ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បួន​សប្តាហ៍​ចុងក្រោយ​នេះ មិនមាន​ករណី​ឆ្លង​ជំងឺ​​កូវីដ១៩​ថ្មី​ទេ​នៅ​កម្ពុជា


កម្មករ​រោងចក្រ​ពាក់​ម៉ាស់​ការពារ​កុំ​ឲ្យ​ឆ្លង​វីរុស​កូរ៉ូណា ខណៈ​ដែល​ពួកគេ​ដើរចេញ​ពី​រោងចក្រ​ដែល​ពួកគេ​ធ្វើ​ការ ភ្នំពេញ ថ្ងៃ​សុក្រ ទី​២០ ខែមីនា ឆ្នាំ​២០២០។ (AP Photo/Heng Sinith)
កម្មករ​រោងចក្រ​ពាក់​ម៉ាស់​ការពារ​កុំ​ឲ្យ​ឆ្លង​វីរុស​កូរ៉ូណា ខណៈ​ដែល​ពួកគេ​ដើរចេញ​ពី​រោងចក្រ​ដែល​ពួកគេ​ធ្វើ​ការ ភ្នំពេញ ថ្ងៃ​សុក្រ ទី​២០ ខែមីនា ឆ្នាំ​២០២០។ (AP Photo/Heng Sinith)

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​១១​ខែ​ឧសភា​នេះ កម្ពុជាមិន​ទាន់​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩​ទេ។ នេះ​បើយោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

​នេះ​គឺ​ជា​សប្តាហ៍​ទី​៤​ហើយ​ ដែល​មិន​មាន​ករណី​វិជ្ជមាន​ថ្មី​នៃ​វីរុសកូរ៉ូណា ត្រូវ​បាន​រាយ​ការណ៍​ក្នុង​ប្រទេស​កម្ពុជា។ រហូតមក​ដល់​ពេល​នេះ ចំនួន​អ្នក​ឆ្លង​សរុប​គឺ​នៅ​តែ​មាន​១២២​ករណី​ដដែល។ ក្នុង​នោះ ១២០​ករណី​បាន​ជាសះស្បើយ​វិញ។ នៅ​សល់​តែ​២​ករណី​ទៀត ដែល​បាន​កើត​ឡើង​ចំពោះ​ស្ត្រី​ម្នាក់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​បុរស​ម្នាក់​នៅ​ខេត្ត​កំពង់​ឆ្នាំង។​

ប៉ុន្តែ​អ្នក​ឆ្លង​ទាំង​ពីរ​នាក់​ដែល​មិន​ទាន់​ជាសះស្បើយ​នៅ​ឡើយ​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ក្នុង​ទីក្រុង​ភ្នំពេញ​ហើយ​ កាល​ពី​ថ្ងៃ​សុក្រ ​ទី​៨ ​ខែ​ឧសភា​ឆ្នាំ​២០២០។ នេះ​បើ​ផ្អែក​តាម​ក្រសួង​សុខាភិបាល។​

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ទៀត​ថា ការ​ឆ្លង​វីរុស​កូរ៉ូណា​នេះ មិន​មាន​ករណី​ព្យាបាល​ជា​សះស្បើយ​នោះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG