ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​អង់គ្លេស​​​​នឹង​បើក​ផ្លូវ​ឲ្យ​ពលរដ្ឋ​ហុងកុង​សុំ​សញ្ជាតិ​អង់គ្លេស​បាន


រូបឯកសារ៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ចូលរួមទះដៃអបអរសាទរបុគ្គលិកសុខាភិបាល អំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩ នៅក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។

នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson កាល​ពី​ថ្ងៃ​ពុធ​និយាយ​ថា លោក​នឹង​ផ្តល់​មធ្យោបាយ​ដល់​ពលរដ្ឋ​ហុងកុង​ឲ្យ​អាច​ទទួល​សញ្ជាតិ​អង់គ្លេស​បាន​ប្រសិន​បើ​ប្រទេស​ចិន​ពិត​ជា​នឹង​ប្រើ​ច្បាប់​សន្តិសុខ​ជាតិ​ដែល​ក្រុម​ប្រឆាំងបារម្ភ​ថា​នឹង​បំបាត់​សិទ្ធិ​នយោបាយ​នៅ​ក្នុង​ដែន​ដី​ពាក់កណ្តាល​ស្វ័យត​នេះ។

លោក​ Johnson បាន​ធ្វើ​ការ​ប៉ាន់​ស្មាន​ថា ពេល​នេះមាន​ពលរដ្ឋ​ហុងកុង​រហូត​ដល់​ជាង​៣៥០.០០០​នាក់ហើយ​ដែន​កាន់​លិខិត​ឆ្លង​ដែន​អង់គ្លេស​ ហើយ​អាច​មាន​ពលរដ្ឋ​២,៥​លាន​នាក់​ទៀត​អាច​ដាក់​ពាក្យ​សុំ​បាន។

រដ្ឋសភា​ចិន​កាល​ពី​សប្តាហ៍​មុន​បាន​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ចម្រូង​ចម្រាសនេះ​ដែល​នឹង​អនុញ្ញាត​ឲ្យ​មន្ត្រី​សន្តិសុខ​និង​ចារកម្ម​ចិន​អាច​ប្រចាំ​ការ​នៅ​ដែនដី​ហុងកុង​បាន​ជា​លើក​ដំបូង ហើយ​ដែល​នេះ​ជា​វិធានការ​ឆ្លើយ​តប​នឹង​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យនៅ​ហុងកុង​ក្នុង​ពេល​កន្លង​មក៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG