ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ចិន​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​​​


ប្រធានាធិបតី​ចិន​ ហ៊ូ​ ជីន​តាវ ​អញ្ជើញ​ទៅ​ដល់​ចំណត​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​៣០​ ខែ​មិនា​ ឆ្នាំ​២០១២។
ប្រធានាធិបតី​ចិន​ ហ៊ូ​ ជីន​តាវ ​អញ្ជើញ​ទៅ​ដល់​ចំណត​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​៣០​ ខែ​មិនា​ ឆ្នាំ​២០១២។

ប្រទេសកម្ពុជា​និង​ប្រទេស​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទ្វេភាគី​មួយ​ចំនួន​នៅ​ថ្ងៃ​សៅរ៍នេះ​នៅ​មុន​សន្និសីទ​កំពូល​មួយ​នៃ​ពួក​មេដឹកនាំ​អាស៊ី​អាគ្នេយ៍នៅ​ក្នុង​រាជធានី​ភ្នំពេញ។

ពួក​មន្ត្រី​ខ្មែរ​បាន​និយាយ​ថា​លោក​ប្រធានាធិបតី​ចិន ហ៊ូ ជីនតាវ (Hu Jintao) និង​នាយក​រដ្ឋមន្ត្រី

ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​១០​ទាក់​ទិន​ទៅ​នឹង​កសិកម្ម​និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ។

ទស្សនកិច្ច​ផ្លូវ​រដ្ឋ​បួន​ថ្ងៃ​របស់​លោក ហ៊ូ ត្រូវ​ចំ​ពេល​ដំណាល​គ្នា​ជាមួយ​សន្និសីទ​កំពូល​មួយ​នៃ​ពួក​មេដឹកនាំ​អាស៊ី​អាគ្នេយ៍​នៅ​ក្នុង​រាជធានី​នៃ​ប្រទេស​កម្ពុជា។

ប្រទេស​ចិន​បាន​ផ្តល់​ឱ្យ​ប្រទេស​កម្ពុជា​នូវ​ជំនួយ​នឹង​ប្រាក់​កម្ចី​គ្មាន​យក​ការ​ប្រាក់​ចំនួន​៧១​លាន​ដុល្លារ។

ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​ច្រើន​គួរ​សម​ឱ្យ​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ទសវត្សរ៍​មុន​បាន​យល់​ព្រម​លប់​ចោល​ប្រាក់​បំណុល​និង​ផ្តល់​លក្ខណៈ​មិន​យក​ពន្ធដារ​លើ​ទំនិញ​៤រយ​មុខ។

ក្រុម​ហ៊ុន​ចិន​ជាង​៣រយ​បាន​ធ្វើ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជាភាគ​ច្រើន​ក្នុង​គម្រោង​កសិកម្ម ការ​សាងសង់ និង​ការ​ស្ថាបនា​ទំនប់​ទឹក។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេងទៀត៖

លោក​ស្រី​ អោង សាន​ស៊ូជី​ មេដឹកនាំ​ប្រឆាំង​នៃ​ប្រទេស​ភូមា ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សភាពាក់​កណ្តាល​អាណត្តិ ថ្ងៃ​ទី​៣០​ ខែ​មិនា​ ឆ្នាំ​២០១២។​
លោក​ស្រី​ អោង សាន​ស៊ូជី​ មេដឹកនាំ​ប្រឆាំង​នៃ​ប្រទេស​ភូមា ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សភាពាក់​កណ្តាល​អាណត្តិ ថ្ងៃ​ទី​៣០​ ខែ​មិនា​ ឆ្នាំ​២០១២។​
ភូមា៖ នៅ​ថ្ងៃ​សៅរ៍​នេះ ប្រទេស​ភូមា​បាន​បញ្ចប់​ការ​ប្រុងប្រៀប​សម្រាប់​ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃ​អាទិត្យ​នៅ​ពេល​ដែល​លោកស្រី​អង់ សាន ស៊ូ ជី អ្នក​ធ្វើ​ការ​ឃោសនា​បោះឆ្នោត​លម្អៀង​ទៅ​ខាង​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​បាន​ជាប់​ឃុំឃាំង​ក្នុង​ផ្ទះ​កាល​ពី​ជាង​មួយ​ឆ្នាំ​មុន​នេះ​ទំនង​ជា​នឹង​ជាប់​ឆ្នោត​ជា​សមាជិកា​សភា​នៅ​ក្នុង​ប្រទេស​នេះ​ដែល​គ្រប​សង្កត់​ដោយ​ពួក​យោធា។

ថៃ៖ ពួក​មន្ត្រី​ក្នុង​ប្រទេស​ថៃ​បាន​និយាយ​ថា​មនុស្ស​៨​នាក់​បាន​ស្លាប់​ហើយ​មាន​មនុស្ស​យ៉ាង​តិច​ណាស់​៧០​នាក់​ទៀត​បាន​ត្រូវ​របួស​នៅ​ក្នុង​ការ​ផ្ទុះគ្រាប់​បែក​បី​តែ​ប៉ុន្មាន​នាទី​ពី​គ្នា​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ដែល​មាន​ការ​បះបោរ។

ស.រ.អា/អារ៉ាប៊ីសាអូឌីត៖ នៅ​ថ្ងៃ​សៅរ៍​នេះ លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ស.រ.អ. ហ៊ីលឡារី គ្លីនតុន (Hillary Clinton) បន្ត​ទស្សនកិច្ច​របស់​លោកស្រី​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត (Arabie Saoudite) ជាមួយ​ជំនួប​មួយ​ជាមួយ​ពួក​អ្នក​ការទូត​ក្នុង​តំបន់​ឈូង​សមុទ្រ​អារ៉ាប់​ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​បញ្ឈប់​ការ​បង្ក្រាប​មួយ​ឆ្នាំ​មក​ហើយ​របស់​រដ្ឋាភិបាល​ស៊ីរី​ទៅ​លើ​ក្រុម​ប្រឆាំង។

ស.រ.អា/អ៊ីរ៉ង់៖ លោក​ប្រធានាធិបតី​ស.រ.អ.​បារ៉ាក់ អូបាម៉ា កំពុង​ចាត់​វិធានការ​ទៅ​មុខ​ជាមួយ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ការ​ដឹក​ជញ្ជូន​ប្រេង​របស់​ប្រទេស​អ៊ីរ៉ង់​ទៅ​លក់​ឯ​ប្រទេស​ក្រៅ​ដោយ​លោក​បាន​សម្រេច​ថា​មាន​ប្រេង​ឆៅ​គ្រប់​គ្រាន់​នៅ​ក្នុង​ទីផ្សារ​ពិភពលោក​ដែល​ពួក​សម្ព័ន្ធមិត្ត​របស់​ស.រ.អ.​នឹង​មិន​មាន​ផល​ប៉ះពាល់​មិន​ល្អ​ទេ​ប្រសិន​បើ​ពួក​គេ​កាត់​បន្ថយ​ការ​ទិញ​ប្រេង​ពី​រដ្ឋាភិបាល​ក្រុងតេហេរ៉ង់ (Teheran)។

ស.រ.អា៖ លោក​ប្រធានាធិបតី​ស.រ.អ.​បារ៉ាក់​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​ដល់​ពេល​វេលា​ហើយ​ដែល​ជនជាតិ​អាមេរិកាំង​មាន​ធនធាន​ច្រើន​បំផុត​ត្រូវ​បង់​អ្វី​ដែល​លោក​ហៅ​ថា​ចំណែក​ដ៍​យុត្តិធម៌​របស់​ពួកគេ​ក្នុង​ពន្ធដារ។

XS
SM
MD
LG