
SM
MD
LG