ថ្ងៃអាទិត្យនេះជាថ្ងៃដ៏រវល់បំផុតមួយសម្រាប់អ្នកយកព័ត៌មាន VOA នៅកម្ពុជាដែលប្រមូលព័ត៌មានពីការបោះឆ្នោតឃុំសង្កាត់ ហើយក៏ជាថ្ងៃមមាញឹកមួយសម្រាប់ក្រុមផ្សាយវិទ្យុនៅវ៉ាស៊ីនតោនផងដែរ ដែលភ្ជាប់ការផ្សាយផ្ទាល់ទៅអ្នកយកព័ត៌មាន VOA នៅតាមទីតាំងផ្សេងៗនៅកម្ពុជា។
លោកអ្នកអាចស្តាប់កម្មវិធីផ្សាយវិទ្យុនៅយប់ថ្ងៃអាទិត្យនេះឡើងវិញត្រង់នេះ៖
https://khmer.voanews.com/a/3863745.html
យើងខ្ញុំនឹងមានរូបថតនៃសកម្មភាពក្រុមផ្សាយ VOA នៅកម្ពុជានៅពេលខាងមុខ។
លោក សុខ ខេមរា នៃវីអូអេ កំពុងសម្ភាសន៍លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ អំពីលទ្ធផលបោះឆ្នោតបឋមៗនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃអាទិត្យទី៤ខែមិថុនាឆ្នាំ២០១៧។ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍នេះ ដែលកំពុងផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុករបស់ VOA ដូចតទៅ៕
គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងផ្សាយផ្ទាល់តាមហ្វេសប៊ុកអំពីលទ្ធផលបឋមនៃការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។
យោងតាមសារព័ត៌មានក្នុងស្រុក កោះសន្តិភាព លទ្ធផលបឋមនៃការបោះឆ្នោតឃុំសង្កាត់នៅរាជធានីភ្នំពេញ បង្ហាញថា គណបក្សសង្គ្រោះជាតិឈ្នះបានអាសនៈចំនួន៥៤ ហើយគណបក្សប្រជាជនកម្ពុជាឈ្នះបានអាសនៈចំនួន៥១។ នាពេលខាងមុខនេះ គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបញ្ជាក់លើលទ្ធផលនេះ។ វីអូអេ នឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនាពេលក្រោយ។