ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ១០ មករា យប់


​ប្រធានាធិបតី​ Bashar al-Assad ​នៃ​ប្រទេស​ស៊ីរី​ថ្លែង​នៅសកល​វិទ្យាល័យ​ដាម៉ាស​ នៅ​ថ្ងៃ​ទី​១០​ ខែ​មករា​ ឆ្នាំ​២០១២។
​ប្រធានាធិបតី​ Bashar al-Assad ​នៃ​ប្រទេស​ស៊ីរី​ថ្លែង​នៅសកល​វិទ្យាល័យ​ដាម៉ាស​ នៅ​ថ្ងៃ​ទី​១០​ ខែ​មករា​ ឆ្នាំ​២០១២។

ស៊ីរី៖ ប្រធានាធិបតី​ស៊ីរី​លោក បាសា អាល់អាសាដ (Bashar al-Assad) និយាយ​ថា​គ្មាន​ការ​បញ្ជា​ណា​មួយ​ឱ្យ​កង​កម្លាំង​សន្តិសុខ​រដ្ឋាភិបាល​បាញ់​ទៅ​លើ​ពួក​ជន​ស៊ីវិល​ទេ​ហើយ​លោក​បាន​បន្ទោស​លើ"អំពើ​ឃុបឃិត​ក្បត់​ជាមួយ​បរទេស"​មួយ​សម្រាប់​ការ​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​លោក​អស់​រយៈពេល​១០​ខែ​កន្លង​មក​នេះ។

ចិន៖ អ្នក​ការទូត​ចិន​ជាន់​ខ្ពស់​ម្នាក់​បាន​និយាយ​ថា​ប្រទេស​លោក​នឹង​មិន​ភ្ជាប់​កម្មវិធី​បរមាណូ​របស់​ប្រទេស​អ៊ីរ៉ង់​ជាមួយ​ពាណិជ្ជកម្ម​ទេ។ អត្ថាធិប្បាយ​ដោយ​លោក ឃុយ តៀនកៃ (Cui Tiankai) អនុរដ្ឋមន្ត្រី​ការបរទេស​ចិន​រូប​នេះ បាន​ធ្វើ​ទ្បើង​មុន​មួយ​ថ្ងៃ​នៃ​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​មួយ​ទៅ​រដ្ឋធានី​ប៉េកាំង​ដោយ​លោក ទីមូធី ហ្គេតនឺ (Timothy Geithner) រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ស.រ.អា. ដែល​ការណ៏​នេះ​គេ​រំពឹង​ថា​លោក​នឹង​ស្វះស្វែង​រក​ការ​គាំទ្រ​ដល់​ការ​ដាក់​ទ័ណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់ (Teheran)។

អ៊ីរ៉ង់៖ កាល​ពី​ថ្ងៃ​ចន្ទ​នេះ ប្រទេស​អ៊ីរ៉ង់​បាន​បញ្ជាក់​ថា​ខ្លួន​បាន​ចាប់​ផ្តើម​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម នៅ​ឯ​រោង​ចក្រ​ទី​ពីរ​របស់​ខ្លួន​ជា​កណ្លែង​ដែល​រូបធាតុ​នេះ​អាចត្រូវ​បាន​បង្កើន​គុណភាព​យ៉ាង​ឆាប់​រហ័ស​សម្រាប់​សក្តានុពល​ប្រើប្រាស់​នៅ​ក្នុង​គ្រាប់បែក​បរមាណូ​មួយ។

ស.រ.អា៖ ពួក​អ្នក​បោះឆ្នោត​ក្នុង​រដ្ឋ ញូវ ហេមស្សៀរ (New Hampshire) នា​ប៉ែក​ឦសាន​ស.រ.អា.​បាន​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារនេះ​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​នៃ​ការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.​ក្នុង​ឆ្នាំ​២០១២​នេះ។

XS
SM
MD
LG