ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ប្រជាធិបតេយ្យ​ភូមា​សង្ឃឹម​ថា​ជ័យជម្នះ​ការ​បោះឆ្នោត​នឹង​នាំ​មក​នូវ​សករាជ​ថ្មី


មេដឹកនាំ​​ក្រុម​ប្រឆាំង​នៅ​ភូមា លោកស្រី Aung San Suu Kyi បក់​ដៃ​ស្វាគមន៍​ទៅ​កាន់​ហ្វូង​អ្នក​គាំទ្រ​ នៅ​ខណៈ​ដែល​លោក​ស្រី​​ធ្វើ​ដំណើរ​ចាក​​ចេញ​ពី​ទី​ស្នាក់ការ​គណៈបក្ស​សម្ព័ន្ធជាតិ​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ (NLD) ក្នុង​ទី​ក្រុង​រង់ហ្គូន​កាល​ពី​ថ្ងៃ​ច័ន្ទ​ទ
មេដឹកនាំ​​ក្រុម​ប្រឆាំង​នៅ​ភូមា លោកស្រី Aung San Suu Kyi បក់​ដៃ​ស្វាគមន៍​ទៅ​កាន់​ហ្វូង​អ្នក​គាំទ្រ​ នៅ​ខណៈ​ដែល​លោក​ស្រី​​ធ្វើ​ដំណើរ​ចាក​​ចេញ​ពី​ទី​ស្នាក់ការ​គណៈបក្ស​សម្ព័ន្ធជាតិ​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ (NLD) ក្នុង​ទី​ក្រុង​រង់ហ្គូន​កាល​ពី​ថ្ងៃ​ច័ន្ទ​ទ

ជ័យលាភី​លទ្ធិ​ប្រជាធិបតេយ្យ​លោកស្រី​ អ៊ុងសាន ​ស៊ូជី Aung San Suu Kyi ​បាន​ប្រកាស​«សករាជ​ថ្មី»​មួយ​សម្រាប់​ប្រទេស​ភូមា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បន្ទាប់​ពី​គណបក្ស​របស់​លោកស្រី​បាន​ទទួល​ជ័​យ​ជម្នះ​យ៉ា​ង​លើសលប់​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​កាល​ពី​ថ្ងៃ​អាទិត្យ។

​ទោះ​បី​លទ្ធផល​ផ្លូវការ​អាច​ចំណាយ​ពេល​រាប់​សិប​ថ្ងៃ​ក៏​ដោយ​ គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​ប្រឆាំង​ និយាយ​ថា ​ខ្លួន​ឈ្នះ​បាន​អាសនៈ​យ៉ាង​ហោច​ណាស់​ក៏​៤៣​នៃ​អាសនៈ​សរុប​៤៤​ដែល​ខ្លួន​បាន​ប្រកួត​ប្រជែង​យក។ អាសនៈ​នេះ​រួម​ទាំង​អាសនៈ​៤​នៅ​ក្នុង​រដ្ឋធានី​រដ្ឋបាល​ណៃពិដោ (Naypyitaw) ដែល​ មាន​ប្រជាពលរដ្ឋ​ស្ទើរ​តែ​ទាំង​អស់​ជា​បុគ្គលិក​របស់​រដ្ឋាភិបាល​និង​បុគ្គលិក​យោធា។លោកស្រី​ Aung San Suu Kyi បាន​ប្រាប់​អ្នក​គាំទ្រ​នៅ​ខាង​ក្រៅ​ទី​ស្នាក់ការ​របស់​គណបក្ស​ NLD ​ក្នុង​ទីក្រុង​ Rangoon ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​លោកស្រី​សង្ឃឹម​ថាលទ្ធផលបោះឆ្នោត​នឹង​បង្ខំ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់ចំពោះ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​សាមញ្ញ។ លោកស្រី​ថ្លែង​ថា៖

«យើង​សង្ឃឹម​ថា​ នេះ​ជា​ការ​ចាប់​ផ្តើម​នៃ​សករាជ​ថ្មី​មួយ​ដែលនឹង​ផ្តោត​កាន់​តែ​ច្រើន​ឡើង​ទៅ​លើ​តួនាទីរបស់​ប្រជា​ពល​រដ្ឋនៅ​ក្នុង​កិច្ចការ​នយោបាយ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ប្រទេស»។

លោក​ស្រី​អង់សាន​ស៊ូជី​ជា​ចលករ​ការ​ផ្លាស់ប្តូរ​នយោបាយ​នៅ​ភូមា

ដំណើរ​ផ្លាស់ប្តូរ​រយៈពេល​១៨​ខែ​របស់​លោកស្រី​ Aung San Suu Kyi មេដឹកនាំ​និយម​លទ្ធិ​ប្រជាធិបតេយ្យ​នៃ​ប្រទេស​ភូមា​ពី​អ្ន​ក​ទោស​នយោបាយទៅ​កាន់​សមាជិក​សភា​ ជា​សញ្ញា​មួយ​ដែល​គេ​មើល​ឃើញ​ដ៏​ខ្លាំង​បំផុត​នៃ​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​មាតុភូមិ​របស់​លោកស្រី​ថា រដ្ឋាភិបាល​ស៊ីវិល​មាន​តែ​ឈ្មោះ​ស្វះស្វែង​រក​ការ​ជួសជុល​ចំណង​ទាក់​ទងជាមួយ​ប្រទេស​លោក​ខាង​លិច។

ជា​កូន​ស្រី​របស់​លោក​ Aung San ​វីរ​បុរស​ទាម​ទារ​ឯករាជ្យ​ដែល​បាន​ត្រូវ​ធ្វើ​ឃាត​ដោយ​គូ​ប្រកួត​ប្រជែង​ខាង​នយោបាយនៅ​ក្នុង​ឆ្នាំ​១៩៤៧​ លោក​ស្រី​ Aung San Suu Kyi ​ដែល​បាន​ទទួល​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​អក់ស្វដ (Oxford) ​បាន​ហក់​ចូល​ក្នុង​នយោបាយ​ប្រទេស​ភូមានៅ​ឆ្នាំ​១៩៨៨​ នៅ​ពេល​ដែល​លោក​ស្រី​វិល​ត្រឡប់​មក​ពី​ប្រទេស​អង់គ្លេស​វិញ។ ភ្លាមៗ​នោះ​ លោកស្រី​បាន​ក្លាយ​ជា​ឥស្សរៈជន​ដ៏​សំខាន់​មួយនៅ​ក្នុង​ចលនា​និយម​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​បាន​ចាប់​កំណើត​នៅ​ក្នុង​ប្រទេស​នោះ​ ដោយ​លោកស្រី​បាន​ធ្វើ​សន្ទរកថា​ទៅ​កាន់​មនុស្ស​ប្រមាណ​កន្លះ​លាន​នាក់​នៅ​ឯ​ការ​ជួប​ប្រជុំនយោបាយ​មួយនៅ​ក្នុង​ទីក្រុង​ Rangoon នៅ​ពេល​ដែលពួក​យោធា​បាន​ចាប់​ផ្តើម​បង្ក្រាប​លើ​ពួក​ប្រឆាំង។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖​

មន្ត្រីគ្រោះ​អាសន្ននិង​សង្គ្រោះ​បន្ទាន់​របស់​រុស្ស៊ីកំពុង​ពិនិត្យនៅ​កន្លែង​ធ្លាក់​យន្តហោះ​ ATR-72 ​នៅ​ក្រៅ​ក្រុង​ Tyumen តំបន់​ស៊ីបេរី​កាល​ពី​ថ្ងៃ​ទី​២​មេសា​នេះ។
មន្ត្រីគ្រោះ​អាសន្ននិង​សង្គ្រោះ​បន្ទាន់​របស់​រុស្ស៊ីកំពុង​ពិនិត្យនៅ​កន្លែង​ធ្លាក់​យន្តហោះ​ ATR-72 ​នៅ​ក្រៅ​ក្រុង​ Tyumen តំបន់​ស៊ីបេរី​កាល​ពី​ថ្ងៃ​ទី​២​មេសា​នេះ។

រុស្ស៊ី៖ ពួក​មន្រ្តី​គ្រោះ​អាសន្ន​រុស្ស៊ី​ និយាយ​ថា​ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៣១​នាក់​ដែរ​ បាន​ស្លាប់​នៅ​ពេល​ដែល​យន្តហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​បាន​ធ្លាក់​ហើយ​ផ្ទុះ​មាន​អណ្តាត​ភ្លើង​ភ្លាមៗ​បន្ទាប់​ពី​ចុះ​ក្នុង​តំបន់​ផលិត​ប្រេង​ស៊ីបេរី​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

ម៉ាលី៖ មេដឹកនាំ​នៃតំបន់​អាហ្រ្វិក​មាន​ផែនការ​ធ្វើ​ការ​ប្រជុំក្នុង​គ្រា​អាស័ន្ន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ស្តី​ពី​ស្ថានភាព​នយោបាយក្នុង​ប្រទេស​ម៉ាលី​ ដែល​មេដឹកនាំ​រដ្ឋ​ប្រហារ​យោ​ធា​បាន​សន្យា​ធ្វើ​ឲ្យ​មាន​ច្បាប់​ស៊ី​វិល​ឡើង​វិញ។

ប៉ាគីស្ថាន៖ ប្រធានាធិបតី​ Asif Ali Zardari នៃ​ប្រទេស​ប៉ាគីស្ថាន​នឹង​ធ្វើ​ដំណើរទៅ​កាន់​ប្រទេស​ឥណ្ឌា​នៅ​សប្តាហ៍​ក្រោយ ហើយ​លោក​នឹង​ជួប​នាយក​រដ្ឋ​មន្រ្តី ​Manmohan Singh ​នៃ​ប្រទេស​ឥណ្ឌា។

អាមេរិក​ខាង​ជើង៖ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ កំពុងរៀបចំ​សន្និសីទ​កំពូល​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​កាណាដា​និង​ម៉ិកស៊ិក​ក្នុង​រដ្ឋធានី​ វ៉ាស៊ីនតោន ​ដែល​ផ្តោត​លើ​ការ​រីក​លូតលាស់​សេដ្ឋកិច្ច​ សន្តិសុខ​ និង​ការ​ផ្លាស់ប្តូរ​អាកាសធាតុ។

កូរ៉េ​ខាង​ជើង៖ រូបភាព​ភាព​ថ្មី​នៃ​ទី​កន្លែង​បង្ហោះ​រ៉ុកកែត​កូរ៉េ​ខាង​ជើង​ ថត​ពី​តារាវិទ្យាសាស្រ្ដ​សិប្បនិមិ្មត​បង្ហាញ​ឲ្យ​ដឹង​អំពី​ការ​រៀប​ចំ​ដ៏​មមាញឹក​នៅ​លើ​ទីកន្លែង​បាញ់​បង្ហោះ​យាន​អវកាស​មួយ​ ដែល​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ យល់​ថា​ជា​លេស​សម្រាប់​លាក់បាំង​ការ​ធ្វើ​តេស្ត​បាញ់​បង្ហោះ​កំាជ្រួច​មីស៊ីល​រង្វង់​ឆ្ងាយ។

ប៉ាគីស្ថាន៖ តុលាការ​ប៉ាគីស្ថាន ​បាន​កាត់​ទោស​ស្រ្ដី​មេម៉ាយ ​បី​នាក់ ​ជា​អតីត​ប្រពន្ធ ​មេដឹកនាំ​អាល​កៃ​ដា ​អូសាមា​ បិន​ ឡា​ឌិន​ (Osama Bin Laden)​ និង​កូនស្រី​ពីរ​នាក់ តាម​បទ​ចូល​មក​រស់​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ដោយ​ខុស​ច្បាប់ ​ហើយ​បានដាក់ឲ្យ​ជាប់​ឃុំ ​៤៥​ថ្ងៃ។ តុលាការនោះ​ក៏​បញ្ជា​ឲ្យ​ពួកគេ​ចាកចេញពី​ប្រទេស​ប៉ាគីស្ថាន។

XS
SM
MD
LG