ភូមា៖ នៅថ្ងៃសុក្រនេះ អាជ្ញាធរនៃប្រទេសភូមាបានដោះលែងពួកអ្នកទោសនយោ បាយសំខាន់ៗមួយចំនួន ដែលជាអ្វីដែលមនុស្សជាច្រើននិយាយថាអាចជាការដោះលែងអ្នកទោសដ៏សំខាន់បំផុតរបស់ប្រទេសនេះ ក្នុងកំឡុងពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ ពួកអ្នកកាសែត ពួកមេដឹកនាំសាសនា និងអតីតនាយករដ្ឋមន្ត្រីម្នាក់គឺឋិតនៅក្នុងចំណោមពួកអ្នកទោសចំនួន៦៥១នាក់ដែលបានអនុញ្ញាតឱ្យចាកចេញពីពន្ធនាគារជាបណ្តើរៗហើយនៅទូទាំងប្រទេសភូមានៅថ្ងៃសុក្រនេះ។
ស.រ.អា៖ ស.រ.អា.បានថ្កោលទោសវីដេអូមួយដែលហាក់ដូចជាបង្ហាញពីពួកទាហានជើងទឹកស.រ.អា.បាននោមទៅលើសាកសពនៃពួកយុទ្ធជនតាលីបង់ជាច្រើននាក់។ កាលពីថ្ងៃព្រហស្បតិ៍នេះ លោក លេអុន ផានេត្តា(Leon Panetta)រដ្ឋមន្ត្រីការពារប្រ ទេសស.រ.អា.បានមានប្រសាសន៍ថាវីដេអូនេះជា"ការគួរឱ្យសោកស្តាយមែនទែន"។ លោកបានសន្យាថាពួកជនដែលបានប្រព្រឹត្តអំពើនេះនឹងត្រូវបានឱ្យទទួលខុសត្រូវយ៉ាងពេញលេញ។
ជប៉ុន៖ នៅថ្ងៃសុក្រនេះ លោករដ្ឋមន្ត្រីការបរទេសជប៉ុនបាននិយាយថារដ្ឋាភិបាលក្រុងតូក្យូមិនទាន់បានសម្រេចចិត្តនៅទ្បើយទេ ថាតើនឹងកាត់បន្ថយការនាំចូលប្រេងពីប្រទេសអ៊ីរ៉ង់ដើម្បីគាំទ្រដល់ការដាក់ទណ្ឌកម្មរបស់ស.រ.អា.ប្រឆាំងនឹងកម្មវិធីអាវុធបរមាណូរបស់ប្រទេសអ៊ីរ៉ង់ឬយ៉ាងណានោះទេ។
ស.រ.អា៖ កាសែត ឌឹ នូវយក ថាម (The New York Times) បានដកស្រង់ពាក្យសំដីពួកមន្ត្រីស.រ.អា.ដែលមិនត្រូវបានបញ្ចេញឈ្មោះ ដែលបាននិយាយថារដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន (Washington) បានបញ្ជូនសារមួយទៅឱ្យលោក អាយ៉ាតូឡា ខាមេណី (Ayatollah Khamenei) មេដឹកនាំជាន់ខ្ពស់នៃប្រទេសអ៊ីរ៉ង់ ថាការបិទច្រកសមុទ្រ ហូមុស្ស (Hormuz) ជាការបង្ករឿងដែលនាំឱ្យមានការតបតមួយពីស.រ.អា.។