ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ៣០ កញ្ញា


សកម្មជន​របស់​គណៈកម្មាធិការ​យុទ្ធនាការ​ប្រឆាំង​ទំនប់​​ Tamanthi ក្នុង​ប្រទេស​ភូមា លើក​ពាក្យ​ស្លោក​នៅ​ក្នុង​ទី​ក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០០៥។
សកម្មជន​របស់​គណៈកម្មាធិការ​យុទ្ធនាការ​ប្រឆាំង​ទំនប់​​ Tamanthi ក្នុង​ប្រទេស​ភូមា លើក​ពាក្យ​ស្លោក​នៅ​ក្នុង​ទី​ក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០០៥។

ព័ត៌មាន​ចុងក្រោយ​បំផុត៖

ភូមា/ចិន៖ ប្រធានាធិបតី​នៃ​ប្រទេស​ភូមា​បាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ សំណង់​ទំនប់​ទឹក​វារី​អគ្គិសនី​មួយ​ដែល​ប្រទេស​ចិន​ជួយ​គាំទ្រ​ នឹង​ត្រូវ​បញ្ឈប់​ជា​បណ្តោះអាសន្ន។

យេម៉ែន៖ ក្រសួង​ការពារ​ប្រទេស​យេម៉ែន​បាន​ឲ្យ​ដឹង​ថា​ បុព្វជិត​អ្នក​មូលវិវដ្ដនិយម​ដែល​មាន​កំណើត​នៅ​សហរដ្ឋ​អាមេរិក ព្រះតេជគុណ​ Anwar al-Awlaki​ បាន​ត្រូវ​ប្រហារ​ជីវិត។

យេម៉ែន៖ លោក​ប្រធានាធិបតី​ Ali​ Abdullah​ Saleh​ នៃ​ប្រទេស​យេម៉ែន​ បាន​ថ្លែង​ថា​ លោក​មិន​ចុះចេញ​ពី​តំណែង​ទេ​ ដរាបណា​គូ​ប្រជែង​នយោបាយ​សំខាន់ៗ​របស់​លោក​នៅមាន​អំណាច​និង​ឥទ្ធពល​នៅ​ក្នុង​ប្រទេស​ត​ទៅ​ទៀត។

ប៉ាគីស្ថាន៖ មន្រ្តី​ប្រទេស​ប៉ាគីស្ថាន​និយាយ​ថា​ យន្តហោះ​គ្មាន​អ្នក​បើក​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​ បាន​បាញ់​កាំជ្រួច​ជាច្រើន​គ្រាប់​ទៅលើ​រថយន្ត​មួយ​គ្រឿង​នៅក្នុង​តំបន់​កុល​សម្ព័ន្ធ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ប៉ាគីស្ថាន​ បណ្តាល​ឲ្យ​មនុស្ស​បី​នាក់​ស្លាប់​ដែល​គេ​សង្ស័យ​ថា​ជា​ជន​សកម្ម​ប្រយុទ្ធ។

កូរ៉េ​ខាងជើង៖ ប្រធាន​គណបក្ស​គ្រប់គ្រង​អំណាច​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ បាន​ឆ្លង​ព្រំដែន​ចូល​ទៅក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​សុក្រ​នេះ​ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​មួយ​ថ្ងៃ នៅ​មជ្ឈមណ្ឌល​ឧស្សាហកម្ម​រួម​រវាង​ប្រទេស​ទាំង​ពីរ។

ចិន៖ តុលាការ​ជាន់ខ្ពស់​របស់​កោះ​ហុងកុង​ បាន​អនុញ្ញាត​ឲ្យ​អ្នក​បម្រើ​តាម​ផ្ទះ​ជាតិ​ហ្វីលីពីន​ម្នាក់​ មាន​សិទ្ធិ​ដាក់​ពាក្យសុំ​ចូល​ជា​អនិកជន​អចិន្ត្រៃយ៍​ នៅ​ក្នុង​សេចក្តីសម្រេច​ជា​ប្រវត្តិសាស្រ្ត​មួយ​សម្រាប់​ជន​បរទេស​ដែល​ជា​អ្នក​ធ្វើ​ការ​នៅ​ក្នុង​តំបន់​រដ្ឋបាល​ពិសេស​របស់​ប្រទេស​ចិន​នេះ។

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

រ៉ុកកែត​ Long March 2FT1 ដែល​ផ្ទុក​យាន​អាវកាស​ Tiangong-1 «វិមាន​ដូចឋានសួគ៌» ដែល​គ្មាន​មនុស្ស ត្រូវ​បាន​បង្ហោះ​ចេញ​ពី​ Jiuquan Satellite Launch Center នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ចិន នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​។
រ៉ុកកែត​ Long March 2FT1 ដែល​ផ្ទុក​យាន​អាវកាស​ Tiangong-1 «វិមាន​ដូចឋានសួគ៌» ដែល​គ្មាន​មនុស្ស ត្រូវ​បាន​បង្ហោះ​ចេញ​ពី​ Jiuquan Satellite Launch Center នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ចិន នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​។

ចិន​៖ ចិន​បាន​បាញ់្​បង្ហោះយាន​អាវកាស​មួយ​ដែល​គ្មាន​មនុស្ស​បើកបរ​ ​ដែល​គេ​ពិព័ណ៌នា​ថា​ជា​ជំហាន​ដំបូង​ឆ្ពោះ​ទៅ​រក​ការ​ស្ថាបនា​ស្ថានីយ​អវកាស​របស់​ខ្លួន​។ យាន​អាវកាស​មាន​ទម្ងន់​៨តោន​កន្លះ​នេះ​មាន​ឈ្មោះ​ហៅ​ថា​ Tiangong-1 មាន​ន័យ​ថា​វិមាន​ដូចឋានសួគ៌ ​ត្រូវ​បាន​បាញ់​បង្ហោះ​ពី​ទី​តាំងវាល​ខ្សាច់​ Gobi នៅ​ភាគ​ពាយព្យ​ប្រទេស នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​។ យាន​អាវកាស​នោះ​ត្រូវ​បាន​បាញ់​បង្ហោះ​ដោយ​កម្លាំង​រ៉ុកកែត​ Long March 2FT1។​ លោក​នាយក​រដ្ឋមន្ដ្រី​ Wen Jiabao​ បាន​មើល​ការ​បាញ់​បង្ហោះ​នេះ។

ស៊ីរី​៖ រដ្ឋបាល​លោក​អូបាម៉ា​ បាន​ថ្កោល​ទោស​ការ​វាយ​ប្រហារ​របស់​ក្រុមគាំទ្រ​រដ្ឋាភិបាល​ស៊ីរី​ ដែល​បាន​គ្រវែង​ប៉េងប៉ោះ​និង​ដុំ​ថ្ម​ទៅ​លើ​លោក​ Robert Ford​ ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​។

ប៉ាគីស្ថាន​៖ ក្រុម​មន្ដ្រី​ប៉ាគីស្ថាន​បាន​បដិសេធ​ការ​អះអាង​របស់​សហរដ្ឋ​អាមេរិក អំពី​ទំនាក់ទំនង​រវាង​សេវា​ស៊ើប​ការ​សម្ងាត់​សហរដ្ឋ​អាមេរិក​ជាមួយនឹង​ក្រុម​សកម្មប្រយុទ្ធ​អាហ្វហ្គានីស្ថាន ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​ពួក​អាល់កៃដា ​ហើយ​បាន​បដិសេធ​សម្ពាធ​ពី​ក្រៅ​ប្រទេស​ឲ្យ​ធ្វើ​អ្វី​ច្រើន​ថែម​ទៀតនៅ​ក្នុង​សង្គ្រាម​ប្រឆាំង​ភេរវកម្ម។

អេហ្ស៊ីប​៖ បណ្ដាញទូរទស្សន៍​ Al Jazeera​ ឲ្យ​ដឹង​ថា​ កង​កម្លាំង​សន្ដិសុខ​អេហ្ស៊ីប​បាន​ទៅ​លុកលុយ​នៅ​ការិយាល័យ​របស់​ខ្លួន​នៅ​ទីក្រុង​ Le Caire​ មានពេល​ពីរ​ដង​ហើយ​នៅ​ខែ​នេះ​ ហើយ​បាន​វាយដំ​បុគ្គលិកនិង​រឹបអូស​យក​គ្រឿង​ឧបករណ៍​។

វេនេហ្សូ​អេឡា​៖ លោក Hugo Chavez ប្រធានាធិបតី​នៃ​ប្រទេស​វេនេហ្សូ​អេឡា​ កំពុងតែ​បដិសេធ​សេចក្ដី​រាយការ​ព័ត៌មាន​ថា​លោក​ត្រូវ​បាន​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ ​ដោយ​មក​ពី​ជំងឺ​តម្រង​មូត្រ ​ដែល​ឈប់​ដំណើរ​ការ​ដែល​ទាក់​ទង​នឹងការ​ព្យបាលជំងឺមហារីក​របស់​លោក​ ដែល​គេ​មិន​បាន​បញ្ជាក់​ថា​ជា​ជម្ងឺ​មហារីក​ប្រភេទ​អ្វី។

អ៊ីរ៉ង់​៖ មេធាវី​ការពារក្ដី​បព្វជិតអ៊ីរ៉ង់​កាន់​សាសនាអ៊ីស្លាម ដែល​ត្រូវ​បាន​ទទួល​សាលក្រម​មាន​ទោស​ប្រហារ​ជីវិត​ក្នុង​បទ​លះ​បង់​ចោល​សាសនា​និយាយ​ថា​លោក​សង្ឃឹម​ថា​សាលា​ឧទ្ធរណ៍​នឹង​លែង​ឲ្យ​កូន​ក្ដី​របស់​លោក​មាន​សេរី​ភាព។

យេម៉ែន​៖ មនុស្ស​យ៉ាង​តិច​ពីរ​នាក់​បាន​ស្លាប់​នៅ​រដ្ឋធានី​ Sana'a​ ប្រទេស​ យេម៉ែន​ ដែល​នៅ​ទី​នោះ​មាន​ការ​ពើប​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​រវាង​កង​កម្លាំង​ស្មោះ​ត្រង់​ចំពោះ​លោក​ប្រធានាធិបតី​ Ali Abdullah Saleh ​ និង​ក្រុម​កុលសម្ព័ន្ធ​ប្រ​ដាប់​អាវុធ​ដែល​បាន​ចូល​ទៅ​ខាង​ក្រុម​អ្នក​ជំទាស់។

XS
SM
MD
LG