ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​កោះ​កុង​សុំ​អន្តរាគមន៍​ពី​ស្ថានទូត​ចិន​នៅ​កម្ពុជា

ប្រជា​​ពលរដ្ឋ​ជាង​ ២០​នាក់ ​​តំណាង​ឲ្យ​អ្នក​មាន​ទំនាស់​ដីធ្លី​ចំនួន​​ជាង​ ១០០​​គ្រួសារ​ ខេត្ត​កោះកុង ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយ​​ក្រុមហ៊ុន​ចិន ​Union Dev​el​o​pm​ent Group (UDG) ​តវ៉ា​នៅ​ខាងមុខ​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា នា​ថ្ងៃទី​១៣ ខែ​សីហា​ ឆ្ន

ប្រជា​ពលរដ្ឋ​​មួយ​ក្រុម​មក​ពី​ឃុំ​ចំនួន​បី​​​​ នៃស្រុក​គិរីសាគរ ខេត្ត​កោះកុង បាន​​តវ៉ា​នៅ​ខាងមុខ​ស្ថាន​ទូត​ចិន​​ក្នុង​ក្រុងភ្នំពេញ ដើម្បី​ប្រឆាំង​ទៅ​នឹង​អ្វី​ដែល​ពួក​គេ​អះអាង​ថា​បាន​ទទួល​រង​ការ​រំលោភ​បំពាន​ពី​ក្រុម​ហ៊ុន​ចិន​ដ៏​ធំមួយ។

ពលរដ្ឋ​ជាង​២០នាក់​តំណាង​ឲ្យអ្នក​ភូមិ​ជាង​១០០គ្រួសារ​ មក​ពី​ឃុំ​ចំនួន​បី គឺ​ឃុំ​កោះ​ស្ដេច ឃុំ​ភ្ញី​មា​ស និង​ឃុំ​ព្រែក​ខ្សាច់ នៃ​ស្រុក​គិរីសាគរ ខេត្ត​កោះកុង​ បាន​នាំ​គ្នាតវ៉ានៅ​មុខស្ថាន​ទូត​ចិន​ក្នុង​រាជធានីភ្នំពេញ​ នៅ​ថ្ងៃ​អង្គារ​នេះ ដើ​ម្បីជំរុញឲ្យ​ស្ថាន​ទូត​ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ពួក​គេ​ ជាមួយ​ក្រុម​ហ៊ុន​ចិន ឈ្មោះ យូញៀន ឌីវែលឡុបមិន គ្រុប (Union Development Group -UDG)។

ក្រុម​អ្នក​តវ៉ា​បាន​អះអាង​ថា​ ក្រុម​ហ៊ុនចិន Union Developm​ent Group​ ​បាន​ទន្រ្ទាន​យក​ដី​របស់​ពួក​គេ​ ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក​ម្ល៉េះ។​ ពោល​គឺ​ក្រោយ​ពី​រដ្ឋាភិបាល​បាន​ប្រគល់​ដីសម្បទានឲ្យ​ក្រុម​ហ៊ុន​នេះធ្វើ​ការ​វិនិយោគ។​ ក្រុម​ប្រជាពល​រដ្ឋ​ដែល​មាន​ទំនាស់​អះអាង​ថា​ ពួក​គេ​បានព្យាយាម​តវ៉ា​ជាមួយ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​ ក៏​ប៉ុន្តែពួកគេ​មិន​ទទួល​បាន​ដំណោះ​ស្រាយ​ណាមួយ​នោះទេ។​

អ្នកស្រី ផា ភួង ពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លី​ជាមួយក្រុមហ៊ុន​ចិន ​Union Dev​el​o​pm​ent Group (UDG) ដែល​តវ៉ា​នៅ​មុខ​ស្ថាន​ទូត​ចិន​ ប្រាប់ VOA នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា​ ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)
អ្នកស្រី ផា ភួង ពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លី​ជាមួយក្រុមហ៊ុន​ចិន ​Union Dev​el​o​pm​ent Group (UDG) ដែល​តវ៉ា​នៅ​មុខ​ស្ថាន​ទូត​ចិន​ ប្រាប់ VOA នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា​ ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)

តំណាង​ក្រុម​អ្នក​តវ៉ា អ្នកស្រី សាំង ពុយ បាន​ឲ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​ទំនាស់ ​ចង់​បាន​ដំណោះ​ស្រាយ​ជា​សំណង​សមរម្យ​តាម​តម្លៃ​ដី​លើ​ទីផ្សារ។

«ចង់​ឲ្យ​ក្រុមហ៊ុន Union ហ្នឹង​ចុះ​ជួប​ប្រជាពលរដ្ឋ​ក្រុម​បង ហើយ​មាន​ការ​ដោះ​ស្រាយ​តម្លៃ​ដ៏​សម​ស្រប​ឲ្យ​យើង​ទទួល​យក​បាន ដោយ​ដោះ​ដូរ​កន្លែង​រស់​នៅ​ថ្មី​ឲ្យ​ពួក​យើង។ តំបន់​ហ្នឹង​យើង​ទាមទារ​ឲ្យ​ឆ្វៀល​ បើ​ដោះ​ស្រាយ​ឲ្យ​បាន​ តែ​បើ​ឆ្វៀល​មិន​បាន​ ថាឲ្យ​ដោះ​ស្រាយ​ឲ្យ​យើង​បាន​សមស្រប​តាម​តម្លៃ​ទីផ្សារ»។

ជាមួយ​គ្នា​នេះ អ្នកស្រី ផា ភួង ប្រាប់ VOA ថា កន្លងមក​ក្រុម​ពលរដ្ឋ​បាន​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​រដ្ឋាភិបាល​ដូចជា​ក្រសួង​ដែនដី​ ក្រសួង​បរិស្ថាន និង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្រ្តី​ជាដើម ប៉ុន្តែនៅ​តែ​មិនមាន​ដំណោះ​ស្រាយ។

«ពី​មួយឆ្នាំ​ទៅមួយ​ឆ្នាំ​កាន់តែ​ដុនដាប​ទៅៗ​ ណាមួយ​ជំពាក់​បំណុល​គេ ណាមួយ​មិន​បាន​រកស៊ី មិន​បាន​ប្រកប​មុខ​របរ​អីទេ។ ដី​ស្រែ​ចម្ការ​ដែល​ក្រុម​ហ៊ុន​យក​ទៅ​អភិវឌ្ឍ​នោះ​ មាន​ដី​ចម្ការ មាន​ដំណាំ​ដាំ​ដុះ​អញ្ចឹង រយៈពេល​តាំង​ពី​ឆ្នាំ​២០០៩ រហូត​មក​ដល់​២០១៩​នេះ ខ្ញុំ​អត់​ដែល​បាន​ចូល​ទៅ​ដល់​កន្លែង​ចម្ការ កន្លែង​ដំណាំ​ដាំ​ដុះ​របស់​ខ្ញុំទេ»។

ក្រោយ​ការ​តវ៉ា​ជិត​២​ម៉ោង គេ​ឃើញ​តំណាង​ស្ថានទូត​ចិន​បាន​ចេញ​មក​ឲ្យ​តំណាង​ពលរដ្ឋ​ពីរ​រូប​ចូលជួប​មន្រ្តី​ស្ថានទូត។

អ្នកស្រី សាំង ពុយ ពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លី​ជាមួយក្រុមហ៊ុន​ចិន ​Union Dev​el​o​pm​ent Group (UDG) ដែល​តវ៉ា​នៅ​មុខ​ស្ថាន​ទូត​ចិន​ ប្រាប់ VOA នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា​ ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)
អ្នកស្រី សាំង ពុយ ពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លី​ជាមួយក្រុមហ៊ុន​ចិន ​Union Dev​el​o​pm​ent Group (UDG) ដែល​តវ៉ា​នៅ​មុខ​ស្ថាន​ទូត​ចិន​ ប្រាប់ VOA នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា​ ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)

ប្រជាពលរដ្ឋ​ជាង​ ២០​នាក់ តំណាង​ឲ្យ​អ្នក​មាន​ទំនាស់​ដីធ្លី​ចំនួនជាង​ ១០០គ្រួសារ​ ខេត្ត​កោះកុង ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយក្រុមហ៊ុន​ចិន ​Union Dev​el​o​pm​ent Group (UDG) ​តវ៉ា​នៅ​ខាងមុខ​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា នា​ថ្ងៃទី​១៣ ខែ​សីហា​ ឆ្នាំ២០១៩។

តំណាង​ពលរដ្ឋ​ដែល​បាន​ចូល​ជួប​មន្រ្តី​ស្ថានទូត​ចិន អ្នកស្រី សាំង​ ពុយ បាន​ប្រាប់​អ្នកសារ​ព័ត៌មាន​ថា ​ស្ថានទូត​ចិនបាន​ប្រាប់​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​រក​ដំណោះ​ស្រាយ​ពី​ស្ថាប័ន​រដ្ឋាភិបាល​ ត្បិតស្ថានទូត​ចិន​មិនមាន​តួនាទីក្នុង​ការ​ដោះ​ស្រាយ​លើ​វិវាទ​ដីធ្លី​នេះទេ។

VOA បាន​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា តែ​មិនមាន​ការ​ឆ្លើយ​តប​នៅ​ឡើយ រហូត​ដល់​ល្ងាច​ថ្ងៃអង្គារ​នេះ។ ចំណែក​លោក Wang Chao អនុប្រធាន​ក្រុម​ហ៊ុន UDG ក៏​មិន​ឆ្លើយ​តប​សារ​របស់​ VOA ដែរ។

លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួងរៀប​ចំ​ដែនដី ​នគរូប​នីយកម្ម​ និង​សំណង់ មិន​អាច​ទាក់ទងបាន​ទេ​នៅ​ថ្ងៃ​នេះ​ ដោយ​សារ​តែ​ទូរស័ព្ទ​លោក​រោទិ៍ ​តែគ្មាន​អ្នក​ទទួល។

ក្រុមហ៊ុន យូញៀន ឌីវែលឡុបមិន គ្រុប(Union Development Group) ឬ​យូឌីជី (UDG) ទទួល​សិទ្ធិ​វិនិយោគ​ដីសម្បទានចំនួន​៤៥០០០​ហិកតា កាលពី​ឆ្នាំ​២០០៨ ស្ថិត​នៅ​ស្រុក​គិរី​សាគរ និង​ស្រុក​បុទុម​សាគរ ខេត្ត​កោះកុង​សម្រាប់​រយៈពេល​៥០​ឆ្នាំ។ ក្រុម​ហ៊ុន​ចិន​នេះ​នឹង​ត្រូវ​សាង​សង់​ព្រលាន​យន្ត​ហោះ កាស៊ីណូ សណ្ឋាគារ ទីលាន​វាយ​កូន​ហ្គោល តំបន់​កម្សាន្ត​តាម​ឆ្នេរ និង​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ​ជា​ដើម។

ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា ដី​របស់​ពួក​គេ​ត្រូវ​កាត់​ចូល​ក្នុង​នោះ​ដែរ។ ប៉ុន្តែ​ពួក​គេ​មិន​ទាន់​បាន​ធ្វើ​ទិន្នន័យ​នៃ​ទំហំ​ដី​ដែល​ប៉ះពាល់​សរុប​ក្នុង​ឃុំ​ទាំង​បី​ខាងលើ​នៅ​ឡើយទេ។​

លោក មាន​ ព្រហ្មមុនីមន្ត្រី​សម្រប​សម្រួល​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ប្រចាំ​ខេត្ត​កោះ​កុង​លើក​ឡើង​ថា ចាប់​តាំង​ពី​រដ្ឋាភិបាលផ្តល់​ដី​សម្បទាន​ដល់​ក្រុម​ហ៊ុន UDG ពី​ឆ្នាំ​២០០៨​មក ពលរដ្ឋ​ដែលរង​ផល​ប៉ះពាល់មិនមាន​សំណង​ណាមួយ​នោះ​ទេ។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​ចេញ​វិធានការ​ដោះ​ស្រាយ​ទៅ​តាម​ច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ពលរដ្ឋ៕

XS
SM
MD
LG