ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ប្រព្រឹត្ត​ឡើងនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ប្រព្រឹត្ត​ឡើងនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។

Live Blog៖ ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ឆ្នាំ២០១៧

ក្រោយ​ពេល​ដែល​ការិយាល័យ​បោះឆ្នោត​នៅ​តាម​បណ្តា​២៥ខេត្ត​ ក្រុង បាន​បិទ​នៅ​វេលា​ម៉ោង​៣រសៀល មន្ត្រី​ការិយាល័យ​បោះឆ្នោត​បាន​ចាប់​ផ្តើម​រាប់សន្លឹក​ឆ្នោត​នៅ​តាម​ការិយាល័យនីមួយៗ ជាបន្តបន្ទាប់។ ​ស្រប​ពេល​ជា​មួយ​គ្នា​នោះ ប្រជា​ពលរដ្ឋ​កម្ពុជា​ជាច្រើន​នាក់ ដែល​ជា​ម្ចាស់​ឆ្នោត បាន​ឈរ​រង់ចាំ​ស្តាប់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់ អាណត្តិ​ទី៤ ដែល​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ​២០១៧។

អ្នក​សារព័ត៌មាន​ខ្លះ​យល់​ថា លោក​ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជាដែល​អាច​ជា​ប្រភព​ពត៌មាន​ដ៏​ទុក​ចិត្ត​បំផុត​មួយ​សម្រាប់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឃុំ​សង្កាត់ គឺ​ស្រដៀង​នឹងកាល​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៣។ ក្នុង​អំឡុង​ពេលការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ លោក​រដ្ឋមន្ត្រី​ព័ត៌មានរូប​នេះ​បាន​ប្រកាស​ដំបូង​គេ ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ​គណបក្ស​ប្រជាជន​បាន​ឈ្នះ​៦៨​អាសនៈ​សភា ហើយគណបក្ស​សង្គ្រោះ​ជាតិឈ្នះ​បាន​៥៥​អាសនៈ ដែល​លទ្ធផល​នេះ​បាន​ក្លាយ​ជា​លទ្ធផល​ផ្លូវការ​របស់​គ.ជ.ប.។ VOA នៅ​ពេល​នោះ​ក៏​បាន​ផ្សាយ​ដោយ​ដក​ស្រង់​លោក​ជា​ប្រភព​មួយ​ដែរ។

គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​បាន​ប្រកាស​ពី​គម្រោង​ផ្សព្វផ្សាយ​លទ្ធផលបឋម​និង​ផ្លូវ​ការ​របស់​ខ្លួន​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​អាទិត្យ​នេះ។ បើ​តាម​កញ្ញា កាន់ វិច្ឆិកា នៃ VOA ដែលបាន​ទៅ​ចូល​រួម​ផ្ទាល់ ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​(គ.ជ.ប.)​ ​លោក​ ​ស៊ិក ប៊ុនហុក បាន​កាល​វិភាគ​នៃ​ការប្រកាស​លទ្ធផល​នេះ​ដូច​តទៅ៖

៤ មិថុនា៖ លទ្ធផល​បណ្តោះអាសន្ន​ភ្នំពេញ ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​នៅ​ម៉ោង១៩:០០។

៧ មិថុនា៖ លទ្ធផល​បណ្តោះអាសន្នពី​ខេត្ត​នានា

២៥ មិថុនា៖ លទ្ធផល​ផ្លវ​ការ​នៃ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​លើក​ទី​៤

រូបឯកសារ៖ លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការបង្ហាញ និង​សាកល្បង​ទឹកថ្នាំ​សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត នា​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការបង្ហាញ និង​សាកល្បង​ទឹកថ្នាំ​សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត នា​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

បើ​តាមលទ្ធផល​បណ្តោះអាសន្ន​របស់​គ.ជ.ប. មាន​អ្នក​ដែលបាន​ទៅចួល​រួម​បោះឆ្នោត​ឃុំ​សង្កាត់ចំនួន​ជាង​៨៥ភាគរយ​នៅ​ទូទាំង​ប្រទេស ឬ​សើ្ម​ចំនួន​ជាង​៦.៧០០.០០០​នាក់។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG