ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ៩ សីហា


ស្ត្រី​ម្នាក់​ឈរ​នៅ​ក្បែរ​បង្អួច​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ ឯ​ជាយ​បឹងកក់​ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​មីនា​ឆ្នាំ​២០១១។
ស្ត្រី​ម្នាក់​ឈរ​នៅ​ក្បែរ​បង្អួច​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ ឯ​ជាយ​បឹងកក់​ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​មីនា​ឆ្នាំ​២០១១។

ព័ត៌មាន​ចុង​ក្រោយ​បំផុត៖

កម្ពុជា៖ ធនាគារ​ពិភពលោក​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​នេះ​ថា​ ខ្លួន​នឹង​មិន​យល់​ព្រម​ឲ្យ​ប្រទេស​កម្ពុជា​ខ្ចី​ប្រាក់​កម្ចី​ថ្មី​ទៀត​ទេ​ ដរាប​ណា​រដ្ឋាភិបាល​មិន​ទាន់​បាន​ដោះស្រាយ​ជម្លោះ​ជាមួយ​ពលរដ្ឋ​របស់​ខ្លួន​ ដែល​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​ទី​កន្លែង​អភិវឌ្ឈន៍​នៅ​ជុំវិញ​បឹង​មួយ​(បឹងកក់)​នៃ​ទី​ក្រុង​ភ្នំពេញ។

វៀតណាម/ចិន៖ មន្ដ្រី​ផ្លូវការ​នៃ​ប្រទេស​វៀតណាម​និយាយ​ថា​ ខ្លួន​បាន​ជួប​សន្ទនា​ជាមួយ​សមភាគី​ចិន​ ដើម្បី​ដាក់​ពាក្យ​តវ៉ា​តាម​ផ្លូវការ​ទៅ​នឹង​សកម្មភាព​រុករក​ស្រាវជ្រាវ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ជិត​ឆ្នេរ​សមុទ្រ​វៀតណាម។

លីប៊ី៖ មេ​ដឹកនាំ​ក្រុម​បះបោរ​នៅ​ក្នុង​ប្រទេស​លីប៊ី ​បាន​រុះរើ​សាខា​ប្រតិបត្ដិ​របស់​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​របស់​ខ្លួន​ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​បន្ធូរ​ស្ថានការ​តានតឹង​ពី​ការ​បាញ់​សម្លាប់​មេបញ្ជាការ​យោធា​របស់​ក្រុម​បះបោរ​ កាលពី​ខែ​មុន។

ចិន៖ អតិផរណា​នៅ​ក្នុង​ប្រទេស​ចិន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ជាង​បី​ឆ្នាំ​មក​ហើយ​ បណ្ដាល​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ថ្មី​ដល់​សេដ្ឋកិច្ច​សកល​ដែល​កំពុង​តែ​មាន​បញ្ហា។

ជប៉ុន៖ មេដឹកនាំ​ជប៉ុន​បាន​ស្នើ​ឲ្យ​រក​មធ្យោបាយ​ថ្មី​ជៀសវាង​មិន​ប្រើ​ថាមពល​នុយក្លេអ៊ែរ ​ក្នុង​អំឡុង​ពិធី​ស្រងូតស្រងាត់​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ដើម្បី​រំឭក​ខួប​ឆ្នាំ​ទី​៦៦​នៃ​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ​មក​លើ​ក្រុង​ ណាហ្គាសាគី (Nagasaki)។

អង់គ្លេស៖ កុប្បកម្ម​នៃ​ទីក្រុង​ឡុងដ៍​បាន​រីកសាយ​ដល់​ក្រុង​ដទៃ​ខណៈ​ដែល​រាជធានី​ឡុងដ៍​រង​ទុក្ខ​វេទនា​យប់​ទី​បី។ ប៉ូលីស​នៃ​ក្រុង​ Birmingham​ និង Liverpool​ រាយការណ៍​ថា​ មាន​ការ​ដុតឆេះ​អគារ​និង​ការ​ចូល​ប្លន់​ទ្រព្យ​សម្បត្ដិ។

ភូមា៖ សារលិខិត​បើក​ចំហ​របស់​អ្នក​តាក់តែង​ច្បាប់​ភូមា​២៣​នាក់​ បាន​ អំពាវនាវ​ឲ្យ​ជន​ទាំង​ឡាយ​ណា​ដែល​មាន​ចិត្ដ​ចង់​បញ្ចប់​ជម្លោះ​ជាតិ​សាសន៍​សុំ​ឲ្យ​ជៀសវាង​វិធានការ​ណា​ដែល​បំផ្លាញ​សាមគ្គី​ជាតិ។

ព្យុះ​អាស៊ី៖ កិច្ច​ប្រតិបត្ដិការ​បោស​សម្អាត​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​អង្គារ​ នៅ​ក្នុង​ប្រទេស​ចិន​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ក្រោយ​ពី​ខ្យល់​ព្យុះ​ត្រូពិក​ Muifa បាន​បក់បោក​មក​លើ​តំបន់​សមុទ្រ​លឿង​នៃ​ឆ្នេរ​សមុទ្រ​ របស់​ប្រទេស​ទាំងពីរ។

ភូមា៖ បណ្ដាញ​ព័ត៌មាន​ភូមា​និយាយ​ថា​ រដ្ឋាភិបាល​បាន​ស្នើ​ទៅ​អង្គការ​មូលនិធិ​ហិរញ្ញវត្ថុ​អន្តរជាតិ​ (IMF) ​ឲ្យ​ជួយ​ខ្លួន​ក្នុង​ការ​កែទម្រង់​ប្រព័ន្ធ​រូបិយប័ណ្ណ​របស់​ខ្លួន​ ដែល​ជា​ឧបសគ្គ​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច។

សេដ្ឋកិច្ច​ពិភពលោក៖ ទីផ្សារ​អាស៊ី​និង​អឺរ៉ុប​ចុះ​ថោក​នៅ​ថ្ងៃ​អង្គារ​នេះ​ខណៈ​ដែល​ក្រុម​វិនិយោគិន​មាន​ប្រតិកម្ម​ទៅ​នឹង​ការ​វាយ​បន្ទាប​អត្រា​ឥណទាន​របស់​រដ្ឋាភិបាល​ស.រ.អ.​និង​ការ​ព្រួយ​បារម្ភ​ដ៏​រាំរ៉ៃ​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​អំពី​បញ្ហា​ប្រាក់​បំណុល​និង​ការ​លូតលាស់​សេដ្ឋកិច្ច​សកល។

អាហ្វហ្គានីស្ថាន៖ សាកសព​របស់​ទាហាន​អាមេរិក​ស្លាប់​ពី​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​កាល​ពី​ថ្ងៃសៅរ៍​នៅ​លើ​តំបន់​កណ្ដាល​ប្រទេស​អាហ្វហ្គានីស្ថាន​ ត្រូវ​កំណត់​នឹង​យក​មក​ស.រ.អ.​វិញ​ នៅ​ពេល​ដែល​មន្ដ្រី​អាមេរិក​និយាយ​ថា​គ្រោះថ្នាក់​នោះ​មិន​បាន​ធ្វើ​ឲ្យ​ខូចចិត្ដ​ដល់​កិច្ច​ប្រឹងប្រែង​សង្រ្គាម​ទេ។

ទួកគី/ស៊ីរី៖ រដ្ឋមន្ដ្រី​ការ​បរទេស​នៃ​ប្រទេស​ទួកគី​នឹង​ទៅ​ទស្សនា​ប្រទេស​ស៊ីរី​ នៅ​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​គាប​សង្កត់​មក​លើ​រដ្ឋាភិបាល​ស៊ីរី​ឲ្យ​បញ្ឈប់​ការ​វាយ​បង្រ្កាប​ដ៏​ឃោរឃៅ​មក​លើ​ក្រុម​បាតុករ​ដែល​ប្រឆាំង​រដ្ឋាភិបាល។

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ៩ សីហា
ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ៩ សីហា
សេដ្ឋកិច្ច​សកលលោក៖ មាស​បាន​ឡើង​ថ្លៃ​ដល់​កម្រិត​ខ្ពស់​មួយ​ដោយ​លើសពី​១​ពាន់​៧​រយ​ដុល្លា​ក្នុង​មួយ​អោន ​នៅពេល​ដែល​អ្នក​វិនិយោគទុន​មាន​ការ​ព្រួយបារម្មណ៍​អំពី​ការបញ្ចុះ​ពិន្ទុ​ឥណទាន​បំណុល​សហរដ្ឋ​អាមេរិក ​និង​វិបត្តិ​បំណុល​របស់​អឺរ៉ុប​កាលពី​ពេល​ថ្មី​ៗនេះ​ ស្រប​ពេល​នឹងការរីកលូតលាស់​សេដ្ឋកិច្ច​ដ៏​យឺតយ៉ាវ​របស់​ពិភពលោក។

ថៃ៖ លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត្រា ​នាយក​រដ្ឋមន្រ្តី​ថ្មី​ប្រទេស​ថៃ​បាន​ចូលកាន់​តំណែង​កាលពី​ថ្ងៃ​ច័ន្ទ ​ដោយ​បាន​សន្យា​ធ្វើការ​ដើម្បី​សន្តិភាព ​និង​ការផ្សះផ្សា ​ជាតិ។ លោកស្រី​ យីងឡាក់ បាន​ឈ្នះឆ្នោត​ដ៏​ច្រើន​សន្ធឹកសន្ធាប់ក្នុង​ការបោះឆ្នោត​ថ្ងៃ​ទី​៣​ កក្កដា ​ហើយ​បាន​ក្លាយជា​នាយក​រដ្ឋមន្រ្តី​ស្រ្តី​ដំបូង​ដោយ​ការបោះឆ្នោត​សភា​នៅថ្ងៃ​សុក្រ។ ហើយ​លោកស្រី​បាន​ទទួល​ស្គាល់​ដោយ​ព្រះ​មហាក្សត្រ ​Bhumibol​ Adulyadej ​នៃ​ប្រទេសនេះ ​មុនពេល​លោកស្រី​ចូលកាន់​តំណែង។ ​ក្នុង​សន្ទរកថា​មួយ​នៅទីស្នាក់ការ​ធំ​របស់​គណបក្ស​ភឿ​ថៃ​ លោកស្រី​នាយក​រដ្ឋមន្រ្តី​បាន​សន្យា​ប្រើប្រាស់​ចំណេះ​ដឹង​ សមត្ថភាព ​និង​គតិ​បណ្ឌិត​របស់​លោក​ស្រី ​ដើម្បីធ្វើឲ្យមាន​ សាមគ្គីភាពក្នុង​ប្រទេស​ថៃ ​បន្ទាប់ពី​ជ្រួល​ច្របល់និងអំពើ​ហិង្សា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក។

សហរដ្ឋ​អាមេរិក៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា​ មាន​ប្រសាសន៍​ថា លោក​សង្ឃឹម​ថា​ការ​បញ្ចុះ​ឥណទាន​របស់​សហរដ្ឋ​អាមេរិក​កាលពី​សប្តាហ៍​មុន​នឹង​ធ្វើឲ្យ​សមាជិក​សភា​បន្ត​គិ​ត​សាជាថ្មី​ឡើងវិញ ​ដើម្បី​ព្រមព្រៀង​លើ​ការ​កាត់​បន្ថយ​ឲ្យ​កាន់​តែ​ច្រើន​ឡើង​ក្នុង​ឳនភាព​ថវិការដ្ឋាភិបាល។

សេដ្ឋកិច្ច​សកលលោក៖ ទីផ្សារ​ហិរញ្ញវត្ថុសកល​លោក​ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​កាល​ពីថ្ងៃ​ច័ន្ទ ​ជាប្រតិកម្ម​នឹងការបញ្ចុះ​ពិន្ទុ​ឥណទាន​ដែល​មិនធ្លាប់​មាន​កាល​ពីពេល​មុនរបស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​និងបាន​បន្ត​ក្តី​ព្រួយ​កង្វល់​អំពី​បញ្ហា​បំណុល​អឺរ៉ុប និង​ការរីក​លូតលាស់​សេដ្ឋកិច្ច​សកល​លោក។

ស៊ីរី៖ ទូរទស្សន៍​រដ្ឋ​ស៊ីរី ​ប្រាប់ឲ្យដឹង​ថា ​ប្រធានាធិបតី​ Sashar​ al- Assad​ បាន​ដាក់​ជំនួស​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ប្រទេស នៅពេល​ដែល​រដ្ឋាភិបាល​ទីក្រុង​ដាម៉ាស​ស្ថិត​នៅក្រោម​គំនាប​កាន់តែ​ខ្លាំងឡើង​ពី​ប្រទេស​អារ៉ាប់ ​ដែល​ជា​ប្រទេស​ជិតខាង​លើ​ការ​បង្ក្រាប​ដ៏សាហាវ​ប្រឆាំង​ការ​ងើប​បះបោរ​នោះ។

ស៊ីរី៖ ប្រទេស​បារ៉ែន ​និង​កូវ៉ែត​ប្រាប់​ឲ្យ​ដឹងថា ​ខ្លួន​នឹង​ចូលរួម​ជាមួយ​ប្រទេសអារ៉ាប់​ប៊ីសាអូឌីត​នៅក្នុង​ការ​ហៅ​មកវិញ​នូវឯកអគ្គរាជទូត​របស់​ខ្លួន​ពី​រដ្ឋធានី​ដាម៉ាស ​ដើម្បី​ពិគ្រោះការប្រើ​ប្រាស់​កម្លាំង​របស់​ប្រទេស​ស៊ីរី ប្រឆាំង​ពួកបាតុករ។

លីប៊ី​៖ ពួក​ឧទ្ទាម​លីប៊ី​ កំពុង​កាន់​កាប់​ទីក្រុង​វាល​ខ្សាច់​ភាគ​ខាង​លិច ​ដែល​បាន​រឹបអូស​យក​ពី​កងទ័ព​រដ្ឋាភិបាល​កាល​ពីថ្ងៃសៅរ៍​ ដែល​ជា​ការកត់​សម្គាល់​នៃ​ខិតចូល​កាន់តែ​ជិត​បំផុត​របស់​ពួកឧទ្ទាម​ជិត​រដ្ឋធានី​ Tripoli ​នៅ​ក្នុង​ការប្រយុទ្ធ​អស់រយៈ​ពេល​ជាច្រើន​ខែ។

អាហ្វ្រិក​ខាង​កើត៖ សហរដ្ឋ​អាមេរិក​នឹងផ្តល់​ប្រាក់១រយ​លាន​ដុល្លា​សម្រាប់​គ្រោះ រាំងស្ងួត និង​ទុរភិក្ស​ដល់អាហ្វ្រិក​ខាង​កើត​ ពេល​ដែល​ក្រុម​មន្រ្តី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​កំពុង​បំពេញ​ទស្សនៈកិច្ច​តំបន់​នោះ។

អ៊ីរ៉ង់​៖ កាសែត​អ៊ីរ៉ង់​ប្រាប់​ឲ្យ​ដឹងថា ​រោងចក្រ​ថាមពល​នុយគ្លែអ៊ែ​រទីមួយរបស់​អ៊ីរ៉ង់​ នឹង​មិន​ចាប់​ផ្តើម​ប្រតិបត្តិការ​នៅចុង​ខែ​នេះ​ទៅតាម​ផែនការ​ទេ​ ព្រោះតែ​ការ​ពន្យា​ពេល​អ្នកតាក់​តែងច្បាប់​អ៊ីរ៉ង់​ដែល​ស្តីបន្ទោស​លើ​ក្រុមហ៊ុន​រុស្ស៊ី​ដែល​ជា​អ្នក​ស្ថាបនា។

អង់គ្លេស៖ ប៉ូលីស​អង់គ្លេស​បាន​ប៉ះទង្គិច​ជាមួយពួក​យុវជន​ដែល​ធ្វើ​កុប្បកម្ម​នៅ​ក្នុង​ថ្ងៃទីបី ​ដែល​បណ្តាល​មកពី​បាញ់​ប្រហារ​របស់​ប៉ូលីស​កាលពី​សប្តាហ៍​មុន។

វ៉េណេស៊ុយអេឡា៖ លោក​ Hugo​ Chavez ​ប្រធានាធិបតីប្រទេស ​វ៉េណេស៊ុយអេឡា និយាយ​ថា ​លោក​ត្រូវ​ចាប់​ផ្តើម​ព្យាបាល​ជំងឺ​មហារីក​របស់​លោក​ដោយ​ប្រើ​ឧសថ​ជា​លើក​ទី​២នៅរដ្ឋ​ធា​នី​ឡាហាវ៉ាណ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ទៀត​នេះ។

អាហ្វហ្គានីស្ថាន៖ អង្គការ​អូតង់​កំពុង​ការពារ​ទីកន្លែង​ដែ​ល​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​បាន​ធ្លាក់​ក្នុង​តំបន់ភាគ​កណ្តាល​ប្រទេស​អាហ្គានីស្ថាន​ ដែល​មនុស្ស​៣៨​នាក់ ​រួមមាន​សមាជិក​នៃ​កងទ័ព​ទាហាន​ម៉ារីន​ពិសេស ​ SEAL ​របស់​សហរដ្ឋ​អាមេរិក ​ជាង​ម្ភៃ​នាក់បាន​ត្រូវ​សម្លាប់ ​នៅពេល​ដែល​ឧទ្ធម្ភាគចក្រ​បាន​ត្រូវ​គេ​រាយការណ៍​ថា​បាន​ត្រូវ​បាញ់​ទម្លាក់​ដោយ​ពួក​បោះបោរ។

XS
SM
MD
LG