- ដោយ Reuters
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បានថ្លែងកាលពីថ្ងៃពុធថា ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាបញ្ហាចម្បងធំៗដែលនឹងត្រូវពិភាក្សានៅកិច្ចប្រជុំកំពូលអាស៊ាន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ លោកបានថ្លែងថា៖ «យើងនឹងពិភាក្សាអំពីបញ្ហាក្នុងតំបន់ជាច្រើន ក្នុងនោះរួមមានវិបត្តិកូវីដ ស្ថានភាពនៅមីយ៉ាន់ម៉ា ស្ថានភាពវិវត្តនៅតំបន់សមុទ្រចិនខាងត្បូង និងជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន»។ លោកបានថ្លែងដូច្នេះ មុនពេលលោកបានធ្វើដំណើរមកដល់រាជធានីភ្នំពេញ៕
- ដោយ Reuters
ប្រមុខរដ្ឋអាស៊ានចូលគាល់ព្រះមហាក្សត្រកម្ពុជាមុនបើកកិច្ចប្រជុំកំពូល
លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងជួបពិភាក្សាក្នុងជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន អំពីសារៈសំខាន់នៃអព្យាក្រឹតភាពរបស់អាស៊ាន និងសណ្តាប់ធ្នាប់ក្នុងតំបន់ដែលផ្អែកតាមរដ្ឋធម្មនុញ្ញអាស៊ាន នៅក្នុងដំណើររបស់លោកមកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។ នេះបើយោងតាមកាលវិភាគរបស់ប្រធានាធិបតីអាមេរិកដែលចេញផ្សាយដោយសេតវិមាន កាលពីល្ងាចថ្ងៃពុធ ទី៩ ខែវិច្ឆិកា។ នៅរាជធានីភ្នំពេញ លោក Biden នឹងចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ដោយលោកអាចនឹងត្រូវគេរំពឹងថានឹងធ្វើសេចក្តីថ្លែងការណ៍មួយ។ ក្រៅពីនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកក៏នឹងជួបពិភាក្សាក្នុងជំនួបត្រីភាគីជាមួយលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន និងលោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូងផងដែរ។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានដឹកនាំមហាសន្និបាតអន្តរសភាអាស៊ាន ជាមួយប្រមុខមេដឹកនាំផ្សេងៗទៀតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍កាលពីរសៀលថ្ងៃព្រហស្បតិ៍ នាថ្ងៃទី ១ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ ដោយពិភាក្សាគ្នាអំពីកិច្ចការក្នុងតំបន់មួយចំនួន។