ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ៖ ០៤ ធ្នូ


ស្ត្រី​​​មា្នាក់​​​ដើរ​​​នៅ​​​ជិត​​​ផ្ទាំង​​​រូប​​​ផ្សាយ​​​របស់​​«គណបក្ស​​​សេរីភាព​​​និង​​​យុត្តិធម៌»​​​របស់​​​ក្រុម Muslim Brotherhood ក្នុង​​​សង្កាត់​​​ចាស់​​​របស់​​​ក្រុង​​​គែរ​​​ប្រទេស​​​អេហ្ស៊ីប​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​០២​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​២០១១។
ស្ត្រី​​​មា្នាក់​​​ដើរ​​​នៅ​​​ជិត​​​ផ្ទាំង​​​រូប​​​ផ្សាយ​​​របស់​​«គណបក្ស​​​សេរីភាព​​​និង​​​យុត្តិធម៌»​​​របស់​​​ក្រុម Muslim Brotherhood ក្នុង​​​សង្កាត់​​​ចាស់​​​របស់​​​ក្រុង​​​គែរ​​​ប្រទេស​​​អេហ្ស៊ីប​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​០២​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​២០១១។

ព័ត៌មានចុង​ក្រោយ​បំផុត៖

អេហ្ស៊ីប៖ លទ្ធផល​ខ្លះៗ​នៃ​ការ​បោះឆ្នោត​ជុំ​ទីមួយ​ ដើម្បី​ជ្រើសរើស​សភា​តំណាងរាស្ត្រ​ក្នុង​ប្រទេស​អេហ្ស៊ីប (Egypt) បាន​ឱ្យ​ដឹង​ថា គណបក្ស​អ៊ីស្លាម​នានា​បាន​នាំ​មុខ​ដោយ​សំឡេង​ឆ្នោត​ ៦៥% ដែល​ជា​ចំនួន​សំឡេងឆ្នោត​ច្រើន​ខ្លាំង​លើស​ពី​ការ​ប៉ាន់ស្មាន​ទុក​ ដែល​ជំរុញ​ឱ្យ​ក្រុម​និយម​សេរីស្ថិត​នៅ​ក្នុង​ភាព​ការពារ​ខ្លួន។

ស៊ីរី៖ បក្សសម្ព័ន្ធ​អារ៉ាប់​ កាល​ពី​ថ្ងៃ​សៅរ៍​បាន​រាំង​ខ្ទប់​ទ្រព្យ​សម្បត្ដិ​របស់​មន្ដ្រី​ជាន់​ខ្ពស់​ស៊ីរី​ ១៩​នាក់ ហើយ​ហាម​ជន​ទាំង​នោះ​មិន​ឱ្យ​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​បណ្តា​ប្រទេស​អារ៉ាប់ថែម​ទៀត។

ទុយនីស៊ី៖ ជនជាតិ​ទុយនីស៊ី (Tunisia) និយម​អ៊ីស្លាម​ និង​ក្រុម​មិន​និយម​សាសនា​រាប់​ពាន់​នាក់​បាន​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជិត​អគារ​រដ្ឋសភា ​ក្នុង​រដ្ឋធានី​ ទុយនីស ​កាល​ពី​ថ្ងៃ​សៅរ៍ ​ដើម្បី​សម្ដែង​ការ​តវ៉ា​របស់​ខ្លួន​ តទល់​នឹង​ក្រុម​ជំទាស់។

រុស្សី៖ ពលរដ្ឋ​រុស្សី​បាន​នាំ​គ្នា​ទៅ​បោះឆ្នោត​ កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ ដើម្បី​ជ្រើស​តាំង​តំណាងរាស្រ្ដ​ក្នុង​សភា ​ដែល​មាន​ការ​ចោទ​ប្រកាន់​ពី​បទ​លួច​បន្លំ​សន្លឹក​ឆ្នោត​ និង​ការ​គំរាម​កំហែង​មក​លើ​ក្រុម​អ្នក​សង្កេតការណ៍។

កុងហ្គោ៖ គណបក្ស​ប្រឆាំង​ដ៏​ធំ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ បាន​ថ្លែង​ថា​ ខ្លួន​នឹង​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​មុន​នេះ​ ដែល​បាន​ផ្ដល់​ជ័យជម្នះ​ដល់​ប្រធានាធិបតី​បច្ចុប្បន្ន​ លោក ចូសេប កាបីឡា (Joseph Kabila) ​ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​ប្រហែល ៥០%។

អាមេរិក៖ ពាណិជ្ជករ​ លោក ហ៊ឺមណា ខេន (Hermna Cain) បាន​ផ្អាក​យុទ្ធនាការ​ឃោសនា​នយោបាយ​របស់​លោក​ដើម្បី​ទទួល​បាន​បេក្ខភាព​ក្នុង​ការ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ ស.រ.អ. (US) តាម​រយៈ​ការ​តែងតាំង​ពី​គណបក្ស​សាធារណរដ្ឋ​ បន្ទាប់ពី​មាន​ការ​ចោទ​ប្រកាន់​លើ​រូប​លោក​ពី​បទ​ប៉ុនប៉ង​រំលោភ​ផ្លូវ​ភេទ​ និង​ភាព​មិនស្មោះត្រង់​ចំពោះ​ភរិយា​រួច​មក។

អាហ្វហ្គានីស្ថាន៖ លោក រីយ៉ាន ក្រកឃឺ (Ryan Crocker) ឯកអគ្គរដ្ឋទូត​ស.រ.អ.​ប្រចាំ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ បាន​ថ្លែង​ថា អវត្ដមាន​របស់​ប្រទេស​បាគីស្ថាន​នៅ​ក្នុង​សន្និសីទ​អន្ដរជាតិ​ស្តី​ពី​ប្រទេស​អាហ្វហ្គានិស្ថាន (Afghanistan) នៅ​ពេល​ខាង​មុខ​នេះ​ ពិត​ជា​គួរ​ឲ្យ​សោកស្ដាយ​ តែ​វា​នឹង​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​ទៅ​មុខ​របស់​ប្រទេស​នេះ​ឡើយ ឬ ​ក៏​មិន​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​លទ្ធផល​នៃ​កិច្ចប្រជុំ​នោះ​ទេ។

អាហ្វហ្គានីស្ថាន៖ អង្គការ​អូតង់​បាន​និយាយ​ថា​ ទាហាន​របស់​ខ្លួន​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ការ​ផ្ទុះ​គ្រាប់បែក​មួយ​ នៅ​តំបន់​ភាគ​ខាងកើត​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ (Afghanistan) កាល​ពី​ថ្ងៃ​សៅរ៍​កន្លងទៅ។ គេ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​អំពី​សញ្ជាតិ​របស់​ទាហាន​ដែល​បាន​ស្លាប់​ទាំង​នោះ​ទេ។

អាល្លឺម៉ង់៖ អាជ្ញាធរ​នៃ​ក្រុង​កូប្លេនស៍​ (Koblenz) នៃ​ប្រទេស​អាល្លឺម៉ង់​ភាគ​ខាងលិច​ បាន​ចេញ​បញ្ជា​ឲ្យ​ជន្លៀស​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៤៥.០០០ ​នាក់​ ចេញ​ពី​តំបន់​ ដើម្បី​អាច​ឱ្យ​គេ​ដោះ​គ្រាប់បែក​ពីរ​គ្រាប់​នា​ជំនាន់​សង្គ្រាម​លោក​លើក​ទីពីរ​ ដែល​គេ​បាន​រក​ឃើញ​នៅ​ក្នុង​ទន្លេ​ រ៉ែន (Rhine)។

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

នាយករដ្ឋមន្ត្រី​អ៊ីតាលី ម៉ារីយ៉ូ ម៉ុងទី ថ្លែង​ក្នុង​សន្និសីទ​កាសែត​បន្ទាប់​ពីជួប​ជាមួយ​នឹង​ប្រធាន​ទីស្តីការ​អឺរ៉ុប Herman Van Rompuy នៅ​ឯទីស្តីការ​សហគមន៍អឺរ៉ុប នៅទីក្រុង​ព្រុចហ្សែល ថ្ងៃទី២២ វិច្ឆិកា ២០១១។
នាយករដ្ឋមន្ត្រី​អ៊ីតាលី ម៉ារីយ៉ូ ម៉ុងទី ថ្លែង​ក្នុង​សន្និសីទ​កាសែត​បន្ទាប់​ពីជួប​ជាមួយ​នឹង​ប្រធាន​ទីស្តីការ​អឺរ៉ុប Herman Van Rompuy នៅ​ឯទីស្តីការ​សហគមន៍អឺរ៉ុប នៅទីក្រុង​ព្រុចហ្សែល ថ្ងៃទី២២ វិច្ឆិកា ២០១១។

អឺរ៉ុប៖ ​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​ ម៉ារីអូ ម៉នធី បាន​ជួប​ជាមួយ​ពួក​មេដឹកនាំ​គណបក្ស​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​ប្រមែប្រមូល​ការ​គាំទ្រ​ដល់​វិធានការ​ចំណាយ​ត្បិត​ត្បៀតដែល​លោក​បាន​ស្នើ ​នៅ​ពេល​ដែល​ទ្វីប​អឺរ៉ុប​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​បំណុល​។ កញ្ចប់​វិធានការដែលគេ​មាន​ជំនឿ​ថា មាន​រួម​បញ្ចូល​ការ​កាត់​បន្ថយ​ចំណាយ​ ការ​ដំទ្បើង​ពន្ធ​ដារ​និង​ការ​បង្កើន​អាយុ​ចូល​និវត្តន៍​នឹង​គ្រោង​អនុម័ត​នៅ​ក្នុង​ជំនួប​ប្រជុំ​របស់​គណៈរដ្ឋមន្ត្រី​របស់​ប្រទេស​អ៊ីតាលី​នៅ​ថ្ងៃ​ច័សន្ទ​ខាងមុខ​នេះ។

អ៊ីរ៉ាក់៖ ការ​ផ្ទុះ​គ្រាប់បែក​ក្នុង​ទ្បាន​មួយ​គ្រឿង​នៅ​ទីក្រុងបាដាដ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់ ណររី អាល់ ម៉ាលីគី ថា​ជា​ការ​ប៉ុនប៉ង​មួយ​ដើម្បី​ធ្វើ​ឃាត​លោក ​នៅក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​កាល​ពី​ថ្ងៃច័ន្ទ​ បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​មួយម្នាក់​ស្លាប់​និង​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ត្រូវ​របួស។

រុស្ស៊ី៖ ​អ្នកស្រី​ លីយ៉ា ស៊ីបាណូវ៉ា មេដឹកនាំ​អង្គការ​ កូឡូ (Golos) ត្រូវ​បាន​ឃាត់​ខ្លួន​ចំនួន​១២​ម៉ោង​ នៅ​ឯ​អា​កាសយានដ្ឋាន​ Sheremetyevo​ ក្រោយ​ពី​អ្នក​ស្រី​បាន​ប្រកែក​មិន​ព្រម​ប្រគល់​ កំព្យុទ័រយួរដៃ​ទៅឱ្យ​ពួក​មន្ត្រី​សន្តិសុខ​ដែល​បាន​និយា​យ​ថា​ពួក​គេ​ចង់​ពិនិត្យ​មើល​រក​កម្មវិធី​កុំព្យូទ័រ​ខុស​ច្បាប់​នៅ​ក្នុង​ម៉ាស៊ី​យួរដៃនោះ។

ស៊ីរី៖ មាន​មនុស្ស​យ៉ាងតិច​២៣​នាក់​ត្រូវ​បាន​ស្លាប់​នៅ​ក្នុង​ចលនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី​។ យោង​តាម​អង្គការ​អង្កេត​សិទ្ធមនុស្ស​ស៊ីរីបាន​ឲ្យ​ដឹង​ថា​ការ​សា្លប់​ភាគច្រើន​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់​អ៊ីតលីប នៅ​ជិត​ព្រំដែន​ប្រទេស​តួកគី។

កុងហ្គោ៖ គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឯករាជ្យកុងហ្គោ​បាន​និយាយ​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​សុក្រថា​ប្រធានាធិបតី Joseph Kabila បាន​នាំ​មុខ​លោក Etienne Tshisekedi ដែល​ជា​អ្នក​ប្រជែង​ធំ​ជាង​គេ​របស់​លោក។ ប៉ុន្តែ ការ​រាប់​សន្លឹក​ឆ្នោត​យ៉ាង​ច្របូក​ច្របល់​នៅ​កុងហ្គោធ្វើ​ឲ្យ​មាន​ការ​ចោទសួរ​អំពី​ភាពសុក្រឹត និង​ភាពសេរី​របស់​ការ​បោះឆ្នោត។ ទន្ទឹម​នឹង​នេះ ការ​បោះឆ្នោត​នេះ​មានការអំពាវនាវ​ឲ្យទុក​ជា​មោឃៈ​ ដោយសារ​តែមាន​ភាព​មិន​ប្រក្រតី​និង​បញ្ហា​ខាង​ភ័ស្តុភារ។

អេហ្ស៊ីប៖ នៅ​ក្នុង​ការ​ចេញ​ផ្សាយ​លទ្ធផលដំបូង​នៃ​ការ​បោះឆ្នោត​សភា​ក្នុង​ដំណាក់ការ​ទីមួយ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា គណបក្ស​សេរីភាព និង​យុត្តិធ៌ម​របស់​ពួក​ Muslim Brotherhood បាន​ទទួល​ការ​គាំទ្រ​ច្រើន​ជាង​គេ​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ច័ន្ទ​និង​ថ្ងៃ​អង្គារ។ ​ក្រុម​អ៊ីស្លាម​និយម​ អាលនរ សាឡាហ្វី (al-Nour Salafi) ដែល​ជា​ពួក​អភិរក្ស​និយម​មាន​ការ​គាំទ្រ​ថ្នាក់​ទី​ពីរ។​

XS
SM
MD
LG