- ដោយ សុខ ខេមរា
លោកកឹម សុខាបង្ហាញមុខនិងជួបជាមួយអ្នកការទូតនៅថ្ងៃច័ន្ទនេះ
នៅព្រឹកថ្ងៃច័ន្ទទី១១ ខែវិច្ឆិកា នេះ លោក កឹម សុខា បានជួបជាមួយលោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ដែលនេះជាការបង្ហាញខ្លួនជាលើកដំបូងរបស់លោកចំពោះអ្នកសារព័ត៌មានក្រោយពីតុលាការសម្រេចដោះលែងលោកពីការឃុំឃាំងក្នុងផ្ទះដោយបន្តមានការរឹតត្បឹតផ្សេងទៀត កាលពីថ្ងៃអាទិត្យម្សិលមិញ។ លោក កឹម សុខា នឹងគ្រោងជួបឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក Patrick Murphy ទៀតនៅរសៀលថ្ងៃច័ន្ទនេះ។
នៅរសៀលថ្ងៃអាទិត្យនេះដែរ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Patrick Murphy និងស្ថានទូតសហរដ្ឋអាមេរិក ក៏បានចេញប្រតិកម្មបន្តបន្ទាប់តាមបណ្តាញសង្គម ដោយចាត់ទុកការបន្ធូរបន្ថយការរឹតត្បឹតចំពោះលោកកឹម សុខា ថាជាជំហានទៅមុខ ប៉ុន្តែក៏បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជា«ស្តារឡើងវិញទាំងស្រុងនូវសេរីភាពនិងសិទ្ធិនយោបាយ»របស់មេដឹកនាំនៃគណបក្សប្រឆាំងដែលត្រូវរំលាយរូបនេះ។
ក្រោយពីតុលាការបានចេញដីកានៅព្រឹកថ្ងៃអាទិត្យនេះដែលនឹងអនុញ្ញាតឲ្យលោក កឹម សុខា រួចពីការជាប់ឃុំឃាងក្នុងផ្ទះ ដោយជាប់លក្ខខណ្ឌផ្សេងទៀត លោក កឹម សុខា បានសរសេរសារតាមហ្វេសប៊ុក ដោយបញ្ជាក់ថា «សេចក្តីសម្រេចរបស់ចៅក្រមក្នុងថ្ងៃនេះ មិនមែនជាការលើកលែងការចោទប្រកាន់ឡើយ គឺត្រឹមតែជាការកែប្រែលក្ខខ័ណ្ឌនៃកាតព្វកិច្ចមួយចំនួនតែប៉ុណ្ណោះ។»
បទសម្ភាសន៍ VOA ជាមួយមេធាវីលោកកឹម សុខាអំពីអត្ថន័យនៃដីកាតុលាការនៅថ្ងៃអាទិត្យទី១០ ខែវិច្ឆិកា ភ្លាមៗក្រោយការចេញដីកានេះ៖