ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​ភូមា​បដិសេធ​ថវិកា​សម្រាប់​គណៈកម្មការ​សិទ្ធិ​មនុស្ស


អគារ​​សភា​ជាតិ​ភូមា​នៅ​ក្នុង​​រដ្ឋធាន​​ណៃពិដោ (Nay Pyi Taw) (រូបថត ២៧ មីនា ២០១០)។
អគារ​​សភា​ជាតិ​ភូមា​នៅ​ក្នុង​​រដ្ឋធាន​​ណៃពិដោ (Nay Pyi Taw) (រូបថត ២៧ មីនា ២០១០)។

អនាគត​របស់​គណៈកម្មការ​ការពារ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ភូមា​ មិន​មាន​ភាព​ច្បាស់​លាស់​ទេ​ ក្រោយ​ពី​រដ្ឋសភា​បាន​កាត់ផ្តាច់​ថវិកា​ដែល​បាន​ត្រូវ​បង្កើត​ឡើង​កាល​ពីឆ្នាំ​មុន​ នៅ​ចំ​ពេល​ដែល​មាន​ការ​កែទម្រង់​តាម​បែប​ប្រជាធិបតេយ្យ។​

រដ្ឋសភា​ភូមា​ បាន​បដិសេធ​មិន​យល់ព្រម​លើ​ថវិកា​ថ្មី​នៅ​ខែ​នេះ​ ដល់​គណៈកម្មការ​ការពារ​សិទ្ធិ​មនុស្ស​តែងតាំង​ឡើង​ដោយ​រដ្ឋាភិបាល​ ដោយ​និយាយ​ថា​ការ​បង្កើត​អង្គការ​នេះ​តាម​រយៈក្រឹត្យ​ប្រធានាធិបតី​ មិន​សមស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ទេ។​

លោក Benjamin Zawacki អ្នក​ស្រាវជ្រាវ​ឲ្យ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្ដរជាតិ (Amnesty International) ថ្លែង​ថា​គណៈកម្មការ​នោះ​ប្រហែល​ជា​មិន​អាច​រស់រាន​មាន​ជីវិត​តទៅ​ទៀត​ទេ​ ដោយ​គ្មាន​ថវិកា​ប្រើប្រាស់​នោះ។​ តែ​លោក​ថ្លែង​ប្រាប់​វីអូអេ​ពី​ទីក្រុង​បាងកក​ថា​ ភាព​ទាល់ច្រក​ហាក់​ដូច​ជា​មាន​មូលហេតុ​ខាង​នីតិវិធី​ ហើយ​ទំនង​អាច​ដោះស្រាយ​បាន។

«ទោះ​ជា​ដូច​ម្ដេច​ក៏​ដោយ​ខ្ញុំ​រំពឹង​ថា​ថវិកា​នោះ​នឹង​ផ្ដល់​មក​វិញ​ជា​មិន​ខាន។ ខ្ញុំ​គិត​ថា​ គណៈកម្មការ​អាច​បាន​ត្រូវ​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ​របស់​សាខា​ប្រតិបត្ដិ​ និង​នីតិ​បញ្ញាត្តិ​ដែល​មិន​អាច​ទុក​ជា​មោឃៈ​បាន​ ដោយ​សារ​តែ​គ្មាន​ថវិកា​នោះ»។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

ជនជាតិ​ទីបេតិ៍​និរទេស​ខ្លួនព្យាយាម​ពន្លត់​ភ្លើង​ដែល​បាន​ឆាប​ឆេះ​ជន​រួម​ជាតិ​ម្នាក់ ក្រោយពេលលោក​បា​ន​ដុត​ខ្លួន​ឯង​ក្នុង​អំឡុង​បាតុកម្ម​មួយក្នុង​ទី​ក្រុង​ញូវ​ដែលី​ប្រទេស​ឥណ្ឌា​កាល​ពីថ្ងៃ​ទី​២៦​ខែ​មីនា ដើម្បី​ប្រឆាំង​នឹង​ដំណើរទស្សនកិច្ច​របស់​ប្រធ
ជនជាតិ​ទីបេតិ៍​និរទេស​ខ្លួនព្យាយាម​ពន្លត់​ភ្លើង​ដែល​បាន​ឆាប​ឆេះ​ជន​រួម​ជាតិ​ម្នាក់ ក្រោយពេលលោក​បា​ន​ដុត​ខ្លួន​ឯង​ក្នុង​អំឡុង​បាតុកម្ម​មួយក្នុង​ទី​ក្រុង​ញូវ​ដែលី​ប្រទេស​ឥណ្ឌា​កាល​ពីថ្ងៃ​ទី​២៦​ខែ​មីនា ដើម្បី​ប្រឆាំង​នឹង​ដំណើរទស្សនកិច្ច​របស់​ប្រធ

ទីបេតិ៍៖ ប៉ូលីស​នៅ​ក្នុង​ទីក្រុង​ញូវដេលី ​បាន​វាយ​បង្រ្កាប​មក​លើ​ជនជាតិ​ទីបេតិ៍​ដែល​រស់នៅ​ក្នុង​ទី​ក្រុង​ ក្រោយ​ពី​មាន​ជនជាតិ​ទីបេតិ៍​និរទេស​ម្នាក់​ បាន​យក​ភ្លើង​ទៅ​ដុត​ខ្លួន​ឯង​ក្នុង​សប្ដាហ៍​នេះ ដើម្បី​សម្តែង​ការ​តវ៉ា​ប្រឆាំង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​លោក ហ៊ូ ជិនតាវ។

ស៊ីរី៖ គេ​រំពឹង​ថា​ ក្រុម​មន្ដ្រី​នៃក្រសួង​ការបរទេស ​របស់​សម្ព័ន្ធភាព​អារ៉ាប់​នឹង​គាំទ្រ​ផែនការ​របស់​ប្រេសិត​ពិសេស​ លោក ​កុហ្វី អាណាន់ ​ដើម្បី​បញ្ចប់​វិបត្ដិ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ មួយ​ថ្ងៃ​ក្រោយ​ពី​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Bashar Al Assad​ ទទួល​យក​សេចក្ដី​ស្នើ។

អាហ្វហ្គានីស្ថាន៖ សេចក្ដី​រាយការណ៍​ថ្មី​មួយ​ធ្វើ​ឡើង​ដោយ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ Human right Watch​ និយាយ​ថា​ ស្រ្ដី​ជាង​៤០០​នាក់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​កំពុង​ជាប់​គុក​ដោយសារ​តែ​បាន​ព្យាយាម​ចាកចេញ​ពី​អំពើ​ឃោរឃៅ​រំលោភ​ដោយ​ប្ដី​របស់​នាង​ឬ​ការ​បង្ខំ​ឲ្យ​មាន​ប្ដី។

ភូមា៖ រដ្ឋាភិបាល​ភូមា​និយាយ​ថា​នឹង​រៀបចំ​សើរើ​ឡើង​វិញ​នូវ​ប្រព័ន្ធ​រូបិយវត្ថុ​របស់​ខ្លួន​ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ធ្វើ​ឲ្យ​ទំនើប​ដល់​សេដ្ឋកិច្ច​ដែល​កំពុង​ដេក​ស្ងៀម។

អ៊ីរ៉ង់៖ រដ្ឋមន្ដ្រី​ការ​បរទេស​អ៊ីរ៉ង់​ថ្លែង​ថា​ លោក​រំពឹង​ថា​កិច្ចចរចា​គ្នា​ទឹក​ថ្មី​ជាមួយ​មេដឹកនាំប្រទេស​មហាអំណាច​អំពី​កម្មវិធី​នុយក្លេអ៊ែរ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា​ តែ​ទី​កន្លែង​នៅ​ពុំ​ទាន់​ដឹង​នៅ​ឡើយ​ទេ។

ប៉ាគីស្ថាន៖ មេ​បញ្ជាការ​យោធា​ជាន់​ខ្ពស់​របស់​ប៉ាគីស្ថាន ​ឧត្ដមសេនីយ៍​ Ashfaq Pervez Kayani ​នឹង​បើក​ឲ្យ​មាន​កិច្ច​ប្រជុំ​លើក​ទី​មួយ​ជាមួយ​មេបញ្ជាការ​យោធា​អាមេរិកាំង​ដែល​ជា​កិច្ច​ប្រជុំ​លើក​ដំបូង​ចាប់​តាំង​ពី​ការ​វាយប្រហារ​តាម​អាកាស​របស់​ស.រ.អ.​នៅ​ខែ​វិច្ឆិកា​មក​លើ​ព្រំដែន​ដែល​បាន​សម្លាប់​ទាហាន​ប៉ាគីស្ថាន​២៤​នាក់។

អាហ្វហ្គានីស្ថាន៖ អង្គការ​ជន​ភៀសខ្លួន​របស់​អ.ស.ប. (UNHCR)​ ថ្លែង​ថា​ ជនជាតិ​អាហ្វហ្គានីស្ថាន​ ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្ពស់​ជាង​គេ​ ក្នុង​ការ​តាម​ស្វែងរក​ ការ​ជ្រកកោន​នៅ​ក្នុង​ប្រទេស​មាន​ឧស្សហកម្ម​ជឿនលឿន​នៅ​ឆ្នាំ​២០១១។

អាមេរិក-អាហ្វហ្គានីស្ថាន៖ លោក​រដ្ឋមន្ដ្រី​ការពារ​ប្រទេស​អាមេរិក ឡេអន បាណេតា ថ្លែង​ថា​ ការ​ស្ទង់​មតិ​មិន​អាច​សម្រេច​អំពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ទេ។

កូរ៉េ​ខាងជើង៖ មេដឹកនាំ​បណ្តា​ប្រទេស​អឺរ៉ុប​បាន​អំពាវនាវ​ដល់​ប្រទេស​កូរ៉េ​ខាងជើង​ឲ្យ​បោះបង់​ចោល​គម្រោងការ​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​ ហើយ​ទម្លាក់​ចោល​កម្មវិធី​នុយក្លេអ៊ែរ។

គុយបា៖ អតីត​មេដឹកនាំ​ប្រទេស​គុយបា​ ហ្វីដែល កាស្រូ្ត (Fidel Castro) ថ្លែង​ថា​ លោក​នឹង​ទៅ​ជួប​សម្ដេច​ប៉ាប​ នៅ​ថ្ងៃ​ពុធ​នេះ​ក្នុង​ទី​ក្រុង​ឡាហាវ៉ាន​ មុន​នឹង​សម្ដេច​ប៉ាប​បញ្ចប់​ដំណើរ​ទស្សនកិច្ច​៣​ថ្ងៃ​របស់​ព្រះអង្គ​នៅ​លើ​កោះ​កុម្មុយនីស្ត​នោះ។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG