ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​​ទាត់​​ចោល​​ទណ្ឌកម្ម​​ថ្មី​​របស់​​ស.រ.​.អ.​


មេដឹកនាំ​ជាន់​ខ្ពស់ Khamenei ​នៃ​ប្រទេស​អ៊ីរ៉ង់​ ព្រមាន​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​ដាក់​ទ័ណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់។
មេដឹកនាំ​ជាន់​ខ្ពស់ Khamenei ​នៃ​ប្រទេស​អ៊ីរ៉ង់​ ព្រមាន​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​ដាក់​ទ័ណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់។

អ៊ីរ៉ង់​បាន​ទាត់​ចោល​ការ​ដាក់​ទណ្ឌកម្ម​ពី ស.រ.អ. ដែល​តម្រង់​ទៅ​រក​រដ្ឋាភិបាល​របស់​ខ្លួន និង​ធនាគារ​កណ្ដាល ហើយ​បាន​ហៅ​វិធានការ​ទាំងនេះ​ថា «សង្រ្គាមផ្លូវចិត្ដ»។

រ៉ាមីន មេម៉ានផារ៉ាស (Ramin Mehmanparast) អ្នកនាំពាក្យ​កាបរទេស​អ៊ីរ៉ង់ ថ្លែង​នៅថ្ងៃ​អង្គារ​នេះ​ថា អ៊ីរ៉ង​មិនមាន​ពាក់ព័ន្ធ​ខាង​ហិរញ្ញវត្ថុ​ណា​មួយ​ជាមួយ ស.រ.អ. ទេ ហើយ​ការ​ដាក់​ទណ្ឌកម្ម​នោះ មិន​មាន​ប្រសិទ្ធភាព​ឡើយ។

សេចក្ដីថ្លែងការរបស់លោកបានធ្វើឡើង​ មូយ​ថ្ងៃក្រោយពីប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ាបានលាតត្រដាងបទបញ្ជានីតិ​ប្រតិបត្ដិឲ្យធនាគារ ​ស.រ.អ. នូវ​អំណាច​ថ្មី​ដើម្បី​បង្កក​ទ្រព្យ​សម្បត្ដិ​អ៊ីរ៉ង់​នៅក្នុង​កុងធានាគារ។

ព័ត៌មានអន្តរជាតិ​សំខាន់​ៗ​ផ្សេងទៀត៖

ថៃ៖ ពួក​ជន​ប្រដាប់​អាវុធ​បាន​បាញ់​សម្លាប់​ជនស៊ីវិល​ពីរ​នាក់ នៅ​ក្នុង​ខេត្ដ​ភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​អង្គារ​នេះ។ ប៉ូលិស​និយាយ​ថា រឿង​នេះ​កើត​ឡើង ខណៈ​ដែល​យោធា​បាន​ការពារ កិច្ចទប់ស្កាត់​ការបះបោរ​អស់​រយៈពេល​៨​ឆ្នាំ នៅ​ក្នុង​តំបន់​ភាគ​ខាងត្បូង ដែល​មាន​ជនជាតិ​អ៊ីស្លាម​ភាគ​ច្រើន​រស់​នៅ​មួយ​នេះ។

ស.រ.អ.៖ ក្រសួង​មហាផ្ទៃ ស.រ.អ. ថ្លែងថា នឹង​បញ្ជូន​អ្នកការទូត​ថ្នាក់​ខ្ពស់​ពីរ​នាក់​ទៅ​កាន់​តំបន់​អាស៊ី​ភាគ​ខាងត្បូង​នៅ​ចុង​ខែ​នេះ ដើម្បី​សួរ​យោបល់​ពី​មេដឹកនាំរដ្ឋាភិបាល និង​មេដឹកនាំ​សង្គម​ស៊ីវិល អំពី​រឿង​ពាក់ព័ន្ធ​នឹង​ការអប់រំ និង​ការ​ជួញដូរ​មនុស្ស​ព្រមទាំង​ដំណើរការ​នៃ​ការ​ទទួលខុសត្រូវ និង​ការ​ផ្សះផ្សា​គ្នា។

ភូមា៖ ស.រ.អ. បាន​បន្ធូរ​ការ​ដាក់​ទណ្ឌកម្ម​មក​លើ​ប្រទេស​ភូមា ដោយសារ​តែ​រដ្ឋាភិបាល​គាំទ្រ​ដោយ​យោធា​របស់​ប្រទេស​នេះ បាន​ចាប់​ផ្ដើម​ការ​កែ​ទម្រង់​តាម​បែប​ប្រជាធិបតេយ្យ។

ស៊ីរី៖ សកម្មជន​ស៊ីរី​និយាយ​ថា ការ​បាញ់​ទម្លាក់​គ្រាប់ផ្លោង​ដ៏​ធ្ងន់ធ្ងរ បាន​ចាប់​ផ្ដើម​ឡើង​វិញ​មក​លើ​ប្រជុំ​តំបន់​បះបោរ​នៃ​ក្រុង​ហូម (Homs) មូយ​ថ្ងៃ​ក្រោយ​ពី​ជន​ស៊ីវិល​ជិត​១០០​នាក់​នៅ​ទូទាំង​ប្រទេស​ស្លាប់ ក្នុង​ការ​វាយ​បង្រ្កាប​មក​លើ​ការ​បះបោរ​មហាជន​ប្រឆាំង​នឹង​ប្រធានាធិបតី បាស្សា អាល់ អាសាដ (Bashar Al Assad)។

ស.រ.អ.៖ បេក្ខជន​ប្រធានាធិបតី លោក មីត រ៉ូមនី (Mitt Romney) សង្ឃឹម​ថា លោក​នឹង​ពង្រឹង​ភាព​នាំ​មុខ​គេ ក្នុង​ការ​តែងតាំង​របស់​គណបក្ស​សាធារណរដ្ឋ ដោយសារ​មាន​ការ​គំាទ្រ​ខ្លាំង​នៅ​ក្នុង​កិច្ច​ប្រជុំ​កូកិស (caucuses) នៅ​ថ្ងៃអង្គារ​ក្នុង​រដ្ឋ កូឡូរាដូ (Colorado) និង មិនីសូតា (Minnesota)។

ហ្វីលីពីន៖ ក្រុម​អ្នក​ជួយ​សង្រ្គោះ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន បាន​បន្ដ​កិច្ចការ​រុករក​មនុស្ស​បាត់​ខ្លួន​ជាង​១២​នាក់ ក្រោយ​ពី​មាន​ការ​រញ្ជួយដី ដែល​បណ្ដាល​ឲ្យ​បាក់ដី និង​រញ្ជួដី​បន្ដ​ដ៏ខ្លាំងធ្ងន់ធ្ងរ កាល​ពីថ្ងៃអង្គារ។

សិង្ហបុរី៖ ក្រុមហ៊ុន​អាកាសយាន្ដ សិង្ហបុរី និយាយ​កាល​ពី​ថ្ងៃអង្គារ​នេះ​ថា តំបន់​អូស្ត្រាលី​ហៅ អូស្ត្រាលី ហ្គោល ខូស (Australia Gold Coast) ជា​ទិសដៅ​ទី​ពីរ​នៃ​ផ្លូវ​ទៅ​កាន់​តំបន់​នោះ។

ស.រ.អ.៖ អ្នកបើកបរ​តាក់ស៊ី​ដើម​កំណើត​បាគីស្ថាន នៅ​ក្នុង​ទីក្រុង ឆីកាហ្គោ (Chicago) បាន​សារភាព​កំហុស ថា​បាន​បញ្ជូន​ថវិកា​ជួយ​បណ្ដាញ​ភេរវកម្ម អាលកៃដា (al-Qaeda) រ៉ាចា ឡារៀប ខាន (Raja Lahraib Khan)។

អេហ្ស៊ីប៖ មេដឹកនាំ​យោធា​ប្រទេស​អេហ្ស៊ីប បាន​ពន្លឿន​កិច្ចការ​រៀបចំ​ការ​បោះឆ្នោតជ្រើសតាំងប្រធានាធិបតី ក្រោយ​ពី​មាន​ការ​តវ៉ា​ទាមទារ​ឲ្យ​ពន្លឿន​ការ​ផ្ទេរអំណាចពី​យោធា​ឲ្យ​ទៅ​មេដឹកនាំ​ស៊ីវិល។

XS
SM
MD
LG