ហ៊ុន សែន ចូលរួមយុទ្ធនាបោះឆ្នោតដ៏កម្រ ហើយបន្តផ្ញើសារគំរាមកំហែង
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រនេះ បានចូលរួមហែក្បួនឃោសនាគោលនយោបាយដ៏កម្រនៅក្នុងថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ដោយបានប្រើសារព្រមានដដែលថា បើចង់ឲ្យការអភិវឌ្ឍបានបន្តនៅកម្ពុជា អ្នកបោះឆ្នោតត្រូវជ្រើសរើសយកគណបក្សរបស់លោក ឲ្យដឹកនាំប្រទេសទៅមុខទៀត។
បក្សជំទាស់បិទបញ្ចប់យុទ្ធនាការជាមួយក្ដីសង្ឃឹមខ្ពស់ក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ
លោក កឹម សុខា ប្រធានគណបក្សជំទាស់វ័យ៦៣ឆ្នាំរូបនេះ បានប្រកាសក្ដែងៗដាក់ឧគ្ឃោសនស័ព្ទថា៖ «ខ្ញុំសុំជម្រាបជូនបងប្អូនថា គណបក្សសង្គ្រោះជាតិគឺជាគណបក្សដើម្បីអនាគត មិនមែនជាគណបក្សគិតតែពីអតីតកាលទេ។ ថាយើងអត់បានធ្វើអ្វីយ៉ាងម៉េច ព្រោះយើងអត់បានឈ្នះ យើងអត់ទាន់បានកាន់ថវិកាជាតិ យើងអត់ទាន់បានដឹកនាំប្រទេស ប៉ុន្តែយើងក៏មិនទាន់បានបំផ្លាញ ព្រៃឈើ ដីធ្លី និងធនធានធម្មជាតិដែរ»។
អ្នកគាំទ្ររាប់ម៉ឺននាក់របស់គណបក្សនយោបាយធំៗពីរនៅក្នុងប្រទេសកម្ពុជាគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សជំទាស់សង្គ្រោះជាតិ បានចេញហែក្បួនឃោសនាគណបក្សតាមដងផ្លូវក្នុងរាជធានីភ្នំពេញ និងបង្ហាញការគាំទ្ររបស់ខ្លួននៅថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់នៅថ្ងៃសុក្រនេះ។