*កំណត់សម្គាល់៖ លទ្ធផលនេះ គឺជាលទ្ធផលដែលត្រូវបានព្យាករណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AP និង Reuters ហើយមិនទាន់ជាលទ្ធផលផ្លូវការនោះទេ
លោក ចូ បៃដិន (Joe Biden) បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ត្រូវបានព្យាករណ៍ថាឈ្នះក្នុងរដ្ឋ Michigan
*កំណត់សម្គាល់៖ លទ្ធផលនេះ គឺជាលទ្ធផលដែលត្រូវបានព្យាករណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AP និង Reuters ហើយមិនទាន់ជាលទ្ធផលផ្លូវការនោះទេ
គិតមកទល់ម៉ោង ៦:៣០នាទី ល្ងាចថ្ងៃពុធ ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន រដ្ឋប្រមាណ ៤៥ ក្នុងចំណោមរដ្ឋសរុប ៥០ បានចេញលទ្ធផល ដោយបង្ហាញថា លោក ចូ បៃដិន (Joe Biden) បេក្ខជនខាងគណបក្សប្រជាធិបតេយ្យ ត្រូវបានព្យាករណ៍ថាទទួលបានអង្គបោះឆ្នោតចំនួន ២៥៣ នាំមុខលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ខាងគណបក្សសាធារណរដ្ឋ ដែលត្រូវបានព្យាករណ៍ថាទទួលបានអង្គបោះឆ្នោតចំនួន ២១៣។
លោក ចូ បៃឌិន (Joe Biden) បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ត្រូវបានព្យាករណ៍ថា បានឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០ ដោយទទួលបានអង្គបោះឆ្នោតសរុប ២៧៣ បន្ទាប់ពីត្រូវបានព្យាករណ៍ថា ឈ្នះនៅរដ្ឋ Pennsylvania។
*កំណត់សម្គាល់៖ លទ្ធផលនេះ គឺជាលទ្ធផលដែលត្រូវបានព្យាករណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AP និង Reuters ហើយមិនទាន់ជាលទ្ធផលផ្លូវការនោះទេ។
លោក Joe Biden ត្រូវបានព្យាករណ៍ថាឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០
អតីតប្រធានាធិបតីលោក Joe R. Biden Jr. ដែលជាអ្នកនយោបាយជើងចាស់អាមេរិកមួយរូប ត្រូវបានព្យាករណ៍ថាឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០ ហើយត្រូវព្យាករណ៍ថា នឹងស្បថចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ ខាងមុខ ដោយនឹងក្លាយជាប្រធានាធិបតីទី៤៦ ហើយមានវ័យចាស់ជាងគេ ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។
នៅរសៀលថ្ងៃសៅរ៍ លោក Biden ត្រូវបានព្យាករណ៍ថាឈ្នះនៅរដ្ឋ Pennsylvania ដោយទទួលបានសំឡេងប្រតិភូអង្គបោះឆ្នោត ២០ បន្ថែមទៀត ដែលបានធ្វើឲ្យលោកទទួលបានអង្គបោះឆ្នោតសរុប ២៧៣ មកទល់ពេលនេះ លើសសំឡេងអង្គបោះឆ្នោតចាំបាច់តិចបំផុត ២៧០ ដើម្បីឈ្នះការបោះឆ្នោតប្រធានាធិបតី។
ដោយឡែក ការរាប់សន្លឹកឆ្នោតកំពុងតែធ្វើបន្តទៀត នៅក្នុងរដ្ឋសេសសល់មួយចំនួនផ្សេងទៀតដូចជា រដ្ឋ Georgia រដ្ឋ Alaska រដ្ឋ Arizona រដ្ឋ Nevada និងរដ្ឋ North Carolina។
កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី Trump បានធ្វើការចោទប្រកាន់ដោយគ្មានភស្តុតាងលើក្រុមគណបក្សប្រជាធិបតេយ្យ ពីការរៀបចំឲ្យមានការលួចបន្លំ និងមានភាពមិនប្រក្រតីយ៉ាងខ្លាំង ដើម្បីរារាំងលោកមិនឲ្យជាប់ឆ្នោតធ្វើជាប្រធានាធិបតីអាណត្តិទី ២។
លោកប្រធានាធិបតី Trump បានប្រាប់សន្និសីទកាសែតនៅពេលនោះថា៖ «នេះជាករណីដែលពួកគេកំពុងព្យាយាមលួចបន្លំក្នុងការបោះឆ្នោត ហើយយើងមិនអាចអនុញ្ញាតឲ្យបញ្ហានេះកើតឡើងបានទេ»។
កាលពីថ្ងៃព្រហស្បតិ៍ យុទ្ធនាការឃោសនាបោះឆ្នោតដែលកំពុងតស៊ូរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបន្តប្តឹងតវ៉ាដល់ការរាប់សន្លឹកឆ្នោត ទោះបីជាមិនបានជោគជ័យចំនួនពីរដង នៅក្នុងរដ្ឋដែលមានជម្លោះសំខាន់ៗពីរ ដើម្បីឈ្នះការបោះឆ្នោតក៏ដោយ។
នៅក្នុងរដ្ឋ Nevada ដែលជារដ្ឋលម្អៀងទៅរកគណបក្សប្រជាធិបតេយ្យ ដែលបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden បានរក្សាការនាំមុខលោក Trump បន្តិច នៅក្នុងការរាប់សន្លឹកឆ្នោតនោះ យុទ្ធនាការឃោសនាការបោះឆ្នោតរបស់លោក Trump និងគណបក្សសាធារណរដ្ឋរបស់រដ្ឋនោះ បានប្រកាសការប្តឹងផ្តល់ ដោយអះអាងថា មានអ្នកចំនួនយ៉ាងតិច ១ ម៉ឺននាក់ ដែលមិនមែនជាអ្នករស់នៅក្នុងរដ្ឋនោះ បានបោះឆ្នោតដោយខុសច្បាប់ នៅក្នុងរដ្ឋ Nevada ហើយថា សន្លឹកឆ្នោតរបស់អ្នកទាំងនោះបានត្រូវគេរាប់៕