អ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ នេះគឺជាសញ្ញាណនិមិត្តរូបដ៏ធំមួយ ខណៈរដ្ឋាភិបាលអ៊ុយក្រែនព្យាយាមបង្កើនការគាំទ្រពីសហគមន៍អន្តរជាតិក្នុងការធ្វើឲ្យរុស្ស៊ីឯកា។ លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានចុះហត្ថលេខាលើ«អនុសញ្ញាស្តីពីលិខិតូបករណ៍និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍» ខណៈកិច្ចប្រជុំកំពូលអាស៊ានកំពុងធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន The Associated Press។
នាព្រឹកថ្ងៃព្រហស្បតិ៍នេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ផ្តើមប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំ ពាក់ព័ន្ធ បានថ្លែងត្រួសៗអំពីរបៀបវារៈនៃកិច្ចប្រជុំថ្ងៃនេះ ដែលកិច្ចប្រជុំសំខាន់ៗរួមមាន ការចុះលិខិតូបករណ៍លើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ ដែលមានបញ្ចូលទាំងភាគីប្រទេសអ៊ុយក្រែន និងអេស្ប៉ាញ។