ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​អន្តរជាតិ​ធ្វើ​ការ​ផ្គោល​ទុក​កូរ៉េ​ខាង​ជើង​ទោះ​បី​ជា​ការ​បង្ហោះ​បរាជ័យ


រូបភាព​របស់​មេដឹកនាំ​កូរ៉េខាងជើង លោកគីម ជុងអ៊ុន ត្រូវបាន​ដុត​ដោយ​ក្រុម​អ្នកតវ៉ាក្នុង​ការ​ប្រឆាំង​មួយចំពោះ​ការ​បង្ហោះកាំជ្រួច​ផ្លោង​ចម្ងាយ​ឆ្ងាយ​របស់​កូរ៉េខាងជើង នៅ​ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃសុក្រ ទី១៣ មេសា ឆ្នាំ២០១២។ (AP Photo/Lee Jin-man)
រូបភាព​របស់​មេដឹកនាំ​កូរ៉េខាងជើង លោកគីម ជុងអ៊ុន ត្រូវបាន​ដុត​ដោយ​ក្រុម​អ្នកតវ៉ាក្នុង​ការ​ប្រឆាំង​មួយចំពោះ​ការ​បង្ហោះកាំជ្រួច​ផ្លោង​ចម្ងាយ​ឆ្ងាយ​របស់​កូរ៉េខាងជើង នៅ​ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃសុក្រ ទី១៣ មេសា ឆ្នាំ២០១២។ (AP Photo/Lee Jin-man)

លោក​អគ្គលេខាធិការ​អ.ស.ប.​បាន​គី​មូន​និង​ពូក​មេដឹកនាំ​អន្តរជាតិ​ច្រើន​នាក់​ទៀត​បាន​ថ្កោល​ទោស​ការ​បង្ហោះ​កាំជ្រួច​ មីស៊ីល​មាន​វង់​ប្រតិបត្តិការ​ឆ្ងាយ​ដោយ​ប្រទេសកូរ៉េ​ខាង​ជើង​ទោះ​ណា​ជា​ការ​បាញ់​ពិសោធន៍​នេះ​គ្មាន​ជោគ​ជ័យ​ក៏​ដោយ។​រ៉ុក្កែត​នេះ​បាន​ធ្លាក់​ក្នុង​សមុទ្រ​នៅ​ប្រមាណ​មួយ​នាទី​ក្រោយ​ការ​បង្ហោះ។​

រដ្ឋាភិបាល​ក្រុង ព្យុងយ៉ាង បាន​បំពាន​លើ​ការ​តវ៉ា​អន្តរជាតិ​ដោយ​បាន​បង្ហោះ​កាំជ្រួច​នេះ​ទោះណា​ជា​មាន​ជំនឿ​ជា​ទូទៅ​ថា​កិច្ច​ប្រតិបត្តិការ​នេះ​ជា​ការ​ធ្វើ​ test ​កាំជ្រួច​ផ្លោង​មាន​វង់​ប្រតិបត្តិការ​ឆ្ងាយ​មួយ​ដែល​អាច​ផ្ទុក​គ្រាប់​បែក​បរមាណូ​បាន​យ៉ាង​ងាយ​ដូច​ផ្ទុក​ផ្កាយ​វិទ្យាសាស្ត្រ​ដែរ។​ការ​បរាជ័យ​ក្នុង​ការ​បង្ហោះ​រ៉ុក្កែត​នេះ បាន​ធ្លាក់​ក្នុង​សមុទ្រ​លឿង​ដោយ​មិន​បាន​ធ្លាក់លើ​ដី​ឬធ្លាក់​ត្រូវ​ចំ​កប៉ាល់​ណាមួយ​ក្នុង​បណ្តា​នាវា​ច្រើន​គ្រឿង​ដែល​ឃ្លាំ​មើល​ការ​បាញ់​បង្ហោះ​នេះ​ពី​ដែន​សមុទ្រ​អន្តរជាតិ​ទេ។

ស៊ីរី៖ កង​កម្លាំង​សន្តិសុខ​ស៊ីរី​បាន​បាញ់​សម្លាប់​បាតុករ​យ៉ាង​តិច​ណាស់​បី​នាក់​កាល​ពី​ថ្ងៃ​សុក្រ​ហើយ​ការ​ប៉ះ​ទង្គិច​គ្នា​បាន​កើត​មាន​ទ្បើង​នៅ​ជិត​ព្រំដែន​នៃ​ប្រទេស​ទួរគី​នៅ​ពេល​ដែល​កិច្ចឈប់​បាញ់​គ្នា​មាន​រយៈពេល​មួយ​ថ្ងៃ​រវាង​រដ្ឋាភិបាល​និង​ពួក​ប្រឆាំង​បាន​បង្ហាញ​សញ្ញា​នៃ​ការ​រលុំ។

អ៊ីរ៉ង់៖ គណៈ​ប្រតិភូ​មក​ពី​ប្រទេស​អ៊ីរ៉ង់​និង​ពួក​ប្រទេស​មហា​អំណាច​ពិ​ភព​លោក​បាន​ឋិត​នៅ​ក្នុង​ប្រទេស​ទួរគី​នៅ​មុន​កិច្ច​ចរចា​ទី​មួយ​អំពី​កម្មវិធី​បរមាណូ​ចម្រូង​ចម្រាស់​របស់​ប្រទេស​អ៊ីរ៉ង់​ក្នុងរយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ។ប្រទេស​អ៊ីរ៉ង់​និង​ពួក​សមាជិក​នៃ​ក្រុម​ដែល​គេ​ស្គាល់​ថា​ P5+1 ​បាន​ធ្វើការ​ប្រជុំ​ដំបូង​កាល​ពី​ថ្ងៃ​សុក្រ​នៅ​មុន​កិច្ច​ចរចា​ដោយ​ផ្ទាល់​ដែល​បាន​កំណត់​នឹង​ចាប់​ផ្តើម​ធ្វើ​នៅ​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ក្រុង​ អ៊ីស្តាបុល (Istanbul)។

ហ្គីណេ​ប៊ីស្យូ៖ ពួក​ទាហាន​នៅ​ក្នុង​ប្រទេស​ ហ្គីណេ​ប៊ីស្យូ (Guinee-Bissau)​ បាន​ប៉ុន​ប៉ង​ធ្វើ​រដ្ឋប្រហារ​មួយ​ដោយ​បាន​កាន់​កាប់​ផ្លូវ​, ​ស្ថានីយ៍​ទូរទស្សន៍​និង​វិទ្យុ​និង​ការិយាល័យ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស។កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​គឺពួក​ទាហាន​បាន​វាយ​ប្រហារ​ទៅ​លើ​ផ្ទះ​លោក រ៉ាយម៉ូនដូ ផឺរីរ៉ា (Raimundo Pereira​) ប្រធានាធិបតីបណ្តោះ​អាសន្ន​និង​លោក​ ហ្កាឡូស ហ្គូមេស ជេ (Carlos Gomes Jr.)​អតីតនាយក​រដ្ឋមន្ត្រី ដែល​ជា​បេក្ខជន​ប្រធានាធិបតី​នាំ​មុខ​គេ​ក៏​ប៉ុន្តែ​គេ​ដឹង​ថា​លោក​គ្មាន​ប្រជាប្រិយភាព​ជា​មួយ​ពួក​យោធា​ទេ។

សូដង់៖ ការិយាល័យ​របស់​ប្រធានាធិបតី​ សាលវ៉ា គីរ (Salva Kiir) បាន​និយាយ​ថា​ស៊ូដង់​ខាង​ត្បូង​នឹង​ដក​ថយ​ចេញ​ពី​ក្រុង​Heglig ​ប្រសិន​បើ​មាន​"យន្តការ​និង​ការ​ធានារ៉ាប់​រងច្បាស់​លាស់"​មួយថា​ប្រទេស​ស៊ូដង់​មិន​អាច​ប្រើប្រាស់​តំបន់​នោះ​ដើម្បី​វាយ​ប្រហារ​ស៊ូដង់​ខាង​ត្បូង​ទេ។

ភូមា៖ លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស ដេវីត ហ្គាមឺរ៉ន (David Cameron) និង​លោកស្រី​អោង​សាន​ស៊ូជី​ មេដឹកនាំ​ក្រុម​ប្រឆាំង​ភូមា​បាន​ប្រកាស​ថា​លោក​និង​លោកស្រី​បាន​គាំទ្រ​ដល់​ការ​ព្យួរ​ការ​ដាក់​ទ័ណ្ឌកម្ម​លើ​អតីត​រដ្ឋ​យោធា​នេះ​ជា​ការ​ឆ្លើយ​តប​នឹង​ការ​កែ​ទម្រង់​ប្រជាធិបតេយ្យ។

កូឡំប៊ី៖ លោក​ ជូស អាតូន្ញា អូខេមផូ (Jose Antonio Ocampo) ​អ្នក​សេដ្ឋសាស្ត្រ​ កូឡំប៊ី បាន​ដក​ខ្លួន​ថយ​ចេញ​ពីការ​ប្រកួត​ប្រជែង​រវាង​បេក្ខជន​បី​នាក់​ដើម្បី​ដឹកនាំ​ធនាគារ​ពិភពលោក។

ឥណ្ឌា៖ ​និយាយ​ថា​ខ្លួន​គ្រោង​នឹង​អនុញ្ញាត​ឱ្យ​ប្រទេស​ប៉ាគីស្ថាន​បណ្តាក់​ទុន​ដោយ​ផ្ទាល់​នៅ​ក្នុង​ប្រទេស​ នៅ​ក្នុង​សញ្ញា​មួយ​ទៀត​នៃ​ចំណង​ទាក់​ទង​គ្នា​ដែល​មាន​ភាព​កក់​ក្តៅ​រវាង​គូប្រជែង​យូរយា​មក​ហើយ​ទាំង​ពីរ​នេះ។​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG