ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឡៅ ម៉ុងហៃ៖ ការ​ដាក់​ទោស​មួយ​ជីវិត​ដល់​មេដឹកនាំ​ខ្មែរ​ក្រហម​ជា​មេរៀន​សម្រាប់​មេដឹកនាំ​​កម្ពុជា


លោក​បណ្ឌិត​ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​​ចូល​រួម​ជា​ភ្ញៀវ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​អំពី​សាលក្រម​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ចំពោះ​អតីត​មេដឹកនាំ​ខ្មែរក្រហម នួន ជា និង​ ខៀវ សំផន កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៤។ (លឹម សុធី/វីអូអេ)
លោក​បណ្ឌិត​ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​​ចូល​រួម​ជា​ភ្ញៀវ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​អំពី​សាលក្រម​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ចំពោះ​អតីត​មេដឹកនាំ​ខ្មែរក្រហម នួន ជា និង​ ខៀវ សំផន កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៤។ (លឹម សុធី/វីអូអេ)
ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​វិភាគ​ឯករាជ្យ​បាន​អះអាង​ថា​ សាលក្រម​សម្រាប់​អតីត​មេដឹកនាំ​ខ្មែរក្រហម​ ដាក់​ទោស​មួយ​ជីវិត​ដល់​ជន​ជាប់ចោទ​ពីរ​នាក់​ថ្ងៃ​នេះ ជា​មេរៀន​ប្រវត្តិសាស្ត្រ​ សម្រាប់​អ្នក​ដឹកនាំ​ជំនាន់​ក្រោយ​ឲ្យ​ដឹង​ថា​ការ​សម្រេច​ចិត្ត​ខុស​វា​នាំ​ឲ្យ​មាន​ផល​វិបាក​រាប់​ជំនាន់។ នេះ​ជា​ការ​អះអាង​របស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ ឯករាជ្យ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​វាគ្មិន​នៃ​កម្មវិធី​ហេឡូវីអូអេ​កាល​ពី​ថ្ងៃ​ ព្រហស្បតិ៍​ទី​៧ ខែ​សីហា ឆ្នាំ​២០១៤​ ស្តី​អំពី​«សាលក្រម​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​និង​យុត្តិធម៌​ក្រោយ​រយៈពេល​ជាង​បី​ទសវត្សរ៍»។

លោក​ថ្លែង​ថា ការ​សម្រេច​ចិត្ត​ខុស​ក្នុង​សម័យ​ខ្មែរក្រហម​ដែល​មាន​ការ​កាប់​សម្លាប់​ពលរដ្ឋ​ជាង​១.៧​លាន​នាក់ និង​ទុក្ខ​វេទនា​របស់​ពលរដ្ឋ​និង​ការ​ប៉ះពាល់​ ដល់​ការ​កសាង​នឹង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ជាដើម។ ហើយ​ទីបំផុត​មេដឹកនាំ​ ជាន់​ខ្ពស់​បំផុត​ទាំង​ពីរ​នាក់​គឺ​ នួន ជា និង ខៀវ សំផន ដែល​នៅ​រស់រាន​មាន​ជីវិត​ ត្រូវ​គេ​កាត់ទោស​ដាក់​គុក​អស់​មួយ​ជីវិត​នៅ​ថ្ងៃ​ទី៧ ខែសីហា ឆ្នាំ២០១៤ ក្រោយ​រយៈពេល​ជាង​បី​ទសវត្សរ៍។

លោក​ថា​យុត្តិធម៌​ដែល​កើត​ចេញ​ពី​សាលក្រម​នៅ​ថ្ងៃ​នេះ​មិនមែន​ជា​យុត្តិធម៌​គ្រប់គ្រាន់​ដែល​ពលរដ្ឋ​ចង់​បាន​ទេ។

សូម​ចុច​ស្តាប់​ការ​បកស្រាយ​ទាំង​ស្រុង​ក្នុង​កម្មវិធី​ហេឡូវីអូអេ​នៅ​ផ្នែក​ខាង​លើ​អត្ថបទ៕

ទាញ​យក​ពី​តំណភ្ជាប់​ដើម

XS
SM
MD
LG