ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Blog: ព្រឹត្តិការណ៍ជុំវិញមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ឆ្នាំ២០២០

ចាប់តាំងពីខែសីហា បន្ទាប់ពីលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ និងសមាជិបក្សនិរទេសខ្លួនផ្សេងទៀត បានប្រកាសធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា គេឃើញថារដ្ឋាភិបាលកម្ពុជាកំពុងចាត់វិធានការជាច្រើនក្នុងការទប់ស្កាត់ការធ្វើមាតុភូមិនិវត្តន៍នេះ។ 

១៣:១០ ១០.១១.២០១៩

លោក​កឹម សុខា​ត្រូវ​បាន​ដោះលែង​ពី​ការ​ឃុំឃាំង​ក្នុង​ផ្ទះ

មេដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​តុលាការ​សម្រេច​ដក​បំរាម​ពី​ការ​ឃុំឃាំង​ក្នុង​ផ្ទះ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី១០ ខែ​វិច្ឆិកា នេះ​ ហើយ​ត្រូវ​បាន​បញ្ជាក់​ប្រាប់ VOA ​ដោយ​អ្នក​នាំ​ពាក្យ​តុលាការ​ក្រុងភ្នំពេញ ​លោក​ អ៊ី​ រិន។

សេចក្តី​ប្រកាស​បញ្ជាក់​ថា ជន​ត្រូវ​ចោទ ឈ្មោះ កឹម សុខា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​បន្ត​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយ​ត្រូវ​ជាប់​កាតព្វកិច្ច​ចំនួន​បី ​គឺ​មិន​ត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​កម្ពុជា​ មិន​ត្រូវ​ធ្វើ​សកម្មភាព​នយោបាយ​ និង​ត្រូវ​ឆ្លើយ​តប​នឹង​ការ​កោះ​ហៅ​ពី​គ្រប់​សមត្ថកិច្ច។

០២:៣៤ ១០.១១.២០១៩

របាយការណ៍ជាវីដេអូ៖ សមត្ថកិច្ច​ចម្រុះ​រាប់រយ​នាក់​ដែល​មាន​នគរបាល ប៉េអឹម និង​ទាហាន ដែល​ប្រដាប់​ដោយ​កាំភ្លើង​វែង​និង​ខ្លី នៅថ្ងៃសៅរ៍នេះ បាន​បិទ​ផ្លូវ​ឆ្លងកាត់​ចូល​ទៅ​ព្រំដែន​ប៉ោយប៉ែត​អស់​រយ:ពេល​ប្រមាណ​១០ម៉ោង មុន​នឹង​បើក​ឲ្យ​ដំណើរ​ការ​ជា​ធម្មតា​វិញ​នៅ​ម៉ោង​ប្រមាណ​៤រសៀល។ ការ​រឹតបន្តឹង​សន្តិសុខ​នេះ​ធ្វើឡើង ក្នុងពេល​ដែល​លោក​សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្រ្គោះជាតិ​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ មាន​គម្រោង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រក​ព្រំដែន​ប៉ោយប៉ែត​នៅ​ថ្ងៃសៅរ៍​នេះ។

០១:១៤ ១០.១១.២០១៩

ពលរដ្ឋខ្មែរអាមេរិកាំងធ្វើបាតុកម្មគាំទ្រមាតុភូមិនិវត្តន៍លោកសម រង្ស៊ី

ទាញ​យក​ពី​តំណភ្ជាប់​ដើម

អាកាសធាតុ នៅរដ្ឋធានីវ៉ាស៊ីនតោនត្រជាក់ស្ទើរកកគឺមានកម្រិត ២អង្សារសេ កាលពីថ្ងៃសុក្រប៉ុន្តែមិនបានរារាំងពលរដ្ឋខ្មែរអាមេរិកាំង ដែលគំាទ្រគណបក្សង្គ្រោះជាតិជិត ១០០នាក់ មកជួបជុំគ្នាតវ៉ានៅក្បែរវិមានរដ្ឋសភាទេ។ ពួកគេសម្តែងការគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់មេដឹកនាំគណបក្សប្រឆាំង ដែលប្តេជ្ញាទៅស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

លោកស្រីណាឡែន ស្មីត អ្នករូបចំបាតុកម្មមួយរូប បានបញ្ជាក់ប្រាប់វីអូអេថា៖

«លោកប្រធានស្តីទីសមរង្ស៊ីហើយនឹងបងប្អូនយើងជាច្រើនដែលរស់នៅសហរដ្ឋអាមេរិកនិងប្រទេសផ្សេងៗ គាត់បានអញ្ជើញទៅមាតុភូមិនិវត្តន៍ដូច្នេះយើងនៅ សមរភូមិក្រោយក៏យើងអត់នៅស្ងៀមដែរគឺយើងត្រូវធ្វើបាតុកម្មដើម្បីទាមទារដូចពួកគាត់ដែរ។ ពួកគាត់ទាមទារលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរយើងនៅទីនេះក៏គាំទ្រយើងក៏ទាមទារដែរ‍»។

លោកសមរង្ស៊ីប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលបានរស់នៅនីរទេសខ្លួនក្រៅប្រទេសតាំងពីឆ្នាំ២០១៥ បានប្រកាសដឹកនាំមន្ត្រីបក្សវិលត្រឡប់ចូលមាតុភូមិវិញដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។ លោកបានគំរាមចាប់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន យកទៅកាត់ទោស ដោយសារតែការដឹកនាំក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ បានធ្វើឱ្យប្រទេសកម្ពុជាខូចខាតធនធានធម្មជាតិ បាត់បង់អធិបតេយ្យភាពនិងពុករលួយបក្សពួកនិយម។

អានអត្ថបទទាំងស្រុង

០០:១៣ ១០.១១.២០១៩

លោក​សម រង្ស៊ី​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី​ក្រោយ​បរាជ័យ​គម្រោង​ចូល​ប្រទេស​ថៃ

លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំងបាន​ទៅ​ដល់​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ ដោយ​មាន​ក្រុម​សហការី​របស់​លោក​មួយ​ចំនួន​ចាំ​ទទួល​នៅ​ទីនោះ​។ នេះ​បើ​តាម​សារ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អ្នកស្រី មូរ សុខហួរ អនុ​ប្រធាន​គណ​បក្ស​ប្រឆាំង។​

​អ្នកស្រី មូរ សុខហួរ បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អ្នកស្រី នា​រសៀល​ថ្ងៃ​សៅរ៍​នេះ​ដោយ​ភ្ជាប់​នឹង​រូប​ថត​របស់​លោក សម ​រង្ស៊ី និង​សហការី រួមមាន​លោក អេង​ ឆៃអ៊ាង ផង ថា លោក សម រង្ស៊ី បាន​ទៅ​ដល់​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី​ នៅ​ថ្ងៃ​សៅរ៍​នេះ ដោយ​ជោគ​ជ័យ។

ក្នុង​វីដេអូ​ដែល​លោក សម រង្ស៊ី និយាយ​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង​គូឡាឡាំពួ លោក​មិន​បាន​បញ្ជាក់​ថា តើ​លោក​នឹង​ចាកចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​ពេល​ណា​នោះ​ទេ ហើយ​លោក​ក៏​មិន​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកសារ​ព័ត៌មាន​ពាក់ព័ន្ធ​នឹងគម្រោង​បន្ទាប់​របស់​លោក​ដែរ។

អានអត្ថបទទាំងស្រុង

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG