ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ៤ កញ្ញា


អ្នក​នេសាទ​ជួយ​ដល់​ក្រុមទាហាន​ជើងទឹក​ស៊ីលី​ក្នុង​ការ​ស្វែងរក និង​ជួយ​ជនរងគ្រោះ​ពី​ការ​ធ្លាក់​យន្តហោះ​នៅក្នុង​សមុទ្រ​នៃ​កោះ Juan Fernandez ថ្ងៃ​ទី៣ ខែ​កញ្ញា ២០១១។
អ្នក​នេសាទ​ជួយ​ដល់​ក្រុមទាហាន​ជើងទឹក​ស៊ីលី​ក្នុង​ការ​ស្វែងរក និង​ជួយ​ជនរងគ្រោះ​ពី​ការ​ធ្លាក់​យន្តហោះ​នៅក្នុង​សមុទ្រ​នៃ​កោះ Juan Fernandez ថ្ងៃ​ទី៣ ខែ​កញ្ញា ២០១១។

ស៊ីលី​៖ ក្រុម​អ្នក​ជួយ​សង្គ្រោះ​ស៊ីលី​ចាប់ផ្តើម​យក​សាកសព​ពី​ការ​ធ្លាក់​យន្តហោះ​មួយ​គ្រឿង​នៃ​កងទ័ព​អាកាសស៊ីលី​ក្នុង​មហាសមុទ្រប៉ាស៊ីហ្វិកដោយ​មាន​មនុស្ស​២១​នាក់​ជិះ​ក្នុង​នោះ។

អ៊ីស្រាអែល​៖ ជន​ជាតិ​អ៊ីស្រាអែល​រាប់​ពាន់​នាក់​ធ្វើ​បាតុកម្ម​ធំៗ​នៅ​ក្នុង​ក្រុង​ Tel Aviv ​និង​ក្រុង​ឯទៀតៗ​ប្រឆាំង​នឹង​កំណើន​តម្លៃ​ជីវភាព។

ចិន៖ គ្រោះថ្នាក់​មួយទៀត​នៅ​អណ្តូង​រ៉ែ​ធ្យូង​ថ្ម​ប្រទេស​ចិនបាន​បណ្តាល​ឱ្យ​កម្មករ​១០​នាក់​ស្លាប់​ក្នុង​ខេត្តស៊ីជួន នា​ប៉ែក​និរតី។

លីប៊ី៖ លោក​ Mustafa Abdel Jalil​ មេដឹកនាំ​ក្រុម​ប្រឹក្សា​ជាតិ​អន្តរកាល​លីប៊ី​បានមាន​ប្រសាសន៍​ថា ​កង​កម្លាំង​របស់​លោក​ឋិត​នៅ​ក្នុង «គោល​ជំហរ​នៃ​កម្លាំង» ​ហើយ​អាច​ចូល​ទៅ​ក្នុង​ក្រុង​ណា​ក៏​បាន​ដែរ។ តែ​ទោះ​ជា​យ៉ាង​ណា ក៏​លោក​បាន​និយាយ​ថា​ពួក​គេ​ចង់​បញ្ចៀស​កុំ​ឱ្យ​មាន​ការបង្ហូរ​ឈាម។

លីប៊ី៖ ពួក​អ្នក​ស៊ើបអង្កេត​ខាង​សិទ្ធិ​មនុស្ស​បានរក​ឃើញ​ឯកសារ​សម្ងាត់​ក្នុង​ប្រទេស​លីប៊ី​ដែល​ហាក់ដូចជា​បង្ហាញ​អំពី​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​រវាង​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​បស្ចិមប្រទេស​និង​អតីត​របប​គ្រប់គ្រង​លីប៊ី​ ដោយ​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​សហរដ្ឋ​អាមេរិកស៊ីអាយអេ​បាន​ជួយ​រដ្ឋាភិបាល ​Gadhafi ក្នុង​ការ​ចាប់​ពង្រត់​ពួក​ជន​ជាប់​សង្ស័យ​ថា​ជា​ពួក​ភេរវជន​ក្នុង​ប្រទេស​ក្រៅ។

ស៊ីរី៖ ពួក​សកម្មជន​បាន​និយាយ​ថា ​កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​ស៊ីរី​បាន​សម្លាប់​មនុស្ស​យ៉ាង​តិចណាស់​បី​នាក់​កាល​ពី​ថ្ងៃសៅរ៍ ​នៅ​ក្នុង​ការ​ឆ្មក់​ឆែកឆេរ​រក​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ដែល​និយាយ​ថា ​លោក​បាន​លាលែង​ចេញ​ពី​តំណែង​ជា​ការ​តវ៉ា​នឹង​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល។

អាហ្វហ្គានីស្ថាន៖ កង​កម្លាំង​អូតង់​និងកង​កម្លាំង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បាន​សម្លាប់​អតីត​អ្នកទោស​ម្នាក់​នៃ​កន្លែងឃុំឃាំង​របស់​សហរដ្ឋ​អាមេរិក​នៅ​ឆក​សមុទ្រ​ Guantanamo ​ប្រទេសគុយបា ​ដែល​បាន​ក្លាយ​ទៅ​ជាអ្នក​ទាក់​ទង​សំខាន់​ម្នាក់​ជា​មួយ​អង្គការ​អាល់កៃដា ​នៅ​ក្រោយ​គាត់​វិល​ត្រទ្បប់​ទៅ​កាន់​ប្រទេស​អាហ្វហ្គានីស្ថាន​វិញ។

ស៊ូដង់៖ មាន​ការ​អំពាវនាវ​ទូទាំង​ពិភពលោក​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​ការ​ប្រយុទ្ធ​គ្នា​ទាំង​អស់​នៅ​ក្នុង​រដ្ឋ​ព្រំដែន​សំខាន់​មួយ​នៃ​ប្រទេស​ស៊ូដង់ ​នៅ​ពេល​មាន​មនុស្ស​រាប់​ពាន់​នាក់​បានរត់​គេច​ខ្លួន​ចេញ​ពី​អំពើ​ហិង្សា។

ប៉ាគីស្ថាន៖ ពួក​តាលី​បាន់​ប៉ាគីស្ថាន​បាន​និយាយ​ថា ​ពួកគេ​បាន​ឃុំឃាំង​យុវជន​ប្រមាណ​៣០​នាក់​ដែល​បាន​ត្រូវ​ចាប់​ពង្រត់​កាលពី​៣-៤​ថ្ងៃ​មុន​នេះ ​ក្រោយ​ពី​បាន​ច្រទ្បំ​ឆ្លង​កាត់​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

XS
SM
MD
LG