- ដោយ វីអូអេ ខ្មែរ
រូបភាព៖ នៅថ្ងៃពុធនេះ ពលរដ្ឋអាមេរិកាំង កំពុងទន្ទឹងរង់ចាំលទ្ធផលនៃការបោះឆ្នោតដ៏តឹងតែងសម្រាប់តំណែងប្រធានាធិបតីរវាងលោក Donald Trump និងលោក Joe Biden ខណៈបុគ្គលិកការិយាល័យបោះឆ្នោត បានធ្វើការទាំងយប់ទាំងថ្ងៃដើម្បីរាប់សន្លឹកឆ្នោត។ ការរាប់សន្លឹកឆ្នោត កំពុងបន្តនៅតាមរដ្ឋសំខាន់ៗមួយចំនួនរហូតមកដល់ព្រឹកថ្ងៃពុធនេះ ម៉ោងក្នុងសហរដ្ឋអាមេរិក។ លទ្ធផលនៃការបោះឆ្នោតនៅក្នុងរដ្ឋដែលមានការប្រជែងខ្លាំង ដូចជារដ្ឋ North Carolina រដ្ឋ Georgia រដ្ឋ Pennsylvania រដ្ឋ Michigan និងរដ្ឋ Wisconsin នៅមិនទាន់រាប់ចប់នៅឡើយ នៅពេលដែលមន្ត្រីរៀបចំការបោះឆ្នោត នៅកំពុងបន្តរាប់សន្លឹកឆ្នោតរាប់លានសន្លឹក ដែលសន្លឹកឆ្នោតខ្លះបានបោះកាលពីថ្ងៃអង្គារ ហើយសន្លឹកឆ្នោតជាច្រើនទៀត បានបោះមុនថ្ងៃបោះឆ្នោត។
*កំណត់សម្គាល់៖ លទ្ធផលនេះ គឺជាលទ្ធផលដែលត្រូវបានព្យាករណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AP និង Reuters ហើយមិនទាន់ជាលទ្ធផលផ្លូវការនោះទេ
លោក ចូ បៃដិន (Joe Biden) បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ត្រូវបានព្យាករណ៍ថាឈ្នះក្នុងរដ្ឋ Maine
- ដោយ វីអូអេ ខ្មែរ
*កំណត់សម្គាល់៖ លទ្ធផលនេះ គឺជាលទ្ធផលដែលត្រូវបានព្យាករណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AP និង Reuters ហើយមិនទាន់ជាលទ្ធផលផ្លូវការនោះទេ
គិតត្រឹមម៉ោងប្រមាណ ១:៣០នាទី រសៀលថ្ងៃពុធ ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន រដ្ឋប្រមាណ ៤១ ក្នុងចំណោមរដ្ឋសរុប ៥០ បានចេញលទ្ធផល ដោយបង្ហាញថា លោក ចូ បៃដិន (Joe Biden) បេក្ខជនខាងគណបក្សប្រជាធិបតេយ្យ ត្រូវបានព្យាករណ៍ថាទទួលបានអង្គបោះឆ្នោតចំនួន ២២៧ រីឯលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ខាងគណបក្សសាធារណរដ្ឋ ត្រូវបានព្យាករណ៍ថាទទួលបានអង្គបោះឆ្នោតចំនួន ២១៣។
*កំណត់សម្គាល់៖ លទ្ធផលនេះ គឺជាលទ្ធផលដែលត្រូវបានព្យាករណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AP និង Reuters ហើយមិនទាន់ជាលទ្ធផលផ្លូវការនោះទេ
លោក ចូ បៃដិន (Joe Biden) បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ត្រូវបានព្យាករណ៍ថាឈ្នះក្នុងរដ្ឋ Wisconsin