ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​សហរដ្ឋ​អាមេរិក​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook

លោក Mark Zuckerberg អញ្ជើញ​ធ្វើ​សក្ខីកម្ម​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​ពាណិជ្ជកម្ម និង​យុត្តិធម៌​របស់​ព្រឹទ្ធសភា នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។
លោក Mark Zuckerberg អញ្ជើញ​ធ្វើ​សក្ខីកម្ម​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​ពាណិជ្ជកម្ម និង​យុត្តិធម៌​របស់​ព្រឹទ្ធសភា នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។

ក្រុម​អ្នក​តាក់តែង​ច្បាប់​អាមេរិក​ ​កាល​ពី​ថ្ងៃ​អង្គារ​បាន​ទាមទារ​ឲ្យ​​​ក្រុមហ៊ុន​ហ្វេសប៊ុក មាន​ការ​ការពារ​ល្អ​​ជាង​មុន​នូវ​​ទិន្នន័យ​បុគ្គល ដោយ​នាយកក្រុមហ៊ុន​គឺ​លោក Mark Zuckerberg ត្រូវ​បាន​​សួរ​សំណួរ​ពិបាកៗ​មួយ​ចំនួន​ពី​គណៈកម្មាធិការ​ព្រឹទ្ធសភា​ចំនួន​ពីរ អំពី​បញ្ហា​​បំពាន​លើ​ទិន្នន័យ​ផ្ទាល់​ខ្លួន​ដែល​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ចំនួន​រាប់​សិប​លាន​នាក់ ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ដ៏​មហិមា​នេះ។

សមាជិក​ព្រឹទ្ធសភា លោក Bill Nelson (រូប​ស្តាំ) លោក John Thune (រូប​ឆ្វេង) និង​លោក Chuck Grassley (រូប​ទី២​ពី​ឆ្វេង) ថ្លែង​នៅ​ពេល​លោក Mark Zuckerberg ផ្តល់​សក្ខីកម្ម​នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។

លោក Chuck Grassley ប្រធាន​គណៈកម្មាធិការ​នីតិកម្ម​ខាង​គណបក្ស​ សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Iowa បាន​ថ្លែង​ថា «វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​នេះ​ជា​ការ​រំលោភ​លើ​សេចក្តី​ទុកចិត្ត​របស់​អ្នកប្រើប្រាស់​ និង​ជា​ការ​ផ្ទេរ​ទន្និន័យមិន​សមរម្យ»។

សូម​ទស្សនាការ​ផ្តល់​សក្ខីកម្ម​របស់​លោក Mark Zuckerberg

Zuckerberg Takes Responsibility for Inadequately Protecting User Data
សូម​រង់ចាំ

No media source currently available

0:00 0:00:43 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក Bill Nelson គណៈកម្មាធិការ​ពាណិជ្ជកម្ម​ និង​ជា​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំរដ្ឋ Florida បាន​ថ្លែង​ថា «ប្រសិន​បើ​អ្នក​ និង​ក្រុមហ៊ុន​បណ្តាញ​សង្គម​ផ្សេង​ទៀត​មិន​ចាត់​វិធានការណ៍​ត្រឹមត្រូវ​ទេ​នោះ​ យើង​ទាំងអស់​គ្នា​នឹង​គ្មាន​ឯកជនភាព​ទេ។ ហើយ​ប្រសិន​បើ​ក្រុមហ៊ុន Facebook និង​ក្រុមហ៊ុន​អ៊ីនធឺណិត​ផ្សេងទៀត​មិន​ចាត់វិធានការណ៍​ ឬ​មិន​អាច​បញ្ឈប់​ការ​បំពាន​លើ​ឯកជនភាព​នេះ​ទេ​ នោះ​យើង​នឹង​ប្រើប្រាស់​អំណាច​របស់​យើង​ចាត់​វិធានការណ៍​ក្នុង​នាម​ជា​សភា»។

ក្រុម​យុទ្ធនាការ Avaaz កាន់​បដា​នៅ​ពី​មុខ​រូប​ Mark Zuckerberg ធ្វើ​ពី​ក្រដាស​ចំនួន​១០០ នៅ​ខាង​ក្រៅ​វិមាន​សភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។
ក្រុម​យុទ្ធនាការ Avaaz កាន់​បដា​នៅ​ពី​មុខ​រូប​ Mark Zuckerberg ធ្វើ​ពី​ក្រដាស​ចំនួន​១០០ នៅ​ខាង​ក្រៅ​វិមាន​សភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។

លោក Zuckerberg ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ធ្វើ​សក្ខីកម្ម​បន្ទាប់​ពី​មាន​ការ​រក​ឃើញ​ថា​ទន្និន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់ Facebook រាប់លាននាក់​ត្រូវ​បាន​ក្រុមហ៊ុន Cambridge Analytica យក​ទៅ​ប្រើប្រាស់​ដោយ​មិន​បាន​ជូន​ដំណឹង​ដល់​ក្រុមហ៊ុន​Facebook។ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Trump បាន​ជួល​ក្រុមហ៊ុន​នេះកាល​ពី​ពេល​បោះឆ្នោត​ឆ្នាំ២០១៦៕

មនុស្ស​ម្នា​កាន់​ស្លាក​សញ្ញា និង​ពាក់​វ៉ែនតា​ដែល​មាន​សរសេរ​ឃ្លា​ថា «ឈប់​តាមដាន​ត​ទៅ​ទៀត» នៅ​មុន​ពេល​លោក Mark Zuckerberg អញ្ជើញ​ទៅ​ធ្វើ​សក្ខីកម្ម​ នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។

XS
SM
MD
LG