សិល្បករសម្តែងល្ខោនខោល (ល្ខោនខោលវត្តស្វាយអណ្តែត) នៅសមាគមសិល្បៈសុវណ្ណភូមិកាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ។
ការសម្តែងល្ខោនខោលនេះធ្វើឡើង នៅស្របពេលដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានស្នើសុំអង្គការយូណេស្កូ (UNESCO) ឲ្យដាក់ល្ខោនខោលចូលបញ្ជីបេតិកភណ្ឌពិភពលោក។ អង្គការយូណេស្កូនឹងសេចក្តីសម្រេចនៅចុងឆ្នាំ២០១៨នេះ។
សំណើពីកម្ពុជាធ្វើឡើងចំពេលប្រទេសថៃក៏បានដាក់ល្ខោនខន ដែលជារបាំបិទមុខរបស់ខ្លួនទៅកាន់អង្កការយូណេស្កូដូចគ្នាដែរ ជាហេតុធ្វើឲ្យមានការបញ្ចេញមតិយោបល់បែបជាតិនិយមយ៉ាងច្រើននៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសទាំងពីរ។ ជាមួយនឹងការប្រកួតប្រជែងធ្វើជាម្ចាស់របាំមួយនេះ គេក៏ឃើញមានអះអាងទៅវិញទៅមកក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គម ដែលជាជនជាតិខ្មែរ និងជនជាតិថៃ ដោយថា ប្រទេសរបស់ខ្លួនគឺជា ម្ចាស់នៃរបាំនេះរៀងៗខ្លួន។