ប្រវត្តិសាស្ត្រនៃជនភៀសខ្លួនខ្មែរ ដែលបានរត់គេចពីរបបប្រល័យពូជសាសន៍នៃរបបខ្មែរក្រហមនៅចន្លោះឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩ ត្រូវបានកត់ត្រាជាប្រវត្តិសាស្ត្រ ដោយការសាងសង់ជាបូជនីយដ្ឋានមួយ ដែលបង្ហាញរូបស្ត្រីជនភៀសខ្លួនខ្មែរម្នាក់កំពុងពរកូននៅក្នុងដៃ។ បូជនីយដ្ឋាននេះ ស្ថិតនៅសាលាក្រុងឡូវែល នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត (Massachusetts) សហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧។
នេះគឺជាលើកទី១ហើយដែលបូជនីយដ្ឋាននៃជនភៀសខ្លួនខ្មែរបែបនេះ ត្រូវបានកសាងឡើង ដើម្បីរំឭកពីប្រវត្តិនៃជនភៀសខ្លួនខ្មែរមកទឹកដីសហរដ្ឋអាមេរិក។
ការសាងសង់បូជនីយដ្ឋានជនភៀសខ្លួននេះ ត្រូវបានផ្តួចផ្តើមឡើងដោយអតីតចៅហ្វាយក្រុងឡូវែល គឺលោក Rodney M. Elliott និងសាមគ្គីភាពរបស់ពលរដ្ឋខ្មែរអាមេរិកាំងជាច្រើននាក់ និងពលរដ្ឋអាមេរិកផ្សេងៗទៀត នៅទីក្រុងនេះ។ ថវិកានៃការសាងសង់បូជនីយដ្ឋាននេះ គឺជាវិភាគទានរបស់ប្រជាពលរដ្ឋខ្មែរ និងអាមេរិកាំងរស់នៅក្នុងក្រុងនេះ។ ទីក្រុងឡូវែលនេះ គឺជាទីក្រុងទី២ដែលមានប្រជាពលរដ្ឋខ្មែរច្រើនរស់នៅប្រមាណជាង៣០០០០នាក់ បន្ទាប់ពីទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វរញ៉ា។
បន្ថែមលើនេះ ចម្លាក់នៃបូជនីយដ្ឋាននេះ ត្រូវបានឆ្លាក់ និងផ្ចិតផ្ចង់ឡើងដោយលោក យ៉ារី លីវ៉ាន់ (Yary Livan) សាស្ត្រាចារ្យខ្មែរដ៏មានកេរ្តិ៍ឈ្មោះមួយរូបផ្នែកកុលាលភាជន៍នៃមហាវិទ្យាល័យសហគមន៍ Middlesex Community College នៅទីក្រុងឡូវែលនេះ រួមទាំងក្រុមការងាររបស់លោកផងដែរ៕