កម្ពុជា៖ ក្រុមមន្ដ្រីនិយាយថានាយករដ្ឋមន្ដ្រីដែលទើបបានតែងតាំងថ្មីនៃប្រទេសថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជានាសប្ដាហ៍ក្រោយ។
លីប៊ី៖ ក្បួនរថយន្តដឹកកងកម្លាំងស្មោះត្រង់នឹងមេដឹកនាំលីប៊ី លោក ម៉ូអាមារ ហ្កាដាហ្វីបានបើកឆ្លងចូលទៅក្នុងប្រទេសនីស្សេដែលស្ថិតនៅក្បែរខាង ខណៈពេលដែលពួកអ្នកប្រយុទ្ធប្រឆាំងនឹងលោកហ្កាដាហ្វីបន្តប្រមូលផ្តុំនៅខាងក្រៅទីតាំងយោធាមួយក្នុងចំណោមទីតាំងផ្សេងៗទៀតរបស់លោកហ្កាដាហ្វី។
ពិភពលោក៖ ការលក់ហ៊ុនចេញទ្រង់ទ្រាយធំក្នុងពិភពលោកបានបន្តមកដល់ថ្ងៃទីពីរនៅថ្ងៃអង្គារនេះក្នុងទ្វីបអាស៊ី ដោយសារមានការភ័យខ្លាចអំពីការលូតលាស់ដ៏យឺតយ៉ាវនៅក្នុងសហរដ្ឋអាមេរិក និងវិបត្តិបំណុលអធិបតេយ្យភាព (sovereign debt crisis) ក្នុងទ្វីបអឺរ៉ុប។
ធនាគារពិភពលោក៖ ប្រធានធនាគារពិភពលោក លោក Robert Zoellick ថ្លែងថា លោកមានជំនឿថាពិភពលោកអាចគេចផុតពីការធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចលើកទីពីរ។
ឥណ្ឌា បង់ក្លាដេស៖ នាយករដ្ឋមន្ដ្រីឥណ្ឌា លោកស្រី ម៉ាន ម៉ូហាន សិង្ហ (Manmohan Singh) កំពុងធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃក្នុងប្រទេសបង់ក្លាដេស ក្នុងគោលបំណងបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។
អាហ្វហ្កានីស្ថាន៖ អង្គការណាតូនិយាយថាផែនការនៃការផ្ទេរការគ្រប់គ្រងសន្ដិសុខនៅក្នុងប្រទេសអាហ្វហ្កានីស្ថានទៅឲ្យយោធា និងកងកម្លាំងប៉ូលីសរបស់ប្រទេសអាហ្វហ្កានីស្ថាននៅឆ្នាំ២០១៤ នឹងធ្វើឡើងនៅមុនពេលកំណត់ ទោះបីជាខែសីហា ជាខែដែលមានកងកម្លាំងអន្ដរជាតិស្លាប់ជាច្រើនក៏ដោយ។
ចិន/អាហ្រ្វិក៖ ក្រុមមន្ដ្រីធានាគារពិភពលោកនិយាយថា ពួកគេបានបើកការពិភាក្សាដំបូងជាមួយប្រទេសចិនអំពីក្តីរំពឹងនៃការផ្លាស់ការងារឧស្សាហកម្មសម្រាប់អ្នកមានជំនាញតិចតួច ចំនួនរាប់លានការងារទៅឲ្យទ្វីបអាហ្វ្រិក។
តួកគី/អ៊ីស្រាអែល៖ ប្រទេសតួកគីឲ្យដឹងថា ខ្លួននឹងផ្អាកទាំងស្រុងនូវទំនាក់ទំនងពាណិជ្ជកម្ម និងយោធាទាំងអស់ជាមួយប្រទេសអ៊ីស្រាអែល ខណៈពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរមានសភាពកាន់តែលំបាកឡើង។
សហរដ្ឋអាមេរិក៖ ឥទ្ធិពលចុងក្រោយរបស់ខ្យល់ព្យុះត្រូពិកឈ្មោះ លី (Lee) បានបណ្តាលឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅពាសពេញតំបន់ភាគខាងត្បូងសហរដ្ឋអាមេរិក និងបង្កឲ្យមានខ្យល់ព្យុះកំបុតត្បូង ដែលបានបំផ្លាញផ្ទះជាច្រើនខ្នងក្នុងរដ្ឋ Georgia ដោយនៅទីនោះ គេរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត។
វៀតណាម៖ ប៉ូលីសនៅក្នុងប្រទេសវៀតណាម បានចាប់ខ្លួនមនុស្សជាង ៥០ នាក់ និងចោទប្រកាន់ពួកគេថាបានចូលរួមជាមួយក្រុមកេងបន្លំអន្ដរជាតិ ដែលមានទិសដៅទៅលើអ្នកដែលមានដើមកំណើតចិន។
ភូមា៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសភូមាឲ្យដឹងថា រដ្ឋាភិបាលបានបង្កើតគណៈកម្មាការជាតិការពារសិទ្ធិមនុស្សជាលើកដំបូងរបស់ខ្លួន។
ហ្វីលីពីន៖ អ្នករស់នៅក្នុងភូមិមួយនៃភាគខាងត្បូងប្រទេសហ្វីលីពីន បានអបអរសាទរចំពោះការចាប់បានសត្វក្រពើទឹកប្រៃដ៏ធំមូយ ដែលយ៉ាងហោចណាស់បានស៊ីក្របីមួយ និងប្រហែលជាបានស៊ីអ្នកនេសាទម្នាក់ដែលបានបាត់ខ្លួនពីភូមិផងដែរ។
ព័ត៌មាននៅពេលមុននេះ៖
សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានសរសើរក្រុមកម្មករអាមេរិកាំងនៅក្នុងទិវាបុណ្យការងាររបស់ប្រទេស ពេលដែលលោកអំពាវនាវដល់ពួកអ្នកប្រឆាំងខាងនយោបាយឱ្យចូលរួមជាមួយលោកក្នុងការគាំទ្រដល់ចំណាយថ្មីៗដើម្បីជួសជុលផ្លូវ ស្ពាននិងបន្តការកាត់បន្ថយពន្ធដារលើប្រាក់បៀវត្ស។
អង់គ្លេស៖ ការស៊ើបអង្កេតមួយរបស់អង់គ្លេសកំពុងពិនិត្យមើលអំពីការចោទប្រកាន់ថាសេវាកម្មសន្តិសុខអង់គ្លេសមានទាក់ទិននឹងការបញ្ជូនពួកជនជាប់សង្ស័យថាជាភេរវជនទៅកាន់ប្រទេសលីប៊ី ទោះជាដឹងថាជនទាំងនេះនឹងត្រូវធ្វើទារុណកម្មក៏ដោយ។
ស៊ីរី៖ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបាននិយាយថាអាជ្ញាធរស៊ីរីបានបើកឱ្យអង្គការមនុស្សធ៌មនេះចូលទៅក្នុងកន្លែងឃុំឃាំងមួយជាលើកដំបូង តាំងពីក្រុមសកម្មជនប្រឆាំងបានបើកធ្វើការបះបោរលម្អៀងទៅខាងលទ្ធិប្រជាធិបតេយ្យកាលពីខែមីនា។
អេហ្ស៊ីប៖ នាយប៉ូលីសជាន់ខ្ពស់ម្នាក់បានឆ្លើយជាសាក្សីក្នុងការកាត់ក្តីលោកអតីតប្រធានាធិបតី Hosni Mubarak អេហ្ស៊ីបថាលោកមិនបានដឹងអំពីបញ្ជាណាមួយឱ្យបាញ់គ្រាប់កាំភ្លើងមែនទែនទៅលើក្រុមបាតុករនៅក្នុងទីលានតារៀក្នុងក្រុង Le Caire ទេ នៅក្នុងការបះបោរដែលនាំឱ្យមានការបណ្តេញលោកប្រធានាធិបតីចេញពីតំណែង។
លីប៊ី៖ កងកម្លាំងបន្ថែមសម្រាប់ក្រុមយុទ្ធជនអាជ្ញាធរបណ្តោះអាសន្នលីប៊ីបានធ្វើដំណើរថ្ងៃច័ន្ទទៅកាន់ទីតាំងមួយដែលនៅសេសសល់របស់មេដឹកនាំ Moammar Gadhafi ដែលបានត្រូវបណ្តេញចេញពីតំណែង។
កម្ពុជា៖ លោកវ៉ាន់ ណាតដែលជាជនម្នាក់ក្នុងបណ្តាមនុស្សតែ៧នាក់ដែលនៅរស់ពីមជ្ឈមណ្ឌលទារុណកម្មដ៏អប្រិយរបស់ពួកខ្មែរក្រហម បានទទួលមរណភាពហើយក្នុងអាយុ៦៦ឆ្នាំ។ អ្នកការពារសិទ្ធិមនុស្សនិងជាវិចិត្រកររូបនេះបានទៅសម្រាកនៅមន្ទីរពេទ្យកាលពីចុងខែមុន ក្រោយពីលោកមានបញ្ហាបេះដូង ហើយលោកបានភ្លឹកមិនដឹងខ្លួនជាច្រើនថ្ងៃ។ កូនប្រសាប្រុសរបស់លោកបានហៅមរណភាពរបស់លោកថាជា «ការបាត់បង់ធំមួយសម្រាប់ប្រវត្តិសាស្ត្រប្រទេសកម្ពុជា»។ អ្នកស្រី គិតអេងដែលជាភរិយាមេម៉ាយរបស់លោកវ៉ាន់ណាតបានបន្ទោសអំពីជំងឺដ៏យូររបស់លោកដែលមានរួមបញ្ចូលទាំងជំងឺតម្រងនោមដ៏ធ្ងន់ធ្ងរផង ទៅលើការធ្វើទារុណកម្មដែលលោកបានរងគ្រោះនៅក្នុងគុកទួលស្លែង។ សៀវភៅកំណត់ប្រវត្តិដែលលោកវ៉ាន់ ណាតបានសរសេរកាលពីឆ្នាំ១៩៩៨ មានចំណងជើងថា «ការពណ៌នាអំពីគុកមួយនៃប្រទេសកម្ពុជា:មួយឆ្នាំនៅក្នុងគុកស-២១របស់ពួកខ្មែរក្រហម» ជាការពណ៌នាជាលាយលក្ខអក្សរតែមួយគត់ដោយអ្នកនៅរស់ម្នាក់ពីគុកនេះ។