ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំបន់អាមេរិកឡាទីនក្លាយជាទីកន្លែងផ្ទុះមេរោគកូរ៉ូណាថ្មីខ្លាំងជាងគេក្នុងពិភពលោក


រូបឯកសារ៖ បុរសម្នាក់ពាក់ម៉ាស់ដើរកាត់រូបលើជញ្ជាំងមួយបង្ហាញពីការប្រទាញប្រទង់គ្នារវាងបុគ្គលិកសុខាភិបាល និងប្រធានាធិបតីលោក Jair Bolsonaro ដែលត្រូវបានជួយដោយរូបតុក្កតាវីរុសកូរ់ូណា នៅក្រុង Sao Paulo ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ បុរសម្នាក់ពាក់ម៉ាស់ដើរកាត់រូបលើជញ្ជាំងមួយបង្ហាញពីការប្រទាញប្រទង់គ្នារវាងបុគ្គលិកសុខាភិបាល និងប្រធានាធិបតីលោក Jair Bolsonaro ដែលត្រូវបានជួយដោយរូបតុក្កតាវីរុសកូរ់ូណា នៅក្រុង Sao Paulo ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។

ដោយមានចំនួនមនុស្សស្លាប់លើសពី១សែននាក់ តំបន់អាមេរិកឡាទីនបានលេច ចេញ​ជាទីកន្លែងរាតត្បាតមេរោគកូរ៉ូណាថ្មីបំផុតរបស់ពិភពលោក។

ប្រទេសប្រេស៊ីលនាំមុខគេនៅក្នុងតំបន់ដោយមាន​១លាន​១សែន​៤ម៉ឺន​៥ពាន់​៩រយ​៦ករណី​នៃជំងឺកូវីដ១៩ រួមមានមនុស្សស្លាប់៥ម៉ឺន២ពាន់៦រយ៤៥នាក់ ដោយធ្វើឲ្យប្រទេស​នេះមានចំនួនឆ្លងនិងស្លាប់ច្រើនទី២ក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។​ នេះតាមសាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក។ ប្រេស៊ីលបានកត់ត្រាករណីការឆ្លងថ្មីចំនួន៣ម៉ឺន៩ពាន់៤រយ៣៦ករណីក្នុងរយៈពេលជាង២៤ម៉ោងកាលពីថ្ងៃអង្គារ រួមមានមនុស្សស្លាប់ជាង១ពាន់៣រយនាក់។

ការរាតត្បាតបានឡើងទៅដល់វិបត្តិមួយដែលចៅក្រមសហព័ន្ធបានបញ្ជាឲ្យ ប្រធានាធិបតី Jair Bolsonaro ពាក់ម៉ាស់នៅកន្លែងសាធារណៈ បើពុំដូច្នេះទេ ត្រូវបង់ប្រាក់ផាកពិន័យ៤រយដុល្លារក្នុងមួយថ្ងៃ។

ចៅក្រមបាននិយាយថា លោកប្រធានាធិបតី Bolsonaro កំពុងរំលោភច្បាប់ក្នុងទីក្រុង Brasilia ដែលមានគោលបំណងពន្យឺតការរាលដាលនៃវីរុសនោះ។ រហូតមក​ទល់ពេលនេះ ប្រធានាធិបតី Bolsonaro បានបដិសេធពុំព្រមគ្របមាត់របស់លោកនៅឯការប្រជុំនយោបាយធំៗ ដែលនៅទីនោះ លោកប្រធានាធិបតីបានទាក់ទងយ៉ាងជិតស្និទ្ធជាមួយអ្នកបោះឆ្នោតនិងកូនក្មេង។

លោកប្រធានាធិបតី Bolsonaro បានចាត់ទុកការរាតត្បាតនោះថាជា «ជំងឺគ្រុនផ្តាសាយ» ហើយបាននិយាយទៀតថា នរណាដែលព្រួយបារម្ភអំពីវីរុសនោះជាមនុស្សវិកលចរិត។

សហរដ្ឋអាមេរិកបន្តនាំមុខគេក្នុងពិភពលោកទាំងចំនួនឆ្លងនិងស្លាប់ដោយមានការឆ្លង២លាន៣សែនករណីនិងស្លាប់១សែន២ម៉ឺន១ពាន់២រយ២៨នាក់។

លោកវេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញជំងឺឆ្លងកំពូលរបស់សហរដ្ឋអាមេរិក បាននិយាយថា ថ្នាំវ៉ាក់សាំងចាក់ការពារមេរោគកូរ៉ូណានឹងមានគ្រប់គ្រាន់នៅចុងឆ្នាំ២០២០នេះ។ ក៏ប៉ុន្តែ លោកបាននិយាយកាលពីពេលមុនថា ប្រសិនបើមានថ្នាំវ៉ាក់សាំងហើយ មិនមានការធានាថា ថ្នាំវ៉ាក់សាំងនោះនឹងផ្តល់ការការពាររយៈពេលយូរទេ៕

XS
SM
MD
LG