ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​មាន​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់ ភាគច្រើន​មិន​ត្រូវ​បាន​ទទួល​ការ​ព្យាបាល


លោក​ស្រី​ វេជ្ជបណ្ឌិត​ ស្សាន់ធី​ ម៉េនឌីស​ (Shanthi Mendis)​ អ្នក​សម្រប​សម្រួល​ផ្នែក​ផ្សព្វផ្សាយ​ពី​ជំងឺ​រ៉ាំរ៉ៃ និង​សុខភាព​​ទូទៅ​​របស់​អង្គការ​សុខភាព​ពិភព​លោក
លោក​ស្រី​ វេជ្ជបណ្ឌិត​ ស្សាន់ធី​ ម៉េនឌីស​ (Shanthi Mendis)​ អ្នក​សម្រប​សម្រួល​ផ្នែក​ផ្សព្វផ្សាយ​ពី​ជំងឺ​រ៉ាំរ៉ៃ និង​សុខភាព​​ទូទៅ​​របស់​អង្គការ​សុខភាព​ពិភព​លោក

ការ​សិក្សា​មួយ​របស់​អង្គការ​សុខភាព​ពិភពលោក​បង្ហាញ​ថា​ មនុស្ស​ភាគ​ច្រើន​ដែល​មាន​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់​ (cholesterol) មិន​បាន​ទទួល​ការព្យាបាល​ដែល​ពួក​គេ​ត្រូវការ​ទេ។​ នេះ​ជា​ការ​សិក្សា​ដ៏​ធំ​បង្អស់​មួយ​ដែល​មិន​ធ្លាប់​បាន​ធ្វើ​ពី​មុន​ ដែល​មាន​មនុស្ស​១៤៧​លាន​នាក់​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ អាល្លឺម៉ង់​ ជប៉ុន​ ហ្សកដង់​ ម៉ិចស៊ីក​ ស្កុតលែនដ៍​ ថៃ​ និង​សរអា​ ចូលរួម។

ការ​សិក្សា​រក​ឃើញ​ថា មនុស្ស​ភាគ​ច្រើន​ដែល​មាន​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់​មិន​បាន​ព្យាបាល​ទេ​ ដែល​បង្កើន​ឲ្យ​មាន​ការ​រាលដាល​ជំងឺ​រ៉ាំរ៉ៃ​ ដូចជា​ជំងឺ​គាំង​បេះដូង​ និង​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល។​ ឧទាហរណ៍​ ទិន្នន័យ​បង្ហាញ​ថា ៧៨​ភាគរយ​នៃ​មនុស្ស​ដែល​មាន​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់​នៅ​ក្នុង​ប្រទេសថៃ​ មិន​បាន​ធ្វើ​រោគវិនិច្ឆ័យ​ទេ។​ ហើយ​ ៥៣​ ភាគរយ​នៃ​មនុស្ស​នៅ​ក្នុង​ប្រទេស​ជប៉ុន​បាន​ធ្វើ​រោគវិនិច្ឆ័យ​ ប៉ុន្តែ​មិន​បាន​ព្យាបាល។

លោក​ស្រី​ វេជ្ជបណ្ឌិត​ ស្សាន់ធី​ ម៉េនឌីស​ (Shanthi Mendis)​ អ្នក​សម្រប​សម្រួល​ផ្នែក​ផ្សព្វផ្សាយ​ពី​ជំងឺ​រ៉ាំរ៉ៃ និង​សុខភាពទូទៅរបស់​អង្គការ​សុខភាព​ពិភព​លោក (WHO) និយាយថា​ ជាតិខ្លាញ់​ក្នុង​ឈាម​ខ្ពស់​ ឥឡូវ​នេះ​កើត​មាន​ចំពោះ​មនុស្ស​នៅ​ក្នុង​ប្រទេស​ក្រីក្រ​ច្រើន​ជាង​នៅ​ក្នុង​ប្រទេស​អ្នកមាន។​ ហើយ​នេះ​អាច​ត្រូវ​បាន​មើល​ឃើញ​ថា ជា​ការ​ខ្វះខាតការ​ព្យាបាល ដែល​ លោកស្រី​និយាយ​ថា អ្នក​មានជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​មាន​ចំនួន​ច្រើន​ជាង​នៅ​ក្នុង​ប្រទេស​សម្បូរ​ធនធាន។

លោកស្រី​ថ្លែង​ថា​ មូលហេតុ​ទី​មួយ​ គឺ​មនុស្ស​ក្នុង​ប្រទេស​ក្រីក្រ​ខ្លាំង​ មិន​ទទួល​ស្គាល់​ថា​ពួក​គេ​គួរ​ធ្វើ​តេស្ត​ Cholesterol​ ឬ​ជាតិខ្លាញ់​ក្នុងឈាម​ ឆែក​សម្ពាធ​ឈាម​និងឆែក​ជាតិ​ស្ករ​ក្នុង​ឈាមនៅ​ពេល​មាន​អាយុ​លើស​ពី​៤០​ឆ្នាំ​នោះ​ទេ។

«មូលហេតុ​ទី២​ គឺ​ប្រព័ន្ធ​សុខភាព​របស់​ពួកគេ​ខ្សោយ​ ឬ​ប្រព័ន្ធ​សុខភាព​មាន​តម្លៃ​ខ្ពស់​ពេក​នៅ​ក្នុង​ប្រទេស​ ហើយ​មិន​មែន​នៅ​គ្រប់​ប្រទេស​មានការ​ថែ​ទាំ​សុខភាពសមរម្យ​នោះ​ទេ។​ ទោះជា​នៅ​ក្នុង​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​ក៏​នៅ​មាន​មនុស្ស​ជា​ច្រើន​ មិន​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​ថែ​ទាំ​សុខភាព ហើយ​មិន​បាន​ទទួល​សេវា​សំខាន់ៗ​ ដូច​ជា​ការ​ធ្វើ​តេស្ត​ទាំង​នេះ​ជា​ដើម»។

វេជ្ជបណ្ឌិត​នៅ​ជុំវិញ​ពិភព​លោក​និយាយ​ថា​ ការ​មាន​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់​ ជា​ញឹកញាប់​នាំ​ឲ្យ​មាន​ជំងឺ​សរសៃ​ឈាម​បេះដូង​ដែល​ជា​ជំងឺ​សម្លាប់​មនុស្ស​ខ្លាំង​ជាង​គេ​បង្អស់​ក្នុង​ពិភព​លោក។​ ជំងឺ​មួយ​នេះ​សម្លាប់​មនុស្ស​ជាង​១៧លាន​នាក់​រាល់​ឆ្នាំ ដែល​មាន​ចំនួន​មួយ​ភាគ​បី​នៃ​ការ​ស្លាប់​សកល។​ អង្គការ​សុខភាព​ពីភព​លោក (WHO) ឲ្យ​ដឹង​ថា ៨០​ភាគ​រយ​នៃ​ការ​ស្លាប់​ទាំង​នេះ​កើត​មាន​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ។

លោកស្រី​វេជ្ជបណ្ឌិត​ ម៉េនឌីស​មាន​ប្រសាសន៍​ថា​ ការ​រស់នៅ​សាមញ្ញ​មាន​ការ​ផ្លាស់ប្តូរ​ ដូច​ជា​ការ​ជៀស​វាង​ប្រើ​ថ្នាំ​ជក់​ ហាត់​ប្រាណ​ជា​ប្រក្រតី​ និង​ទទួលទាន​អាហារ​មាន​សុខភាព​ល្អ​ អាច​ជួយ​បង្ការ​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរ​ក្បាល។

លោកស្រី​ មាន​ប្រសាសន៍​ថា ឱសថ​សម្រាប់​បញ្ចុះ​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ឬ​Cholesterol​ និង​សម្ពាធ​ឈាម​អាច​ចាំ​បាច់​ត្រូវ​ប្រើ​ ប្រសិន​បើ​មាន​គ្រោះថ្នាក់​ខ្លាំង។​ ប៉ុន្តែ​ លោកស្រី​កត់​សម្គាល់​ថា​ មនុស្ស​ច្រើន​ណាស់​មិន​បាន​ធ្វើ​រោគវិនិច្ឆ័យ​ភ្លាមៗ​ដើម្បី​រក​ឲ្យ​ឃើញ​គ្រោះ​ថ្នាក់​នេះ​ទេ។

ប្រែ​សម្រួល​ដោយ​ នុច សារីតា

XS
SM
MD
LG