ចិន៖ តួលេខពាណិជ្ជកម្មថ្មីដែលបានចេញផ្សាយដោយរដ្ឋាភិបាលចិនបង្ហាញថាការរីកលូតលាស់សេដ្ឋកិច្ចក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំទី២របស់ពិភពលោកនេះ កំពុងបង្អន់ល្បឿន។
ឥណ្ឌូណេស៊ី៖ ការរំជួយផែនដីដ៏ខ្លាំងមួយបានកើតមានឡើងនៅផ្ទៃទឹកនៃឆ្នេរសមុទ្រភាគខាងលិចកោះស៊ូម៉ាត្រារបស់ឥណ្ឌូណេស៊ី។ ការសិក្សាភូគព្ភសាស្រ្តសហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងថាការរញ្ជួយផែនដីដែលមានកម្លាំង7,3 បានវាយប្រហារកាលនៅថ្ងៃអង្គារនៅជម្រៅដី២៩គីឡូម៉ែត្រ ដែលនៅចម្ងាយ៤២៣គីឡូម៉ែត្រ នៅខេត្តបានដា អាឆេនៃកោះស៊ូម៉ាត្រា។
ភូមា៖ លោកស្រីអោង សានស៊ូជី មេដឹកនាំប្រឆាំងប្រទេសភូមា បានបញ្ជាក់ថាលោកស្រី នឹងឈរឈ្មោះបោះឆ្នោតសភាពិសេសនៅក្នុងការបោះឆ្នោតមួយដែលគេរំពឹងនឹងធ្វើនៅខែមេសាខាងមុខ។
ឥណ្ឌា ៖ ឥណ្ឌានិងអ៊ីស្រាអែលបានសន្យាធ្វើកិច្ចសហប្រតិបត្តិការកាន់តែធំឡើងនៅក្នុងពាណិជ្ជកម្មនិងការប្រយុទ្ធប្រឆាំងភេរវកម្ម។
សហរដ្ឋអាមេរិក៖ ពួកបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋកំពុងបង្កើនការដាក់សម្ពាធលើអតីតអភិបាលរដ្ឋម៉ាសាឈូសេត គឺលោកមិត រមនី ដែលជាបេក្ខជននាំមុខគេក្នុងការបោះឆ្នោតនៅរដ្ឋញូវហាំស្ហៀរ។
អ៊ីរ៉ង់៖ រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកធីម៉ូធី ហ្កាយធ័របានអញ្ជើញទៅដល់ទីក្រុងហើយដើម្បីពិភាក្សាដែលមានគោលបំណងជំរុញឲ្យពួកមន្រ្តីចិនគាំទ្រការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់។
អ៊ីតាលី ៖ ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុដ៏សំខាន់មួយប្រាប់ឲ្យដឹងថាអ៊ីតាលី ប្រឈមមុខនឹងការកាត់ពិន្ទុឥណទាននៅពេលឆាប់ៗខាងមុខនេះ តែក្រុមហ៊ុននោះ មិនមានផែនការបញ្ចុះពិន្ទុឥណទានកំពូលរបស់បារាំងទេ។
ស៊ីរី៖ ប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ បានសន្យាបង្ក្រាបលើពួកភេរវជនដោយប្រើកណ្តាប់ដៃ ហើយកំពុងស្តីបន្ទោសការឃុបឃិតរបស់បរទេសចំពោះការងើបបះបោរប្រឆាំងរដ្ឋាភិបាលរយៈពេល១០ខែនៅក្នុងប្រទេសរបស់លោក។
ប៉ាគីស្ថាន៖ ពួកមន្រ្តីប៉ាគីស្ថាន និយាយថាការផ្ទុះគ្រាប់មួយគ្រាប់នៅជិតព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថានបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏៣៥នាក់និងធ្វើឲ្យមនុស្ស៦០នាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារដ៏ប្រល័យបំផុតមួយនៅក្នុងតំបន់ពាយ័ព្យអស់រយៈពេលប៉ុន្មានខែមកនេះ។