ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភូមា​ប្រហែល​អនុញ្ញាតិ​ក្រុម​អ្នកសង្កេតការណ៍​​ក្នុង​​​ការ​បោះ​ឆ្នោត​​ជាតិ​​ខាង​​មុខ


អគ្គលេខាធិការ​សមាគម​​ ASEAN លោក​ Surin Pitsuwan ដែល​កំពុង​បំពេញ​ទស្សនៈ​កិច្ច​ប្រទេស​ភូមា​ បាន​សន្យា​ថា​ ASEAN ​នឹង​បញ្ជូន​អ្នក​សង្កេតការណ៍​​​បោះឆ្នោត​ទៅ​ប្រទេស​ភូមា។​
អគ្គលេខាធិការ​សមាគម​​ ASEAN លោក​ Surin Pitsuwan ដែល​កំពុង​បំពេញ​ទស្សនៈ​កិច្ច​ប្រទេស​ភូមា​ បាន​សន្យា​ថា​ ASEAN ​នឹង​បញ្ជូន​អ្នក​សង្កេតការណ៍​​​បោះឆ្នោត​ទៅ​ប្រទេស​ភូមា។​

ក្រុម​ប្រទេស​នៃ​សមាគម​អាស៊ាន​និយាយ​ថា ខ្លួន​បាន​ទទួល​ពាក្យ​សន្យា​ពី​មន្ដ្រី​ភូមា​ថា​នឹង​ពិចារណា អនុញាត​ឲ្យ​បញ្ជូន​ក្រុម​អ្នក​សង្កេតការណ៍​ទៅ​កាន់​ប្រទេស​ភូមា ដើម្បី​ពិនិត្យ​មើល​ការ​បោះឆ្នោត​ជាតិ នា​ពេល​ខាង​មុខ​នេះ។

សមាគម​អាស៊ាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​ថា ប្រធានាធិបតី​ភូមា​លោក​ ថេន​ សេន បានសន្យា​ដូច្នេះ នៅ​ក្នុង​កិច្ចប្រជុំ​មូយ​ក្នុង​រដ្ឋធានី​រដ្ឋបាល​ណៃពិដោ​ (Naypyitaw) ​ជាមួយ​ប្រតិភូ​អាស៊ាន​ដឹកនាំ​ដោយ​អគ្គ​លេ​ខា​ធិការ​បណ្ឌិត​ សុរិន​ ពិតស៊ូវ៉ាន់​ (Surin Pitsuwan)។

អាស៊ាន​និយាយ​ថា ​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​រូប​បាន​យល់ព្រម​ថា វិធានការ​ដូច្នេះ​នឹង​លើក​ទឹកចិត្ដ​អន្ដរជាតិ ដោយ​ថា​ភូមា​បាន​ធ្វើ​ការកែ​ទម្រង់​បែប​ប្រជាធិបតេយ្យ។

អាស៊ាន​និយាយថា ប្រធានាធិបតី​ថ្លែង​ប្រាប់​ប្រតិភូ​ថា ភូមា​ផ្ដល់​អាទិភាព​ខ្ពស់ដល់​ការបង្កើត​ការងារ​ឲ្យ​បាន​ច្រើន​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​ពួកគេ​ត្រឡប់​ពី​ប្រទេស​ថៃ និង​ម៉ាឡេស៊ី​វិញ។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ផ្សេង​ៗ​ទៀត៖

ក្រិក៖ ក្រុម​មន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ប្រើ​ប្រាក់​អឺរ៉ូ បាន​យល់ព្រម​លើ​ថវិកា​សង្រ្គោះ១៧១ពាន់​លាន​ដុល្លារ​ ទៅ​ឲ្យ​ប្រទេស​ក្រិក​ ក្រោយ​ពី​មាន​ការ​ជជែក​ដេញដោលគ្នា​ជាង​១៣ម៉ោង​នៅក្នុងទីក្រុង​ព្រុចសែល (Brussels)។

ស៊ីរី៖ សកម្មជន​ការពារ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ស៊ីរី​និយាយ​ថា កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​១២​នាក់ ដោយ​បាញ់​គ្រាប់​ផ្លោង​មក​លើ​តំបន់​បះបោរ​នៃ​ទី​ក្រុង​ហូម។

ស.រ.អ.៖ ស.រ.អ. កំពុង​ធ្វើ​ការចចារ​ជាមួយ​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន ​ដែល​ទិញ​ប្រេង​ពី​ប្រទេស​អ៊ីរ៉ង់ រួម​មាន​ក្រមហ៊ុន​ពី​ប្រទេស​កូរ៉េ​ខាងត្បូង និង​ជប៉ុន។ ការចចារ​នេះ​ស្តី​ពី​ការ​កាត់បន្ថយ​ការ​ទិញ​ប្រេង​ពី​អ៊ីរ៉ង ដែល​ជា​ផ្នែក​មូយ​នៃ​ការ​ដាក់​ទណ្ឌកម្ម ​មក​លើ​ធនាគារ​កណ្ដាល​ក្នុង​ក្រុង​តេហេរ៉ង់។

ហុងកុង៖ រដ្ឋាភិបាល​ហុងកុង​បាន​ឡើង​ប្តឹងឧទ្ធរ មិន​យល់ព្រម​ជាមួយ​សេចក្ដី​សម្រេច​តុលាការ ដែល​អនុញ្ញាតិ​ឲ្យ​អ្នក​បំរើ​បរទេស​អាច​មាន​សិទ្ធិ​រស់នៅ​ជា​អាចិន្ដ្រៃយ​ក្នុង​ដែនដី​ហុងកុង។

ចិន៖ បើ​យោង​តាម​ទីភ្នាក់ងារ​សារពត៌មាន​បារាំង AFP រដ្ឋាភិបាល​ប៉េកាំង​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ក្រុម​ជនជាតិ​កូរ៉េ​ខាងជើងដែល​ត្រូវ​ចាប់​ឃុំ​នៅ​ក្នុង​ប្រទេស​ចិន ប្រ​ឈម​មុខ​នឹង​ការ​បញ្ជូន​ខ្លួន​ទៅ​វិញ ដោយសារ​ពួកគេ​ត្រូវ​បាន​ចាត់​ទុក​ជា​ជន​អន្ដោប្រវេសន្ដ​សេដ្ឋកិច្ច​ខុសច្បាប់ ​មិនមែន​ជា​ជន​ភៀសខ្លួន​សម​នឹង​ទទួល​ការ​ការពារ​ឡើយ។

ថៃ៖ សកម្មជន​ថៃ​ល្បី​ឈ្មោះ​១០​នាក់​នឹង​ចូល​ទៅ​ឲ្យ​តុលាការ​កាត់ក្ដី នៅ​ក្នុង​រាជធានី​បាងកក ​នៅ​ថ្ងៃ​អង្គារ​នេះ​ តាម​បទ​ធ្វើ​បាតុកម្ម​នៅ​រដ្ឋសភា​ឆ្នាំ​២០០៧ ប្រឆំាង​នឹង​វិធានការ​របស់​និតិបញ្ញត្តិ​តែងតាំង​ឡើង​ដោយ​ក្រុមយោធា។

បារាំង៖ លោក ដូមីនិក ស្រ្តាស់ ខាន (Dominique Strauss Kahn) អតីត​នាយក​ IMF បានត្រូវ​អាជ្ញាធរ​បារាំង​ចាប់ខ្លួន តាម​ការ​ចោទប្រកាន់​ពី​បទ​បនស្រី​ពេស្យា។

សូម៉ាលី៖ អង្កការ​ការពារ​សិទ្ធិ​មនុស្ស​អន្ដរជាតិ​និយាយ​ថា ជនសកម្មប្រយុទ្ធ​នៅ​ប្រទេស​សូម៉ាលី និង​រដ្ឋាភិបាល​អន្ដរកាល​បាន​បរាជ័យ​ក្នុងការ​ការពារ​កុមារ ពី​ការ​ប្រយុទ្ធ​គ្នា​រវាង​ភាគី​ទាំងពីរ។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG