អ៊ុយក្រែនយល់ច្បាស់ថាចិនចង់បានអ្វីក្នុងការចង់ធ្វើជាអ្នកសម្របសម្រួលសន្តិភាព
បេសកជនពិសេសរបស់ប្រទេសចិនលោក Li Hui បានធ្វើដំណើរទៅដល់ទីក្រុងកៀវនៃប្រទេសអ៊ុយក្រែនកាលពីពាក់កណ្ដាលខែឧសភាកន្លងទៅនេះ ដើម្បីពិភាក្សាអំពីកិច្ចប្រឹងប្រែងរបស់ប្រទេសចិននៅក្នុងការសម្របសម្រួលរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែន។ អ្នកវិភាគអ៊ុយក្រែននានាបាននិយាយថា រដ្ឋាភិបាលអ៊ុយក្រែនយល់ច្បាស់ថា ចិនចង់បានអ្វីនៅក្នុងការចង់ធ្វើជាអ្នកសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្ដិភាព ប៉ុន្តែថា វាចាំបាច់សម្រាប់អ៊ុយក្រែនក្នុងការរក្សាកិច្ចសន្ទនាជាមួយនឹងចិន។ អ្នកស្រី Anna Chernikova រាយការណ៍អំពីរឿងនេះពីទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖