ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន ជប៉ុន និង​កូរ៉េខាងត្បូង​ព្រមាន​កូរ៉េខាងជើង​ឱ្យ​ឈប់​បង្ក​រឿង


នាយក​រដ្ឋ​មន្រ្តី​ចិន​ Wen Jiabao (ខាង​ស្តាំ) ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Lee ​ Myung-bak (កណ្តាល)​ និង​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​ Yoshihiko Noda នៅ​សន្និសិទ​សារព័ត៌មាន​​​ក្នុង​មហាសាល​ប្រជាជន​​​​ក្នុង​ទីក្រុង​ប៉េកាំង​ ថ្ងៃ​ទី​១៣ ខែ​ឧសភា​ ឆ្នាំ​២០១២។​
នាយក​រដ្ឋ​មន្រ្តី​ចិន​ Wen Jiabao (ខាង​ស្តាំ) ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Lee ​ Myung-bak (កណ្តាល)​ និង​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​ Yoshihiko Noda នៅ​សន្និសិទ​សារព័ត៌មាន​​​ក្នុង​មហាសាល​ប្រជាជន​​​​ក្នុង​ទីក្រុង​ប៉េកាំង​ ថ្ងៃ​ទី​១៣ ខែ​ឧសភា​ ឆ្នាំ​២០១២។​

មេដឹកនាំ​នៃ​ប្រទេស​ចិន ជប៉ុន និង​កូរ៉េខាង​ត្បូង​បាន​និយាយ​ថា​ពួក​គេ​នឹង​មិន​អត់​ឱន​ដល់​ការ​បង្ក​រឿង​ពី​សំណាក់​កូរ៉េខាងជើង​ទៀត​ទេ នៅ​ពេល​មាន​ការ​ព្រួយ​បារម្ភ​ថា​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង (Pyongyang) កំពុង​ប្រុង​ប្រៀប​ធ្វើ​ការ​ពិសោធន៍​បរមាណូ​ថ្មី​មួយ​ទៀត។

ប្រធានាធិបតី​កូរ៉េខាង​ត្បូង​លោក លី ម៉្យុង បាក់ (Lee Myung-bak) បាន​ថ្លែង​ដូច្នេះ​នៅ​ថ្ងៃ​អាទិត្យ​នេះ​នៅ​ក្នុង​រដ្ឋធានី​ប៉េកាំង​នៅ​ក្រោយ​ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន​លោក វេន ជាបាវ (Wen Jiabao) និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក យ៉ូស៊ីហ៊ីកូ នូដា (Yoshihiko Noda)។

ការ​បង្ហោះ​រ៉ុក្កែត​ដោយ​បរាជ័យ​របស់​កូរ៉េខាងជើង​កាល​ពី​ខែ​មុន​បាន​នាំ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.។ ការ​បង្ហោះ​រ៉ុក្កែត​នោះ​បាន​នាំ​ឱ្យ​មាន​ការ​ថ្កោល​ទោស​ភ្លាម​ៗ​ពី​ស.រ.អា.​និង​ពួក​សម្ព័ន្ធមិត្ត​របស់​ខ្លួន ដែល​យល់​ថា​វា​ជា​ការ​បាញ់​សាកល្បង​កាំជ្រួច​មីស៊ីល​ដ៏​គួរ​ឱ្យ​ស្អប់ខ្ពើម ដែល​បាន​ត្រូវ​ហាម​ប្រាម​ដោយ​សេចក្តី​សម្រេច​របស់​អ.ស.ប.។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេង​ទៀត៖

ក្រុម​ស៊ើប​អង្កេត ពិនិត្យមើល​ការ​ផ្ទុះ​គ្រាប់​បែកនៅក្នុង​ប្រទេស​អាហ្វ​ហ្គានីស្ថាន​។
ក្រុម​ស៊ើប​អង្កេត ពិនិត្យមើល​ការ​ផ្ទុះ​គ្រាប់​បែកនៅក្នុង​ប្រទេស​អាហ្វ​ហ្គានីស្ថាន​។
អាហ្វហ្គានីស្ថាន៖ ពួក​មន្ត្រី​អាហ្វហ្គានីស្ថាន​បាន​និយាយ​ថា​ពួក​ជន​ប្រដាប់​អាវុធ​បាន​បាញ់​សម្លាប់​សមាជិក​ជាន់​ខ្ពស់​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​សន្តិភាព​អាហ្វហ្គានីស្ថាន​ដែល​ជា​ការ​រំខាន​ចុង​ក្រោយ​បំផុត​ដល់​កិច្ច​ចរចា​សន្តិភាព។

យ៉េមែន៖ ពួក​មន្ត្រី​យ៉េមែន (Yemen) បាន​និយាយ​ថា​ការ​វាយ​ប្រហារ​ដោយ​អ្វី​ដែល​គេ​សង្ស័យ​ថា​ជា​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​ស.រ.អា​ពីរ​គ្រឿង បាន​បណ្តាល​ឱ្យ​ពួក​ជន​សកម្ម​ប្រយុទ្ធ​អាល់ កៃដា (al-Qaida) យ៉ាង​តិច​ណាស់​១១​នាក់​ស្លាប់​នា​ភាគ​ខាង​ត្បូង​ប្រទេស។

ក្រិក៖ លោក​ប្រធានាធិបតី​នៃ​ប្រទេស​ក្រិក​ជួប​ជា​មួយ​ពួក​មេដឹកនាំ​នៃ​គណបក្ស​នយោបាយធំ​ៗ​បី​នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ចុង​ក្រោយ​បង្អស់​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ថ្មី​មួយ។

លីបង់៖ ពួក​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​បាន​និយាយ​ថា​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ក្នុង​ប្រទេស​លីបង់​រវាង​ក្រុម​ដែល​គាំទ្រ​និង​ក្រុម​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី​បាន​បណ្តាល​ឱ្យមនុស្ស​ម្នាក់​ស្លាប់នៅ​ពេល​ដែល​អំពើ​ហិង្សា​ថែម​ទៀត​ក្នុង​ប្រទេស​ស៊ីរី​បាន​នាំ​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៥​នាក់​បាត់​បង់​ជីវិត។

អ៊ីស្រាអែល/បាឡេស្ទីន៖ ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា ប្រេសិត​អ៊ីស្រាអែល​ម្នាក់​បាន​ជួប​ជាមួយ​ប្រធានាធិបតី​បាទ្បេស្ទីន លោក ម៉ាមូដ អាបាស (Mahmoud Abbas) កាល​ពី​ថ្ងៃ​សៅរ៍​ហើយ​បាន​ប្រគល់​លិខិត​មួយ​ច្បាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី បេចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែល​រៀប​រាប់​អំពី​គោល​ជំហរ​របស់​រដ្ឋាភិបាល​លោក​ស្តី​ពី​កិច្ច​ចរចា​សន្តិភាព​ដែល​ជាប់​គាំង។

XS
SM
MD
LG