ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សិស្សម្នាក់ស្លាប់និង​បួន​នាក់​របួស់​នៅ​វិទ្យាល័យ​នៅ​អាមេរិក


មាតាបិតា​សិស្ស​វិទ្យាល័យ Chardon ដើរកាត់​សាលារៀននេះ នៅរដ្ឋ​អូហាយ៉ូ ថ្ងៃទី២៧ កុម្ភៈ ២០១២។ សាលា​បាន​ឲ្យ​ឪពុកម្តាយ​ពួក​គេមកទទួល​យក​បន្ទាប់ពី​សិស្ស​ម្នាក់​កាន់​កាំភ្លើង​បាញ់​នៅជិត​កន្លែងញ៉ាំអាហារ​ក្នុង​វិទ្យាល័យ នៅ​ព្រឹកថ្ងៃច័ន្ទ ដែល​បង្កឲ្យ​សិស្ស​បួននាក់​រងរ
មាតាបិតា​សិស្ស​វិទ្យាល័យ Chardon ដើរកាត់​សាលារៀននេះ នៅរដ្ឋ​អូហាយ៉ូ ថ្ងៃទី២៧ កុម្ភៈ ២០១២។ សាលា​បាន​ឲ្យ​ឪពុកម្តាយ​ពួក​គេមកទទួល​យក​បន្ទាប់ពី​សិស្ស​ម្នាក់​កាន់​កាំភ្លើង​បាញ់​នៅជិត​កន្លែងញ៉ាំអាហារ​ក្នុង​វិទ្យាល័យ នៅ​ព្រឹកថ្ងៃច័ន្ទ ដែល​បង្កឲ្យ​សិស្ស​បួននាក់​រងរ

សហរដ្ឋ​អាមេរិកសិស្ស​ម្នាក់​ត្រូវ​បាន​ជន​ប្រដាប់​អាវុធម្នាក់ ដែល​ជា​សិស្ស​ដូច​គ្នា​ ​បាញ់​សម្លាប់​ ​ហើយ​៤​នាក់​ទៀត​បាន​រង​របួស។ ប៉ូលីស​ក្នុង​សង្កាត់​និយាយ​ថា​ ការ​បាញ់​ប្រហារ​បាន​កើត​មាន​ឡើងនៅ​កន្លែង​លក់​ម្ហូប​អាហារ​នៅ​សាលារៀន​ មុនពេល​ដែល​បើក​ថ្នាក់​រៀននៅ​វិទ្យាល័យ​ឆាដុន​ Chardon ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៥០​គីឡូម៉ែត្រ​ខាង​កើត​ទីក្រុង​ក្លេវឹលេន Cleveland។ អនុប្រធាន​ប៉ូលីស​និយាយ​ថា ជន​សង្ស័យ​នោះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំឃាំង​។

បណ្តា​សិស្ស​ដែល​ត្រូវ​របួស​នោះ​បាន​ត្រូវ​គេដឹក​ទៅ​កាន់​មន្ទីរពេទ្យ​២​កន្លែង​ តែ​សិស្ស​ម្នាក់​ក្រោយ​មក​បាន​ស្លាប់​។ គេ​មិន​មាន​ព័ត៌មាន​អំពី​ស្ថានភាព​របស់​សិស្ស​៤​នាក់ទៀត​ទេ។

លោកប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា រាក់ទាក់​ជាមួយ​នឹង​កុមារ​មក​ពីមត្តេយ្យ Medina នៅ Medina នៅ​វ៉ាស៊ីនតោន ថ្ងៃទី១៧ កុម្ភៈ ២០១២។
លោកប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា រាក់ទាក់​ជាមួយ​នឹង​កុមារ​មក​ពីមត្តេយ្យ Medina នៅ Medina នៅ​វ៉ាស៊ីនតោន ថ្ងៃទី១៧ កុម្ភៈ ២០១២។

សហរដ្ឋអាមេរិកលោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកបារ៉ាក់​ អូបាម៉ា​ កំពុង​ជំរុញ​ឲ្យ​រដ្ឋ​នានា​ធ្វើ​ការ​វិនិយោគទុនកាន់​តែ​ច្រើន​ឡើង​ថែមទៀតនៅ​ក្នុង​វិស័យ​អប់រំ ដោយលោក​មាន​ប្រសាសន៍​ថា​វាជា​គន្លឹះ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​អាមេរិក​ប្រកួត​ប្រជែង​នៅ​ក្នុង​ពិភព​លោក។ នៅ​ឯ​សេតវិមាន​កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​អូបាម៉ា​ និយាយ​ថា ​ការ​សិក្សា​អប់រំ​ជា​កត្តា​ដែល​នាំអោយ​មាន​ឥទ្ធិពល​លើ​សេដ្ឋកិច្ច​ជាងគេ។​ លោក​ប្រធានាធិបតី​ បាន​ថ្លែង​ដូច្នេះ​ទៅ​កាន់​អភិបាល​រដ្ឋដែល​បាន​ជួប​ប្រជុំ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោនWashington។

លោកប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​នានា​ដែល​មាន​កម្លាំង​ពលកម្ម​ដែល​ទទួល​បាន​ការ​សិក្សា​បាន​ល្អ​ប្រសើរ នឹង​ប្រជែង​ឈ្នះ​សហរដ្ឋ​អាមេរិក​។

ឥណ្ឌូនេស៊ីតុលាការ​កំពូលប្រទេស​ឥណ្ឌូណេស៊ី​ បាន​ធ្វើ​ឲ្យ​ដូច​ដើម​នូវ​ដីកា​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១៥​ឆ្នាំ​ដល់​បព្វជិត​ជ្រុល​និយម​អ៊ីស្លាមដែលបាន​ជាប់​ទាក់​ទិននិង​ការ​បំផ្ទុះ​គ្រាប់​បែកនៅ​លើ​កោះបាលីដ៏​ប្រល័យ​ក្នុង​ឆ្នាំ​២០០២ ​ហើយ​បាន​កាត់​ឲ្យ​ជាប់​ទោស​ពី​ការ​បង្កើត​ជំរុំ​ហ្វឹក​ហ្វឺនភេរវកម្ម​នៅ​ក្នុង​ប្រ​ទេស​ភាគ​ខាង​លិច។

កូរ៉េ​ខាង​ត្បូង៖ និង​សហរដ្ឋ​អាមេរិក​បាន​ចាប់​ផ្តើមសមយុទ្ធ​យោធា​រួម​ប្រចាំ​ឆ្នាំ​របស់​ខ្លួនកាល​ពី​ថ្ងៃ​ច័ន្ទ​ ទោះបីមាន​ការ​គម្រាម​កំហែង​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​កាល​ពី​សប្តាហ៍​មុន​ថាខ្លួន​នឹង​ចាប់​ផ្តើមសង្គ្រាម បើ​ទឹក​ដី​របស់​ខ្លួន​ត្រូវ​បាន​គេ​រំលោភនោះ។

អាហ្វហ្គានីស្ថាន៖ មន្រ្តី​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក កំពុង​ផ្តោត​លើ​ការ​បន្តកិច្ច​ប្រតិបត្តិ​ការ​រួមគ្នា​ជាមួយកង​កម្លាំងសន្តិសុខ​អាហ្វហ្គានីស្ថាន ​ទោះបី​មាន​ការ​ប្រឆាំង​តវ៉ា​និង​ការ​វាយ​ប្រហារ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៅ​លើ​កងទ័ព​បរទេសដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ជិត​៤០​នាក់​ស្លាប់​ក្នុង​នោះ​មាន​ជន​ជាតិ​អាមេរិកាំង​៤​នាក់​ផង​ដែរ​។​

ស៊ីរី៖ ពួក​សកម្មជន​និយាយ​ថា​កងទ័ព​ស៊ីរី​បាន​សម្លាប់​មនុស្ស​១០​នាក់​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​ម៉ិញ នៅពេល​ដែល​រដ្ឋាភិបាល​បាន​ប្រកាសថា​ពួក​អ្នក​បោះឆ្នោត​ស៊ីរីបាន​បោះឆ្នោត​ដ៏​ច្រើន​លើស​លុប​គាំ​ទ្រ​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​មេដឹកនាំ​ស៊ីរី​ចាត់​ទុក​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅកាន់​ប្រជាធិបតេយ្យ​ភាវូបនីយកម្ម។

ភូមា៖ និយាយថាខ្លួន​បាន​ចុះ​ហត្ថលេខាលើ​កិច្ច​ព្រម​ព្រៀង​បឋម​ជាមួយ​ជនជាតិ​ភាគ​តិច​បំបែក​រដ្ឋ​មន​ នៅ​ក្នុង​តំបន់​ភាគ​អាគ្នេយ៍​នៃប្រទេស​ ដែល​ជា​កិច្ច​ព្រម​ព្រៀង​ថ្មី​បំផុត​ក្នុង​គោល​បំណងបញ្ចប់​ជម្លោះ​ខាង​ជន​ជាតិ​ភាគ​តិចអស់​រាប់​ទសវត្សរ៍​មក​ហើយនៅ​ក្នុង​ប្រទេស​នោះ។

កាសែតរបស់​រដ្ឋាភិបាល​ឈ្មោះ New Light of Myanmar បាន​ហៅ​កិច្ច​ព្រម​ព្រៀងនៅ​ថ្ងៃ​ច័ន្ទ​នោះថា​ជា​ជោគជ័យ​ដែល​មាន​គោល​បំណងបើក​ការ​ពិភាក្សា​ខាង​នយោបាយ​លើ​បញ្ហា​នានារួម​មាន​ការ​សិក្សា​អប់រំ ការ​ថែទាំ​សុខភាព​ហើយ​នឹង​ការ​ដោះលែង​អ្នក​ទោស​នយោបាយ។

XS
SM
MD
LG