ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា-សហរដ្ឋអាមេរិកធ្វើ​សមយុទ្ធ​យោធា«ឆ្មាំ​អង្គរ» ២០១២


លោក​ឧត្តមសេនីយ៍ឯក សែម សុវណ្ណនី ទីប្រឹក្សា​នាយករដ្ឋមន្ត្រីកម្ពុជា និង​ជា​អគ្គ​នាយក​វិទ្យា​ស្ថាន​សម្រាប់​កង​កម្លាំង​ថែ​រក្សា​សន្តិ​ភាព និង​បោស​សម្អាត​មីន និង​យុទ្ធ​ភ័ណ្ឌ​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​ ថ្លែងទៅកាន់​ទាហាន​ដែល​ប្រមូលផ្តុំគ្នា​ក្នុង​ពិធី​សម្ភោធសមយ
លោក​ឧត្តមសេនីយ៍ឯក សែម សុវណ្ណនី ទីប្រឹក្សា​នាយករដ្ឋមន្ត្រីកម្ពុជា និង​ជា​អគ្គ​នាយក​វិទ្យា​ស្ថាន​សម្រាប់​កង​កម្លាំង​ថែ​រក្សា​សន្តិ​ភាព និង​បោស​សម្អាត​មីន និង​យុទ្ធ​ភ័ណ្ឌ​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​ ថ្លែងទៅកាន់​ទាហាន​ដែល​ប្រមូលផ្តុំគ្នា​ក្នុង​ពិធី​សម្ភោធសមយ

សហរដ្ឋ​អាមេរិក​និង​ប្រទេស​កម្ពុជា​កំពុង​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​មួយ​ដែល​មាន​ឈ្មោះ​ថា​ «ឆ្មាំ​អង្គរ»។ សមយុទ្ធ​នេះ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២២​ខែ​មិនា​ខាង​មុខ​នេះ​ហើយ​មាន​សមាជិក​ចំនួន​១០០​នាក់​មក​ពី​ កងកម្លាំង​កងទ័ព​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក​ចូលរួម​ជាមួយ​កង​យោធា​កម្ពុជា។ ការ​ធ្វើ​សមយុទ្ធ​យោ​ធា​ទ្វេភាគី​នៅ​ក្នុងឆ្នាំ​នេះ នឹង​ធ្វើ​ការ​ផ្តោត​លើ​ប្រតិបត្តិការ​ផ្តល់​ជំនួយ​មនុស្សធម៌​ និង​ថែ​រក្សា​សន្តិភាព​រួម​ទាំង​លំហាត់​សមយុទ្ធ​នៃ​អង្គទ័ព​ទាំង​មូល​ លំហាត់​សមយុទ្ធ​ប្រឆាំ​ង​នឹង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ដើម។

ឆ្មាំ​អង្គរ​ឆ្នាំ​២០១២ ត្រូវបាន​សា្ថនទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​និយាយ​ថា​គឺ​ជា​លំហាត់​សមយុទ្ធ​មួយ​ដែល​ជា​ការ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​អស់​ពេល​ជាច្រើន​ឆ្នាំ​របស់​កងទ័ព​សហរដ្ឋ​អាមេរិក​និង​បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ដើម្បី​ចូលរួម​ឱ្យ​បាន​សកម្ម​ជាមួយ​កង​យោធា​កម្ពុជាហើយ​បង្កើន​សមត្ថភាព​ក្នុង​ប្រតិបត្តិការ​រក្សា​ស្ថិរភាព​និង​សន្តិភាព។

បុរស​ម្នាក់​សន្ទនា​តាម​ទូរស័ព្ទដៃនៅ​មុខហាង​ទំនិញ​បិទទ្វារ។
បុរស​ម្នាក់​សន្ទនា​តាម​ទូរស័ព្ទដៃនៅ​មុខហាង​ទំនិញ​បិទទ្វារ។

ឥណ្ឌា៖ ទិន្នន័យ​ជំរឿន​ប្រជាជនឥណ្ឌា​បង្ហាញ​ថា​ នៅ​ក្នុង​ប្រទេស​ដែល​មាន​ពលរដ្ឋ​ចំនួន​១​ ពាន់​ ២​រយ​លាន​នាក់​ មាន​ទូរស័ព្ទ​ ច្រើន​ជាង​បង្គន់​នៅ​ក្នុង​ផ្ទះ។​ ចំនួន​ដែល​បាន​ទទួល​ក្នុង​ការ​ធ្វើ​ជំរឿន​ប្រជាជន​ឆ្នាំ​២០១១​ បង្ហាញ​ឲ្យ​ឃើញ​ថា​ បដិវត្តន៍​គមនាគមន៍​បាន​រីក​រាល​ដាល​ដ៏​ឆាប់​រហ័ស​នៅ​ក្នុង​សង្គម​របស់​ឥណ្ឌា​ តែ​បង្គន់​ដ៏​ចាំ​បាច់​នៅ​មាន​ការ​ខ្វះ​ខាត​យ៉ាង​ច្រើន។​ ទិន្នន័យ​បង្ហាញ​ថា​ ៤៧%​ នៃ​ផ្ទះ​ចំនួន​ ៣៣០​ លាន​ខ្នង​មាន​បង្គន់​ ហើយ​ ៦៣%​ មាន​ទូរស័ព្ទ​ ភាគ​ច្រើន​ជា​ទូរស័ព្ទ​ចល័ត។

កម្ពុជា៖ ការវិនិយោគ​របស់ជប៉ុន​នៅកម្ពុជា​បាន​កើន​ឡើង​ដប់​ដង​ ចាប់​តាំង​ពី​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១១​ ដោយ​បាន​កើនឡើង​ពី​ក្នុង​ទឹកប្រាក់​១២​លាន​រហូត​ដល់​១២០​លាន​ដុល្លារ​ ដោយ​មាន​ការវិនិយោគ​ទៅ​លើ​គម្រោង​ចំនួន​២៤​ ក្នុង​នោះមាន​លើ​ផ្នែក​គ្រឿង​ចក្រ​ សម្លៀក​បំពាក់​ និង​ស្បែក​សត្វ។

កម្ពុជា៖ ក្រុមហ៊ុន​ដឹក​ជញ្ជូន​របស់​អូស្រ្តាលី​មួយ​ដែល​មាន​ឈ្មោះ​ថា​ ថូល គ្រុប (Toll Group)​ មាន​ គម្រោង​នឹង​បោះបង់​ចោល​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ក្នុង​ប្រទេស​កម្ពុជា​ ដោយសារ​តែ​មាន​ទំនាស់​ដោះស្រាយ​មិន​ចេញ​ជា​មួយ​ពលរដ្ឋ​ក្រីក្រ រាប់​ពាន់​គ្រួសារ ដែល​ថវិការ​មួយ​ផ្នែក​ដែល​ផ្តល់​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​របស់​អូស្រ្តាលី​ បាន​ស្ថិត​នៅ​ចំណុច​កណ្តាល​នៃ​ការ​អះអាង​ថា​មិន​បាន​សង​ប្រាក់​គ្រប់គ្រាន់​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍ដែល​មាន​ទឹក​ប្រាក់​១៤៥​ លាន​ដុល្លារ​នេះ​ទេ។​

ចិន៖ នៅ​ក្នុង​សេចក្តី​ថ្លែង​ដ៏​សំខាន់​មួយ​ នៅ​ក្នុង​សន្និសីទសារព័ត៌មាន​ចុង​ក្រោយ ​មុន​លា​ចេញ​ពី​តំណែង​ជា​នាយក​រដ្ឋមន្រ្តី​កាល​ពី​ថ្ងៃ​ពុធ​នេះ​ លោក​ វិន ជាបាវ បាន​ព្រមាន​ថា​ចិន​អាច​ជួប​ប្រទះ​នឹង​ភាព​វឹកវរ​ដ៏​ឃោឃៅ​នៃ​ការ​បដិវត្ត​វប្បធម៌​ជា​ថ្មី​ម្តង​ទៀត​ បើ​គ្មាន​កំណែ​ទម្រង់​នយោបាយ​«ឲ្យ​បាន​ឆាប់​រហ័ស»​ទេ។

សហរដ្ឋអាមេរិ៖ នៅ​ក្នុង​ពិធី​ស្វាគមន៍​ទទួល​លោក នាយក​រដ្ឋមន្រ្តីអង់គ្លេស​ ដេវីឌ កាម៉េរ៉ូន ដ៏​ឳឡារឹក មេ​ដឹក​នាំ​ទាំង​ពីរ​បាន​បង្ហាញ​នូវ​ចំណង​មិត្តភាព​ដ៏រឹង​មំា​របស់​ប្រទេស​ទាំង​ពីរ។ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ប៉ារ៉ាក់ អូបាម៉ា បាន​ពោល​ថា​ «យើង​ឈរ​អម​គ្នា​ ធ្វើ​ការ​ជា​មួយ​គ្នា​ បង្ហូរ​ឈាម​ជា​មួយ​គ្នា​ ស្ថាបនា​ជា​មួយ​គ្នា​ ក្នុង​ពេល​រីករាយ​ ពេល​មាន​ទុក្ខ​ ពីព្រោះ​កាល​យើង​ធ្វើ​ដូច្នេះ​ ប្រទេស​យើង​មាន​សន្តិសុខ​ និង​ពលរដ្ឋ​យើង​បាន​រុង​រឿង»។​

ស៊ីរី៖ លោក​ ប្រាក់​ សុខុន​ រដ្ឋមន្រ្តី​មួយ​រូប​នៃ​ប្រទេស​កម្ពុជា​និង​ជាប្រធាន​នៃ​សន្និសីទ​អន្តរជាតិ​ហាមឃាត់​គ្រាប់​មីន​ប្រឆាំង​នឹង​មនុស្ស បាន​អំពាវនាវ​ឱ្យស៊ីរី​ដែល​កំពុង​តែ​មាន​វិបត្តិ​ផ្ទៃក្នុង​បញ្ឈប់​ការ​ប្រើប្រាស់​គ្រាប់​មីន​ប្រឆាំង​នឹង​មនុស្ស​តទៅ​ទៀត ដោយ​ថ្លែង​ថា​ការ​ដាក់​គ្រាប់​មីន​ជា​អំពើ​អមនុស្ស​ធម៌ និង​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ស៊ីរី​ជា​ច្រើន​ឆ្នាំ​ទៀត»។

ស៊ីរី៖ នៅ​ពេល​ដែល​កិច្ច​ប្រឹង​ប្រែង​ផ្លូវ​ទូត​ ដើម្បី​បញ្ចប់​ការ​បង្ក្រាប​របស់ស៊ីរី​នៅ​កំពុង​ធ្វើ​បន្ត អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​ និយាយ​ថា​ ជន​ជាតិ​ ស៊ីរី​ ដែល​ជាប់​ឃុំ​នៅ​ក្នុង​ការ​បះបោរ​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​ បាសារ អាល អាសាទ​ បាន​ទទួល​ទារុណកម្ម ដែល​មានទម្ងន់​ស្មើ​គ្នា​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។

ភូមា៖ តុលាការ​កំពូល​របស់​សហភាព​អឺរ៉ុប​បាន​កាត់​សេចក្តី​ថា​ ទណ្ឌកម្ម​សេដ្ឋកិច្ច​និង​កា​រធ្វើ​ដំណើរ​គួរ​លប់​ចោល​ប្រឆាំង​នឹង​ពាណិជ្ជករ​សំខាន់​ម្នាក់​នៃ​ប្រទេស​ភូមា នៅ​ពេល​ដែល​គ្មាន​ភស្តុតាង​បង្ហាញ​ថា​មហាសេដ្ឋី​ Pye​ Phyo​ Tay​ Za​ ​ ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​អតីត​រដ្ឋាភិបាល​យោធា​នៃ​ប្រទេស​នេះ បាន​ទទួល​ផល​ប្រយោជន៍​ពី​នយោបាយ​សេដ្ឋកិច្ច​របស់​របប​គ្រប់​គ្រង​យោធា​នោះ។

វៀតណាម៖ តុលាការ​មួយ​ក្នុង​ប្រទេស​វៀតណាម​ភាគ​ពាយ័ព្យ​បាន​កាត់​ទោស​ពួក​កុល​សម្ព័ន្ធ​ ហ្មង​៨​នាក់​ឲ្យ​ជាប់​គុក​ដល់​ទៅ​៣០ខែ​ អំពី​បទ​ដែល​រដ្ឋាភិបាល​ហៅ​ថា​ ការ​រំខាន​សណ្តាប់​ធ្នាប់​សង្គម​ និង​ពន្យុះ​ឲ្យ​មាន​ការ​បះ​បោរ​មួយ​កាល​ពី​ឆ្នាំ​មុន។

ថៃ៖ អ្នក​នាំ​ពាក្យ​នគរបាល​ថៃ​ លោក​ ភីយ៉ា យូថេយូ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ គេហទំព័រ​ ជាង​៥​ពាន់​ ដែល​មាន​អត្ថបទ​ ហាក់​ដូច​ជា​ចង់​រិះគន់​ព្រះ​រាជ​វង្សានុវង្គ ធ្វើ​កាត​ប្រមាថ​ព្រះ​មហាក្រត្ស ត្រូវ​អជ្ញាធរ​បិទ​ ពី​ខែ​ធ្នូ​ដល់​ខែ​មិនា។

សូម៉ាលី៖ និយាយ​ថា​ អតីត​មន្រ្តី​រដ្ឋាភិបាល​ម្នាក់​បាន​ធ្វើ​ការ​វាយ​ប្រហារអត្តឃាត​ នៅ​ខាង​ក្រៅ​វិមាន​ប្រធានាធិបតី​ នៅ​ទី​ក្រុង​ ម៉ូហ្គាឌីស្យូ ដែល​បាន​សម្លាប់​អ្នក​បំផ្ទុះ​គ្រាប់​បែក​និង​មនុស្ស​ ២​ នាក់​ទៀត។

XS
SM
MD
LG