ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ យុវជន​ខ្មែរ​នឹង​មាន​ឱកាស​តិចតួច​ក្នុង​ការ​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ


ស្ត្រី​ម្នាក់​រក​មើល​ឈ្មោះ​របស់​គាត់​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ក្នុង​អំឡុង​ការ​បោះឆ្នោត​ឃុំ​---សង្កាត់​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២។
ស្ត្រី​ម្នាក់​រក​មើល​ឈ្មោះ​របស់​គាត់​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ក្នុង​អំឡុង​ការ​បោះឆ្នោត​ឃុំ​---សង្កាត់​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២។
វ៉ាស៊ីនតោន៖ នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ខាងមុខ​នេះ ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ជ្រើសរើស​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៥។​ គេ​រំពឹង​ថា​នឹង​មិន​មាន​គណបក្ស​នយោបាយ​ច្រើន​ប៉ុន្មាន​ទេ​នឹង​ឈរ​ប្រកួត​ប្រជែង​ដោយសារ​គណបក្ស​ខ្លះ​បាន​សុខចិត្ត​ផ្អាក​សកម្មភាព​ដោយ​ទុក​ឱ្យ​មាន​ការ​ប្រកួត​គ្នា​រវាង​គណបក្ស​ធំ​ពីរ ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច ​និង​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ជា​គណបក្ស​ថ្មី​មួយ​បាន​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី​និង​គណបក្ស​សិទ្ធិ​មនុស្ស។

ប៉ុន្តែ​អ្វី​ដែល​គេ​មិន​អាច​ដឹង​ច្បាស់​នោះ​គឺ​ថា ​តើ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​លើក​ទី៥​នេះ​គណបក្ស​នយោបាយ​ផ្តល់​ឱកាស​ប៉ុន្មាន​ដល់​យុវជនក្នុង​ការ​ឈរ​ឈ្មោះ​ជា​អ្នក​តំណាង​រាស្ត្រ។​

លោក​អ៊ូ វីរៈ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា
លោក​អ៊ូ វីរៈ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា
នៅ​ក្នុង«កម្មវិធី​សិទ្ធិ​ពលរដ្ឋ​និង​ការ​បោះឆ្នោត​» ប្រចាំ​ខែ​របស់​ហេឡូវីអូអេ កាល​ពី​ថ្ងៃ​ទី​០១ ខែ​មេសា នេះ ​លោក​អ៊ូ វីរៈ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នឹង​ពិភាក្សាលើ«ឱកាស​សម្រាប់​យុវជន​ក្នុង​ការ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នៅ​កម្ពុជា»។ លោក​និយាយ​ថា​ ទោះ​បី​យុវជន​ខ្មែរ​ដែល​អាច​ចូល​រួម​ការ​បោះឆ្នោត​មាន​ចំនួន​កាន់តែ​ច្រើន​ក្តី ក៏​ឱកាស​នៃ​ការ​ចូលរួម​ឈរ​ឈ្មោះ​នៅ​មាន​កម្រិត។ សូម​ចុច​សញ្ញា​ខាង​លើ​ដើម្បី​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ។

តើ​អ្នក​យល់​ថា​យុវជន​ខ្មែរ​នឹង​ចូល​រួម​បោះឆ្នោត​ ក៏​ដូច​ជា​ចូលរួម​ឲ្យ​គេ​បោះឆ្នោត​ឲ្យ ក្នុង​កម្រិត​ណា​ដែរ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ? ហើយ​ប្រសិន​បើ​អ្នក​ជា​យុវជន​មួយ​រូប​ តើ​មាន​គម្រោង​ចូល​រួម​កម្រិត​ណា​ដែរ?
XS
SM
MD
LG