ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
មេដឹកនាំអាស៊ានឈើរគោរពភ្លេងជាតិ ក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។
មេដឹកនាំអាស៊ានឈើរគោរពភ្លេងជាតិ ក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។

LIVE BLOG: កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​ទី ៤១

២២:២៨ ១០.១១.២០២២

ប្រមុខរដ្ឋអាស៊ានចូលគាល់ព្រះមហាក្សត្រកម្ពុជា​មុនបើកកិច្ចប្រជុំកំពូល

ទាញ​យក​ពី​តំណភ្ជាប់​ដើម

០១:២៩ ១១.១១.២០២២

ប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos Jr បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា ស្ថានភាព​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ជា​បញ្ហា​ចម្បងធំៗ​ដែល​នឹង​ត្រូវ​ពិភាក្សា​នៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ លោក​បាន​ថ្លែង​ថា៖ «យើង​នឹង​ពិភាក្សា​អំពី​បញ្ហា​ក្នុង​តំបន់​ជាច្រើន ក្នុង​នោះ​រួមមាន​វិបត្តិ​កូវីដ ស្ថានភាព​នៅ​មីយ៉ាន់ម៉ា ស្ថានភាព​វិវត្ត​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង និង​ជម្លោះ​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន»។ លោក​បាន​ថ្លែង​ដូច្នេះ មុន​ពេល​លោក​បាន​ធ្វើ​ដំណើរ​មក​ដល់​រាជធានី​ភ្នំពេញ៕

រូបឯកសារ៖ លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពិន ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន The Associated Press នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងទី ២៣ ខែកញ្ញា ឆ្នាំ ២០២២។
រូបឯកសារ៖ លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពិន ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន The Associated Press នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងទី ២៣ ខែកញ្ញា ឆ្នាំ ២០២២។

០២:០៨ ១១.១១.២០២២

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នឹង​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Yoon Suk-Yeol អំពី​ការ​គំរាម​កំហែង​កាន់តែ​ខ្លាំង​ឡើង​ដោយ​កូរ៉េខាង​ជើង​ នៅ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត នៅ​ក្នុង​ដំណើរ​របស់​លោក​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​សៅរ៍ ទី ១២ ខែវិច្ឆិកា​នេះ។ នេះ​បើយោង​តាម​លោក Jake Sullivan ទីប្រឹក្សា​សន្តិសុខជាតិ​សហរដ្ឋ​អាមេរិក ដែល​បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ហើយ​ត្រូវបាន​រាយការណ៍ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។ ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​សេតវិមាន លោក Sullivan បាន​ថ្លែង​ថា រដ្ឋាភិបាល​អាមេរិក​បាន​នៅតែ​បារម្ភ​អំពី​លទ្ធភាព​ដែល​កូរ៉េខាងជើង​អាច​ធ្វើការ​បាញ់​អាវុធ​នុយក្លេអ៊ែរ​សាកល្បង​មួយ​ទៀត៕

រូបឯកសារ៖ មនុស្សដើរកាត់កញ្ចក់ទូរទស្សន៍ដែលកំពុងផ្សាយព័ត៌មានស្តីពីការបាញ់មីស៊ីលក្នុងរង្វង់ឆ្ងាយមួយរបស់កូរ៉េខាងជើង នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២២។
រូបឯកសារ៖ មនុស្សដើរកាត់កញ្ចក់ទូរទស្សន៍ដែលកំពុងផ្សាយព័ត៌មានស្តីពីការបាញ់មីស៊ីលក្នុងរង្វង់ឆ្ងាយមួយរបស់កូរ៉េខាងជើង នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២២។

០២:២៦ ១១.១១.២០២២

នៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ប្រមុខមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន នឹងជួបពិភាក្សាគ្នាជាផ្លូវការក្នុងកិច្ចប្រជុំលើកទី ៤០ និងលើកទី ៤១ លើបញ្ហាក្នុងតំបន់បញ្ហា​ក្នុង​តំបន់​ជាច្រើន ក្នុង​នោះ​រួមមាន​វិបត្តិ​កូវីដ ស្ថានភាព​នៅ​មីយ៉ាន់ម៉ា ស្ថានភាព​វិវត្ត​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង និង​ជម្លោះ​រវាង​រុស្ស៊ី​និង​អ៊ុយក្រែនជាដើម។ យ៉ាងណាមិញ បញ្ហានយោបាយនៅមីយ៉ាន់ម៉ា ត្រូវបានគេរំពឹងនឹងជាប្រធានបទដ៏ក្តៅមួយដែលអាចមានការជជែកខ្វែងគំនិតគ្នារវាងមេដឹកនាំអាស៊ាន ដូចដែលបានកើតឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលទើបបានធ្វើឡើងនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។

កៅអីតំណាងឲ្យគណៈប្រតិភូមីយ៉ាន់ម៉ា ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២។
កៅអីតំណាងឲ្យគណៈប្រតិភូមីយ៉ាន់ម៉ា ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG