ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ១៤ មករា


Secretary of State Hillary Rodham Clinton, answers a question about Syria, Wednesday, Jan. 11, 2012, at the State Department in Washington, after a meeting with Qatar Prime Minister and Minister of Foreign Affairs Sheikh Hamad Bin Jassim Bin Jabr Al-Thani
Secretary of State Hillary Rodham Clinton, answers a question about Syria, Wednesday, Jan. 11, 2012, at the State Department in Washington, after a meeting with Qatar Prime Minister and Minister of Foreign Affairs Sheikh Hamad Bin Jassim Bin Jabr Al-Thani

ភូមា៖ លោកស្រី​ហ៊ីលឡារី គ្លីន​តុន បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា​ សហរដ្ឋ​អាមេរិក​នឹង​ចាប់​ផ្តើម​ដំណើរ​ការផ្លាស់​ប្តូរ​ឯក​អគ្គ​រដ្ឋទូតជាមួយ​ភូមា។ ការ​សម្រេច​ចិត្ត​នេះជា​ការ​ឆើ្លយ​តប​មួយ​ទៅ​នឹង​ការ​ដោះ​លែងពួកអ្នក​ទោស​នយោបាយ​៦៥១នាក់​ក្នុង​ប្រទេស​ភូមា​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​មាន​ការ​ជឿជាក់​ជា​វិជ្ជាមាន​ថា​នេះ​គឺ​ជា​ជំហាន​សំខាន់​មួយ​ឆ្ពោះ​ទៅ​កាន់​ការ​ធ្វើ​កំណែ​ទម្រង់​ខាង​នយោបាយ។

អ៊ឺរ៉ុប៖ ស្តង់ដានិង​ផូរ (Standard and Poor's) ដែល​ជា​ក្រុម​ហ៊ុនឲ្យ​ពិន្ទុឥណទាន​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ឲ្យ​ពិន្ទុ​ឥណទាន​ដ៏​សំខាន់​៣របស់​ពិភពលោក​ បាន​ជូន​ព័ត៌មានដល់​មេដឹកនាំ​អឺរ៉ុបថា​ខ្លួន​បាន​សម្រេច​ចិត្ត​បញ្ចុះ​ពិន្ទុ​ឥណទាន​បារាំង​មក​ត្រឹម​ AA + ជំនួស​ឲ្យ​ពិន្ទុ​ឥណទាន​A បី​ដង​ ដែល​អាច​ធ្វើ​ឲ្យ​តម្លៃការ​ប្រាក់​របស់​បារាំង​ ​នឹង​ឡើង​ថ្លៃហើយនិង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច។

អ៊ីរ៉ង់៖ លោក​នាយក​រដ្ឋ​មន្រ្តី​អង់គ្លេស​ ដេវីត ខាមេរ៉ូន ​បាន​ចូល​រួម​ជាមួយ​សហរដ្ឋ​អាមេរិកនៅ​ក្នុង​ការ​ព្រមានប្រទេស​អ៊ីរ៉ង់​ចំពោះ​ការ​បិទច្រក​សមុទ្រ​ ហូមូស (Hormuz)។​ក្នុង​អំឡុង​នៃ​ដំណើ​រទស្សនៈ​កិច្ច​មួយទៅ​កាន់អារ៉ាប់​ប៊ី​សាអូ​ឌីតកាល​ពី​ថ្ងៃ​សុក្រ​ នាយក​រដ្ឋ​មន្រ្តី​ខាមេរ៉ូនបាន​មាន​ប្រសាសន៍​ថាពិភព​លោក​ទាំង​មូល​នឹង​ចាត់​វិធានការណ៍​ ប្រសិន​បើ​អ៊ីរ៉ង់​បិទ​ផ្លូវ​ទឹក​ដែល​ជាផ្លូវ​នាំ​ប្រេង​ចេញ​ដ៏​សំខាន់សម្រាប់​ប្រទេស​ផលិត​ប្រេង​ដ៏​សំខាន់​ៗរបស់​ឈូង​សមុទ្រ​ពែក្ស​នោះ។

សហរដ្ឋអាមេរិក៖ ប្រាប់​ឲ្យ​ដឹង​ថា​ឱនភាពពាណិជ្ជ​កម្ម​របស់​ខ្លួន​បាន​រីក​កាន់​តែ​ធំកាល​ពី​ខែ​វិច្ឆិកា​គឺ​ជាលើក​ទី​មួយ​ក្នុង​រយៈពេល​៥​ខែ។

សហរដ្ឋអាមេរិក៖ នាវា​ដឹក​ប្រេង​របស់​រុស្ស៊ី​រ៉េនដាបាន​ទៅ​ដល់​ទីក្រុង​ដែល​កប់​ក្នុង​ទឹកក​ក​នៅ​ក្នុង​រដ្ឋ​អាឡា​ស្កា​របស់​សហរដ្ឋ​អាមេរិកដើម្បី​ផ្គត់​ផ្គង់ប្រង​ឥន្ធនៈ​ក្នុងពេលអាសន្ន ហើយ​ប្រេង​ឥន្ធនៈ​ទំាង​នោះ​នឹង​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​ទីក្រុង​នោះនៅ​ព្រឹក​ថ្ងៃ​សៅរ​នេះ។ នេះ​ជា​ករណី​ពិសេស ដែល​កប៉ាល់​បរទេសអាច​ចូល​រួម​ក្នុង​បេសកម្ម​ផ្គត់ផ្គង់​ប្រេង​បែប​នេះ។

សហរដ្ឋអាមេរិក៖ ពួក​មន្រ្តី​យោធា​សហរដ្ឋ​អាមេរិក​និយាយ​ថា​ ពួកគេ​បាន​កំណត់​អត្តសញ្ញាណទាហាន​ម៉ារីន​៤​នាក់ដែល​បាន​ឃើញ​នៅ​ក្នុង​កាសែត​វីដេអូ​ដែល​បាន​នោម​ដាក់​សាកសពពួក​អ្នក​ប្រយុទ្ធ​តាលីបាន​អាហ្គាហ្វនីស្ថាន។ ទាហាន​ទាំង​៤​នាក់​នោះ​ជាសមាជិកនៃ​កងវរសេនា​តូចដែល​មាន​ទាហាន​ប្រុស​ចំនួន​១​ពាន់​នាក់​មកពី​បន្ទាយ​ ឡឺ ជេណូ (Le Jeune) ក្នុង​រដ្ឋ​ ការ៉ូឡីណា ខាងជើង (North Carolina) ​ភាគ​អាគ្នេយ៍​សហរដ្ឋ​អាមេរិក​។

ស៊ីរី៖ លោក​ ណាបីល អ៊ីលារ៉ាប៊ី ប្រធាន​សម្ព័ន្ធ​អារ៉ាប់បាន​ព្រមាន​កាល​ពី​ថ្ងៃ​សុក្រ​ថា ស៊ីរី​ប្រហែល​កំពុង​ឆ្ពោះ​ទៅ​កាន់​សង្គ្រាម​ស៊ីវិល នៅពេល​ដែលជន​ជាតិ​ស៊ី​រី​រាប់​ម៉ឺននាក់​ បាន​ធ្វើ​បាតុ​កម្មនៅ​តាម​ផ្លូវ​នានាដើម្បី​គាំទ្រក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​ឫ​កងទ័ព​ស៊ីរី​សេរី។

ប៉ាគីស្ថាន៖ លោក​ យូសូវ រ៉ាហ្សា គីឡានី នាយក​រដ្ឋ​មន្រ្តី​ប៉ាគីស្ថាន​ បាន​ប្រាប់​សមាជិក​សភា​ថា​ពួកគេ​ ត្រូវ​តែ​ជ្រើសរើស​រវាង​លទ្ធិ​ប្រជា​ធិបតេយ្យឬ​លទ្ធិ​ផ្តាច់​ការ​ នៅពេល​ដែល​មាន​ការ​តាន​តឹងកាន់​តែ​កើនឡើងរវាង​រដ្ឋាភិបាល​ស៊ីវិល​និង​ពួក​យោធា។ នៅ​ពេល​ដែល​លោក​ទាម​ទារ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ត្រូវ​តែ​រស់​ ដោយ​មិនគិត​ពីលទ្ធផលនៃ​ការ​ស៊ើប​អង្កេត​ដែល​ពាក់​ព័ន្ធនឹង​អនុសារណៈ ការ​ជជែក​ដេញ​ដោល​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ច័ន្ទ​ខាង​មុខ​នេះ។

សហរដ្ឋអាមេរិក៖ ​ក្នុង​សន្ទរកថាកាល​ពី​ថ្ងៃ​សុក្រ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ កំពុង​ស្នើ​សុំ​ការ​អនុញ្ញាតិ​ពី​សភា​ដើម្បី​ធ្វើ​ការ​បញ្ចូល​គ្នា​នូវ​ទីភ្នាក់ងារ​ពាណិជ្ជកម្ម​បរទេសនិងទីភ្នាក់​ងារពាណិជ្ជកម្ម ដើម្បី​ពន្លឿន​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​ជាមួយពាណិជ្ជករ​និង​អ្នក​ប្រើ​ប្រាស់​ទំនិញ។

XS
SM
MD
LG