ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិស័យ​កសិកម្ម​របស់ហ្ស៊ីមបា​វេ​កំពុង​ត្រដាប​ត្រដួស​​ដើម្បី​ឆ្លើយ​​តប​​តាម​សេចក្តី​​ត្រូវ​ការ​


Dr. Attahiru Isah, Sokoto Medical Director Specialist Hospital, Sokoto stressing some points 14th August,2013.
Dr. Attahiru Isah, Sokoto Medical Director Specialist Hospital, Sokoto stressing some points 14th August,2013.

ប្រទេស​ហ្ស៊ីមបាវេ (Zimbabwe)​ ធ្លាប់​ជា​ប្រទេស​ផលិត​អាហារ​ធំ​បំផុតមួយ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​ខាង​ត្បូង។ ប៉ុន្តែ ​សព្វ​ថ្ងៃ​នេះ វាជា​ប្រទេស​មាន​វិបត្តិ​សេដ្ឋកិច្ច​ ដែល​ប្រជាពលរដ្ឋ​ត្រូវពឹង​ផ្អែកលើ​ការ​ឧបត្ថម្ភ​ស្បៀង​អាហារ​ទៅ​វិញ។

អស់​រយៈពេល​ជាង​១០​ឆ្នាំ​បន្ត​បន្ទាប់​គ្នា ចាប់​តាំង​ពី​រដ្ឋាភិបាល​របស់​លោក​ប្រធានា​ធិបតី រ៉ូប៊ឺត មូហ្គាប៊ី(Robert Mugabe)អនុវត្តកម្មវិធី​កំណែ​ទម្រង់​ដី​ធ្លី ដែល​ផ្តោត​សំខាន់ទៅ​លើ​កសិករ​ស្បែក​ស ហ្ស៊ីមបាវេ ត្រូវនាំចូល​ស្បៀង​អាហារ​ដើម្បីបញ្ចៀសគ្រោះអត់ឃ្លាន​ ​ខណៈ​ពេល​ដែល​កសិករថ្មីរបស់ប្រទេសនេះ មិន​អាច​ផលិតអង្ករ​ឲ្យបានគ្រប់​គ្រាន់។

កាលពីថ្ងៃ​អង្គារ លោក ថេនដាយ ប៊ីទី (TendaiBiti) រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ​មាន​ប្រសាសន៍​ថា រតនគារជាតិ​ ​បាន​បញ្ចេញ​ទឹកប្រាក់​ចំនួន២០​លាន​ដុល្លារ ទៅដល់ប្រជាជន ដើម្បី​ទិញ​វត្ថុ​ធាតុ​ដើម​ មាន​ដូចជា គ្រាប់​ពូជ ជី​និង​សម្ភារៈកសិកម្មដទៃទៀត។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដដែល​នេះ​ដែរ លោក​ ចូសិប មែដ (Joseph Made) រដ្ឋមន្រ្តី​កសិកម្ម បានថ្លែងថា ១​ភាគ​៣​នៃ​ដំណាំដែលបានដាំដុះរបស់ប្រទេសនេះ ក្នុង​រដូវ​ធ្វើកសិកម្ម​ឆ្នាំ​២០១២ ត្រូវ​បានបំផ្លាញ​ ដោយសារ​តែ​កសិករ​គ្មានប្រព័ន្ធ​ធារាសាស្រ្ត និងក្រីក្រខ្លាំង​ពេក​រហូតដល់គ្មាន​លទ្ធភាពទិញ​វត្ថុ​ធាតុ​ដើម​ឲ្យ​បាន​ទាន់​ពេល​វេលា។

«វាជា​ការ​ច្បាស់ណាស់​ថា​ ប្រសិន​បើ​អ្នកនាំ​យកវត្ថុ​ធាតុ​ដើម​យឺតយ៉ាវ ​នៅ​ក្នុង​រដូវ​ធ្វើ​កសិកម្ម អ្នកពិត​ជា​មិន​អាចទាញ​យកគុណប្រយោជន៍​បាន​ទេ។ ការ​ដាំ​ដុះ ​គឺ​ពឹង​ផ្អែកលើ​ពេល​វេលា។ រដូវធ្វើ​កសិកម្ម ​មិនអាចរង់​ចាំបាន​ទេ។ ខ្ញុំ​សង្ឃឹម​លើ​អ្វី​ដែល​យើងអនុវត្ត គឺការកែតម្រូវស្ថានភាព។ ដូច្នេះ​ ការ​ផ្គត់ផ្គង់​វត្ថុ​ធាតុ​ដើម​ នឹង​មិនត្រូវពន្យាពេលទៀតទេ។ ចំណុច​ទី​២ ​គឺ​ថានៅ​ពេល​យើង​និយាយ​អំពីវិស័យ​កសិកម្ម កសិករ​តែងតែ​ទទួលរង​គ្រោះ​ពី​ការប្រែប្រួលអាកាសធាតុ។ ការ​ប្រែប្រួលនេះ ​គ្មាន​នរណា​អាច​គ្រប់​គ្រង​បានឡើយ។ មធ្យោបាយដ៏ប្រសើរ​បំផុត គឺត្រូវជួយកសិករ តាមរយៈការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្រ្ត។»

ហ្ស៊ីមបាវេ ​ធ្លាប់​មាន​ស្បៀងអាហារយ៉ាង​ច្រើន ​រហូត​ដល់​ឆ្នាំ​២០០០។ ប៉ុន្តែ ចាប់​តាំង​ពី​ពេល​នោះ​មក ស្ថានភាព​ មាន​ភាពខុស​ប្លែក​ទំាង​ស្រុង ដោយសាររដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី មូហ្គាបេ អនុវត្ត​កម្មវិធី​កំណែ​ទម្រង់​ដីធ្លី។ កសិករ​ស្បែកស​ដែលធ្វើ​ជំនួញ​អង្ករ​ស្ទើរតែ​ទាំងអស់ ​ត្រូវ​បានជំនួស​ដោយ​កសិករ​ដែល​គ្មានបទពិសោធន៍ ពោលគឺ​ក្រុម​អ្នក​គំាទ្រ​គណបក្សរណសិរ្សអ្នកសេ្នហាជាតិនៃ​សហភាព​ប្រជាជាតិ​អាហ្រ្វិក​ហ្ស៊ីមបាវេ ឬ​ហៅ​កាត់​ថាZANU-PF របស់លោក​ មូហ្គាបេ។ ហើយ ​នេះជា​ក្រុម​កសិករ ​ដែល ​លោក ​មែដ ត្រូវ​ជួយ​កសាងប្រព័ន្ធ​ធារាសាស្រ្ត​ដើម្បីស្រោចស្រប់​ដំណាំ​របស់​ពួក​គេ។​

កសិករ​ដាំ​ស្រូវ​ដែល​ត្រូវបានបណ្តេញចេញ ​ធ្លាប់​មាន​ប្រព័ន្ធ​ធារាសាស្ត្រ ប៉ុន្តែ​កសិករថ្មីទាំងនេះ បាន​បំផ្លាញ​ប្រព័ន្ធ​ធារាសាស្ត្រ​ទាំងនោះ​ស្ទើរ​គ្មាន​សល់ នៅ​ពេល​ពួក​គេ​ដណ្តើម​កាន់កាប់​ដីកសិកម្ម​ដោយប្រើ​កម្លាំង។ ​នេះ​គឺលោក ​ប៊ីធី រដ្ឋមន្ត្រី​ហរិញ្ញវត្ថុ ដែលធ្វើ​អត្ថាធិប្បាយស្តីពី​ការ​អំពាវនាវ​ឲ្យបន្ត​ជួយប្រជាកសិករ​ថែម​ទៀត។

«​មាន​វិធានការឆ្ពោះ​ទៅ​រកដំណោះស្រាយ​ដែល​ទាក់​ទង​នឹងទីផ្សា​សម្រាប់​វិស័យ​កសិកម្ម ដោយ​មាន​នៅក្នុង​ចិត្ត​របស់យើង​នូវភាពអសមត្ថភាព​ក្នុង​នាមជា​ប្រទេស​មួយ ដើម្បី​ថែរក្សាប្រជាពលរដ្ឋ​របស់​យើ​ង​យ៉ាងពេញ​លេញ។ នេះ​ជាវិធានការមួយ​ដែល​យើង​កំពុង​អនុវត្ត​ ដែលឆ្លុះបញ្ចាំងនៅ​ក្នុង​កម្មវិធី​ដែល​យើង​កំពុង​ដំណើរការជា​រៀងរាល់ថ្ងៃ​។»​

មាន​ការ​រង់​ចាំ​មើលថាតើ​កសិករ​គ្មានការ​បណ្តុះ​បណ្តាលទាំង​នេះ​មាន​លទ្ធភាពរស់​ដោយ​ខ្លួន​ឯង​ដោយ​មិនចាំបាច់មានជំនួយ​ពី​រដ្ឋាភិបាល ដូច​ធ្លាប់កើតមានចាប់​តាំង​ពី​កំណែ​ទម្រង់ដី​ធ្លី​បាន​ចាប់​ផ្តើម។​

ក្រុម​អ្នក​រិះគន់​បាន​និយាយ​ថា ​រដ្ឋាភិបាលហ្ស៊ីមបាវេ​ គួរ​តែ​បាន​បណ្តុះបណ្តាល​កសិករ ​មុនពេលចែក​ដី​ធ្លី​ទៅ​ឲ្យ​ពួក​គេ។ កាល​ពី​ថ្ងៃអង្គារ ​នៅពេល​ស្នើ​សុំ​ឲ្យលាត​ត្រដាងស្តី​ពីថាតើ​កសិករ​បំពេញការ​ងារ​យ៉ាង​ដូច​ម្តេច​ និងថា​តើ​ប្រទេស​ហ្ស៊ីមបាវេ ត្រូវ​តែ​នាំចួល​ស្បៀង​អាហារ​នៅ​ឆ្នាំ​២០១២ដែរ​ឬទេ លោក ​មែដ រដ្ឋ​មន្រ្តី​កសិកម្ម ​បានថ្លែងថា តួ​លេខ​ពិត​ប្រាកដ ​មិន​ទាន់អាចរក​បាននៅ​ឡើយ​ទេ ប៉ុន្តែផលិតកម្ម នឹង​មិន​ដូចអ្វី​ដែល​យើង​ត្រូវ​បាន​រំពឹង​ទុក​នោះ​ទេ។

«ខ្ញុំ​ដឹង​ថា​ អ្នក​ប្រហែលជាកំពុងស្វែង​រក​តួលេខ​ពិត​ប្រាកដ។ អ្នក​ត្រូវរង់ចាំ​បន្តិចសិន។ ​តួលេខទាំង​នោះ​ ត្រូវបាន​សង្ខេប​ដើម្បីផ្ញើជូនទៅ​គណៈរដ្ឋ​មន្រ្តី​ជាមុន​សិន។ ប៉ុន្តែ​ ក្នុងចំណោមផ្ទៃ​ដី​ចំនួន​១.៧​លាន​ហិកតា​ដែល​ត្រូវ​បានដំា​ដុះ ផ្ទៃដីចំនួនប្រាំសែន​ហិកតា​ នឹង​ត្រូវ​បាន​ខូច​ខាត»។

ជំនួយ​ថវិកា​ចំនួន​២០​លាន​ដុល្លារ​សម្រាប់កសិករ ដែល​ត្រូវ​បានប្រកាស​កាល​ពី​ថ្ងៃ​អង្គារ សំដៅ​បង្កើន​បរិមាណ​ផលដំណាំក្នុងរដូវ​រងារ ជាពិសេស​ស្រូវ​សាលី។ ប្រទេសអាហ្រ្វិក​ភាគ​ខាង​ត្បូងមួយ​នេះ ​ត្រូវ​ការស្រូវ​សាលី​ចំនួន​ ៤សែន ៦​ពាន់​តោនម៉ែត្រជា​រៀង​រាល់​ឆ្នាំ ដើម្បីបំពេញសេចក្តី​ត្រូវ​ការនៅតាមមូលដ្ឋាន។ លោក​ មែដ បាន​ឲ្យដឹង​ទៀត​ថា មូលនិធិនេះ នាំឲ្យផលិតផល​ស្រូវ​សាលី​ កើន​ឡើងដល់ចំនួន​៧ម៉ឺន​៦​ពាន់តោនម៉ែត្រ។»

អង្គការ​សហប្រជាជាតិ ​បាន​ប៉ាន់​ប្រមាណ​ថា យ៉ាង​ហោចណាស់​ក៏​មានប្រជាពលរដ្ឋចំនួន​១.​៥​លាន​នាក់ត្រូវ​ការ​ជំនួយ​ស្បៀងអាហារ នៅ​ហ្ស៊ីមបាវេ​។ ដោយមានការ​លាតត្រដាងឲ្យ​ដឹងថ្មី​បំផុត ចំនួន​ប្រជាពលរដ្ឋដែល​ត្រូវ​ការ​ជំនួយស្បៀងអាហារ ស្ទើរតែ​ប្រាកដ​ថានឹងកើន​ឡើងជា​ក់ជា​ពុំ​ខាន។

ប្រែ​សម្រួល​ដោយ សៀក ​អេង

XS
SM
MD
LG