ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Tsipras ប្រកាស​ជ័យ​ជម្នះក្រោយគណបក្ស​ឆ្វេង​និយម​ក្រិក​ Syriza ឈ្នះ​ឆ្នោត​


លោក Alexis Tsipras ថ្លែង​​ទៅ​កាន់​ក្រុម​មនុស្ស​ដែល​បាន​មក​អបអរ​សាទរ​នៅ​កណ្តាល​ក្រុង​អាតែន​ ក្រោយ​គណបក្ស​របស់​លោក​ឈ្នះ​ឆ្នោត កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ទី​២០ ខែ​កញ្ញា​ ឆ្នាំ​២០១៥។ (រូប​ថត៖ EPA/EPA/YANNIS KOLESIDIS)
លោក Alexis Tsipras ថ្លែង​​ទៅ​កាន់​ក្រុម​មនុស្ស​ដែល​បាន​មក​អបអរ​សាទរ​នៅ​កណ្តាល​ក្រុង​អាតែន​ ក្រោយ​គណបក្ស​របស់​លោក​ឈ្នះ​ឆ្នោត កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ទី​២០ ខែ​កញ្ញា​ ឆ្នាំ​២០១៥។ (រូប​ថត៖ EPA/EPA/YANNIS KOLESIDIS)

លោក​ Alexis Tsipras នាយក​រដ្ឋមន្ត្រី​ជាប់​ឆ្នោត​នៃ​ប្រទេស​ក្រិក ​ដែល​មាន​និន្នាការ​នយោបាយ​ឆ្វេង​និយម បាន​អះអាង​ទទួល​ជ័យជំនះ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ ដោយ​លោក​បាននិយាយ​ថា​លោក​នឹង​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​ឱ្យ​បាន​ឆាប់​រហ័ស​ ដើម្បី​អនុវត្ត​វិធានការ​ចំណាយ​ត្បិត​ត្បៀត​ ដែល​ត្រូវ​បាន​ទាម​ទារ​ឱ្យ​មាន​ដោយ​ក្រុម​ម្ចាស់​ឥណទាន​អឺរ៉ុប​ជា​ថ្នូរ​នឹង​ជំនួយ​សង្គ្រោះ​ខាង​ហិរញ្ញវត្ថុ​ដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ។

លោក Tsipras បាន​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​មនុស្ស​ដែល​បាន​មក​អបអរ​សាទរ​នៅ​កណ្តាល​ក្រុង​អាតែន​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ក្រុម​អ្នក​បោះ​ឆ្នោត​ក្រិក​បាន​ច្រាន​ចោល​ការខិតខំ​ប្រឹង​ប្រែង​របស់​ក្រុម​អភិរក្ស​និយម​ដើម្បី​យក​ការ​ត្រួតត្រា​រដ្ឋាភិបាល​នៅ​ក្រុង​អាតែន។ ​

លោក​បាន​មាន​ប្រសាសន៍​ថា​លោក​មាន​អារម្មណ៍​ថា​ «លោក​បាន​ធ្វើ​ត្រូវ» ហើយ​បាន​និយាយ​បន្ថែម​ថា​ គណបក្ស​ Syriza របស់​លោក​នឹង​ខិតខំ​ព្យាយាម​ផ្តល់​កិត្តិយស​ដល់​ «​អណត្តិ​ច្បាស់​លាស់​មួយ​» ​ដើម្បី​កសាង​សេដ្ឋកិច្ច​នៃ​ប្រទេស​ក្រិក​សារ​ជា​ថ្មី​ឡើង​វិញ​ និង​«លើក​ដំកើង​មោទនភាព​របស់​ប្រទេស​យើង»។​

កាល​ពី​ពេល​មុននោះ​ គូ​ប្រជែង​របស់​លោក​ Tsipras គឺ​លោក​ Vangelis Meimarakis មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ថ្មី​ ដែល​ជា​គណបក្ស​អភិរក្ស​និយម​បាន​សរសើរ​លោក​ Tsipras ហើយ​បាន​សុំ​ឱ្យ​លោក​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ឱ្យ​បាន​ឆាប់​រហ័ស​ ដែល​លោក Tspras បាន​និយាយ​ថា​នឹងមាន​រួម​បញ្ចូល​គណបក្ស​ប្រជារាស្ត​ក្រិក​ឯករាជ្យ​ដែល​ជា​គណបក្ស​ជាតិ​និយម។ មេដឹកនាំ​នៃ​គណបក្ស​នេះ​បាន​និយាយ​ថា​ លោក​នឹង​ចូលរួម​ក្នុង​រដ្ឋាភិបាល​ចម្រុះ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG